Part 11||ពួកពាល

Start from the beginning
                                        

/ឌឹប/

«អូយយ៎...» មិនចាំយូគេក៏ហក់ពីចម្ងាយមកធាក់អាពាលនោះមួយទំហឹកចំទ្រូងធ្វើឪ្យវាទប់ជំហរមិនជាប់ក៏ត្រូវដួលផ្ងារក្រោយហើយក៏ប្រញាប់ទាញរាងកាយដូចឪ្យមកនៅពីក្រោយ។
«ល្បងយ៉ាងម៉េចហើយ?» អាមួយមាឌកន្តឿរត់តេះតះដូចកូនក្មេង​ ជំហានខ្លីៗទៅរកគ្នាវា។
«ចេញទៅយើងមិនអីទេ» អាមាឌធំនិយាយទាំងខឹងគ្រវៀសដៃខ្លាំងៗធ្វើអាកន្តឿត្រូវផ្ងារក្រោយបះដៃបះជើងខ្វៃៗដូចទាលង់ទឹក។
«ឯងហ៊ានធាក់យើងផងហេស៎?» វាងើបក្រោកឈរវិញសម្លឹងទៅលីនស៊ានដូចចង់សុីសាច់ហុតឈាមគេចឹង។
«មនុស្សបាតសង្គមដូចឯង សមតែធាក់ឪ្យចំកណ្ដាលមុខទើបត្រូវ»
«កុំថាឪ្យតែគេ ឯងក៏ជាក្មេងបាទសង្គមដែរ»
«អូន....» ងាប់ហើយបាក់មុខគេអស់ គេខំមកការពារនាង​ នាងបែជាថាឪ្យគេបាតសង្គម?
«ហាស៎ៗៗ»
«នេះអូនមិនកាន់ជើងបងខ្លះទេហេស៎?»
«បើឯងឪ្យខ្ញុំកាន់ជើងឯង ឯងទាត់វាម៉េចនឹងកើត?»
«នេះមិនមែនជាពេលលេងសើចទេណា»
«ចុះខ្ញុំនិយាយតាំងពីពេលណាថាខ្ញុំលេងសើច?»
«ហើយអូននិយាយអម្បាញ់មិញមិនមែនលេងសើចទេហេស៎?»
«តែ...»
«ពួកវាចង់រំលោភអូនបងខំមកជួយហើយ អូននៅស្ដីបន្ទោសឪ្យបងទៀត? បើត្រឹមស្ដីឪ្យ​ បងមិនថាទេតែនេះអូនបែជាប្រៀបធៀបបងនឹងពួកអាឆ្កែថោកទាបបាតសង្គមទាំងអស់នេះទៅវិញ?»
«អ្ហឹ...ខ្ញុំ​ថា....»
«បិទមាត់!!» អាមួយមាឌធំបម្រុងនឹងលូកមាត់តែក៏ត្រូវបិទវិញព្រោះនាងតូចស្រែកខ្លាំងៗ។
«ចុះមនុស្សថ្លៃថ្នូឯណាដែលចាប់មនុស្សស្រីមកធ្វើបាបបែបនេះ?»
«អូនកុំនិយាយបែបនេះយីសុីន! បងមិនបានធ្វើបាបអូនសូម្បីប៉ុនចុងសសៃរសក់ បងមានតែផ្ដល់ក្ដីសុខឪ្យអូនប៉ុណ្ណោះ»
«លោកថាអត់ចុះនេះអី?» នាងទាញក៏អាវចុះបន្តិចបង្ហាញឪ្យឃើញសាច់សម៉ត់លាយឡំនឹងស្នាមក្រហមជាំដែលជាស្នាមធ្មេញរបស់គេ។
«មានពីរនាក់នេះជាសាក្សី»
«ពិតជាមានស្នាមពិតមែន» វានិយាយដំណាលគ្នា។
«បិទភ្នែករបស់ពួកឯងភ្លាម បើមិនចង់ឪ្យយើងខ្វេះគ្រាប់ភ្នែកពួកឯងចេញមកក្រៅទេ» លីនស៊ាននិយាយទាំងខឹងទាញរាងកាយនាងឪ្យមកក្បែរគេវិញ។
«អរ...អរ..បិទហើយៗ» ពួកវាធ្វើតាមទាំង​​ញញីញញ័រ។
«អូនបែជាហ៊ានបើកបង្ហាញសាច់ឪ្យពួកអាឆ្កែទាំងអស់នេះឃើញ?»
«អត់ទោសខ្ញុំមនុស្សមិនមែនឆ្កែទេបាទ»
«បិទមាត់!! បើមិនចង់ឪ្យយើងកាត់អណ្ដាតឯងចោលទេ» គេស្រែកខ្លាំងៗ។
«ហាមធ្វើបែបនេះជាលើកទីពីរបើមិនចឹងទេ....»
«មិនទេយ៉ាងម៉េច? ខ្ញុំ​ចង់បង្ហាញតើទើសស្អីឯង? ជាសាច់ខ្ញុំរាងកាយខ្ញុំមិនទាក់ទងនឹងឯង»
«រាងកាយអូនតែជារបស់បង»​ គេឈ្លោះគ្នាជាមួយនាងដោយនិយាយគ្នាខ្លាំងធ្វើឪ្យអាពីរក្បាលនោះព្យាយាមផ្ទៀងត្រជៀកស្ដាប់។
«ស្ដាប់ស្អី? ឫចង់ឪ្យយើង....»
«ហឺយយយយ៎!! តិចថាខ្វេះគ្រាប់ភ្នែក តិចថាកាត់អណ្ដាត ឥឡូវរកកាត់ត្រចៀកអីទៀតហើយ? ធុញៗៗ មិនដែលជួបមិនដែលប្រទះទេលោកអើយយយ៎» អាក្បាលត្រងោលរអ៊ូរខ្លាំងៗ ដំបូងគិតថាបានវាយគ្នាសប្បាយហើយតើ ចុះឡើងៗគេឈ្លោះតែគ្នាគេ។
«តោះទៅវិញអាកន្តឿ! សង្ឃឹមថាមិនជួបគ្នាទៀតចុះ» និយាយ​រួចក៏ដើរចេញបាត់។
«ទៅបាត់ហើយ!» បន្ទាប់ពីពួកគេទៅបាត់នាងក៏អើតកមើល បន្ទាប់ពីលែងស្រមោលពួកវានាងក៏និយាយឡើង។
«បងសម្ដែងសមទេ?»
«សមណាស់​ សមខ្លាំងមែនទែន! ឯងពិតជាពូកែមើលស្ថានភាព»
«ហេតុ​អីអូនធ្វើបែបនេះ»
«ឯងឃើញខ្ញុំឆ្លាតទេដែលចេះរកនឹកឃើញវិធីដែលមិនបាច់ប្រើកម្លាំងបាយ»
«ទោះអូនមិនធ្វើចឹងក៏បងវាយជាមួយវាឈ្នះដែរ»
«ស្អី? កុំជឿជាក់ពេកមួយតួខ្លួនឯងបានតែកម្ពស់នឹងរូបរាងសង្ហារយោង​ ទៅមានកម្លាំងអីតទល់នឹងគេមាឌដូចយក្សនោះ!»
«បើបងគ្មានកម្លាំងម៉េចនឹងអាចធ្វើឪ្យអូនសន្លប់ជាច្រើនដងក្រោមទ្រូងបងទៅ?»
«តែថាឯងបាត់ទៅណាពេញមួយថ្ងៃ?»
«ចុះអូនប្រាប់ថាចង់នៅម្នាក់ឯង ចឹងបងក៏...»
«ល្ងង់មែន» នាងនិយាយហើយក៏រៀបនឹងដើរចេញពីរគេ
«កុំអាលងរមើល...ក្រែងកាលពីព្រឹកឮស្រែកក្ដែងៗថាមិនស្រឡាញ់បងទេ ចុះហេតុអីចេញមក?»
«ចេញមកស្រូបខ្យល់អាកាស»
«ទាំងយប់ងងឹតបែបនេះ?»
«ហើយបើ​យប់វាយ៉ាងម៉េច?»
«មានយ៉ាងម៉េច! គ្រាន់តែអម្បាញ់មិញបងឮនរណាមិនដឹងស្រែកហៅឈ្មោះបង»
«ខ្មោចទេដឹង» នាងនិយាយហើយក៏ដើរចេញសម្ដៅទៅផ្ទះវិញ ឯគេក៏ដើរតាម។
«ហ្អឹម...ឪ្យបងសុំទោស!»
«សុំទោសរឿងអី?»
«រឿងដែលបងទុកអូនចោល»
«មិនបាច់ទេ​ ខ្ញុំ​គ្មានទោសឪ្យឯងទេ»
«អូនគ្មានទោសឪ្យបង​ តែបងមានទោសឪ្យអូន»
«ទោសស្អី?»
«ទោសពីបទដែលអូនហ៊ានបញ្ចេញសាច់ឪ្យគេមើល»
«ខ្ញុំ​គ្រាន់តែសម្ដែង»
«ទោះសម្ដែងក៏ត្រូវតែទួលទោសដែរ»
«ទោសស្អី?»
«គឺបន្ថែមស្នាមជាំលើរាងកាយអូននោះអី»

_____
បើពេញចិត្ត Vote និង​ follow admin ម្នាក់មួយផង 😙

សិស្ស​ប្រុស 🔞Where stories live. Discover now