សិស្សប្រុស
ភាគទី ៣១
ដោយហូរឈាមច្រើនពេកលីនស៊ានក៏ដួលព្រូសទៅលើឥតទាំងជំហរជុងហាវក៏ប្រញាប់ស្ទុះទៅរកគេ។
«ពេទ្យ!! គ្រូពេទ្យ!! ទីនេះមានមនុស្សសន្លប់» ជុងហាវស្រែកឡើងខ្លាំងៗគ្រូពេទ្យម្នាក់ក៏រត់មក។
«អេ....ឆាប់យកគេចូលបន្ទប់សង្គោះបន្ទាន់ឥឡូវនេះ» គ្រូពេទ្យគ្រាន់តែមកដល់ភ្លាមគាត់ក៏បើកភ្នែកធំពេលឃើញសភាពរបស់លីនស៊ាន។
«គេត្រូវនឹងអីទើបឈាមដាប់ដល់ម្ដឹង?»
«ត្រូវគ្រាប់»
«អាឡូ! មានមនុស្សត្រូវគ្រាប់សូមបើកបន្ទប់សង្គ្រោះបន្ទាន់មួយទៀត»
(ទទួលបាន)
/ទឺត/ទឺត/
បន្ទាប់ពីដាក់ទូរសព្ទចុះជុងហាវក៏លើកលីនស៊ានឡើង ពេទ្យជាច្រើននាក់ក៏មកដល់ភ្លាមៗ។
«មកតាមផ្លូវនេះ» ពេទ្យនិយាយឡើងគេក៏ទៅតាមរហូតដល់បន្ទប់សង្គ្រោះ។
«សូមលោកទៅចាំនៅខាងក្រៅសិន» ទ្វារបន្ទប់ត្រូវបានបិទជុងហាវក៏មកអង្គុយនៅខាងក្រៅ។
«សង្ឃឹមថាអ្នកទាំងពីរនឹងរួចផុត» ជុងហាវបន្លឺឡើងទាំងភ្នែកសម្លឹងបន្ទប់សង្គ្រោះរបស់យីសុីននិងលីនស៊ានដែលនៅក្បែរគ្នា។ គេសឹងតែដួលទៅហើយពេលនេះខួរក្បាលគេវិលវ៉ល់អង្គុយបន់តែព្រះឪ្យអ្នកទាំងពីរមិនកើតអី។ ព្រះជាម្ចាស់អើយ!! ហេតុអ្វីអ្នកទាំងពីរបែជាមកត្រូវជួបរឿងអាក្រក់ បែបនេះ?
«ជុងហាវ» សម្លេងបុរសនិងស្ត្រីពីរនាក់បន្លឺឡើងធ្វើឪ្យជុងហាវដែលកំពុងអង្គុយភ្លឹកឱនមុខចុះក៏ត្រូវងើបមុខឡើង។
«លោកម្ចាស់....លោកស្រី?» គ្រាន់តែឃើញថាជាលោកលីននឹងអ្នកស្រីលីងគេក៏បន្លឺឡើងទាំងជ្រួញចិញ្ចើម។
«ឯណាលីនស៊ាន?» លោកលីននិងអ្នកស្រីលីងមកជាមួយនឹងអង្គរក្សអាវខ្មៅពីរនាក់។
«អ្នកប្រុស.....អ្នកប្រុសគាត់.....»
«យើងសួរថាគេនៅឯណា?»
«គាត់.....គាត់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់» គេនិយាយទាំងចង្អុលទៅកាន់បន្ទប់ដែលលីនស៊ាននៅ។
«អ្ហឹ!! លីនស៊ានកូនម្ដាយ!!»
«អូន!!» អ្នកស្រីលីងគ្រាន់តែឮភ្លាមគាត់សឹងតែទប់ជំហរលែងជាប់គាត់យកដៃរឺតទ្រូងខ្លួនឯងតិចៗ។
«លោកស្រីសម្រាកសិនទៅ» គេនិយាយទាំងដាក់ឪ្យអ្នកស្រីលីងអង្គុយស្រួលបួលសិន។
«លោកម្ចាស់ដឹងបានយ៉ាងម៉េចថាខ្ញុំនៅទីនេះ?»
«Location ក្នុងទូរសព្ទរបស់ឯង»
«....»
«វាទៅធ្វើអីទើបដល់ថ្នាក់ចូលបន្ទប់សង្គ្រោះបែបនេះ?»
«គាត់.....គឺគាត់.....គាត់ត្រូវគ្រាប់»
«ហ្អាស៎??» ឮហើយលោកលីននឹងអ្នកស្រីលីងស្រឡាំងកាំង។
«ពុទ្ធោ! កូនម្ដាយម៉េចក៏ដល់ថ្នាក់នេះ? អ្ហឹកៗ»
«កើតអីបានវាដល់ថ្នាក់ត្រូវគេបាញ់បែបនេះ?»
«គឺ.......» ជុងហាវក៏រៀបរាប់រឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើងប្រាប់លោកលីននឹងអ្នកស្រីលីងធ្វើឪ្យពួកគាត់ស្ដាប់ហើយមិននឹកស្មានថារឿងដែលកើតឡើងវាធ្ងន់ធ្ងរចំពោះកូនគាត់ដល់ថ្នាក់នេះសោះ។
«ចុះក្មេងស្រីដែលឯងថានោះនាងនៅឯណា»
«.....» គេចង្អុលទៅបន្ទប់ដែលនៅម្ខាងទៀត។
«នាងមានកូនរបស់លីនស៊ានតាំងពីពេលណា? ហេតុអ្វីក៏ខ្ញុំមិនដឹងទាល់តែសោះ?» អ្នកស្រីលីង
«យូហើយបាទ»
«តើមានរឿងខ្លះឯងឆាប់រៀបរាប់ប្រាប់យើងអស់»
«គឺ....គឺខ្ញុំដឹងមិនសូវច្បាស់ទេ»
«ឯងដឹងប៉ុណ្ណានិយាយប៉ុណ្នឹងមក» អ្នកស្រីលីង
«គឺមនុស្សស្រីនៅក្នុងបន្ទប់សង្រ្គោះនោះជាមនុស្សស្រីដែលលោកម្ចាស់ជួបពេលដែលទៅយកលោកប្រុសតូចមកវិញនឹងហើយបាទ»
«គឺនាង??»
«បាទ»
«ហើយមានរឿងហេតុអីទើប......»
«តាមពិតទៅអ្នកនាងយីសុីនគឺជាគ្រូរបស់អ្នកប្រុសស៊ានហើយអ្នកប្រុសលួចមានចិត្តស្រឡាញ់អ្នកនាងយីសុីនយូហើយតែដោយសារអ្នកនាងយីសុីអត់ព្រមស្រឡាញ់ហើយមានសង្សាចោលទៀតទើប.....»
«ទើប? ទើបស្អី?»
«ទើបគាត់ចាប់បង្ខំទៅ»
«អរ! ចឹងវាបាត់ទៅកន្លះខែវាចាប់កូនស្រីគេទៅរំលោភ?» ឮហើយគាត់ស្ទើតែផ្ទុះមិននឹកស្មានថារឿងថោកទាបបែបនេះក៏គេហ៊ានធ្វើទៅរួច ជាអ្នកត្រកូលខ្ពង់ខ្ពស់តែបែជាធ្វើចរិតក្មេងបាតផ្សារ។
«បា-បាទ» ជុងហាវឆ្លើយទាំងរដាក់រដុបភ័យមិនស្ទើទេ។
«ឯងក៏ចឹងដែរវាធ្វើរឿងជូជាតិបែបនេះបែជាមិនប្រាប់យើងហើយបណ្ដោយឪ្យវាធ្វើតាមទំនើងចិត្ត?»
«ខ្ញុំ.....»
«កុំបន្ទោសគេអីគេធ្វើតាមតែបញ្ជាម្ចាស់គេទេ» អ្នកស្រីលីងលូកមាត់។
«មិនបាន.....»
«បង! កូនយើងកំពុងស្ថិតក្នុងគ្រោះថ្នាក់»
«.....» ក្នុងចិត្តគាត់ក្ដៅដូចភ្នំភ្លើងបម្រុងនឹងផ្ទុះទៅហើយតែធ្វើអីមិនបានព្រោះទីនេះជាមន្ទីពេទ្យ។
រយ:ពេលកន្លងទៅជិតប្រាំម៉ោងទៅហើយនៅតែមិនឃើញគ្រូពេទ្យម្នាក់ណាចេញមកសោះធ្វើអ្នកនៅខាងក្រៅកាន់តែអន្ទះសារ បន់ឪ្យតែអ្នកទាំងពីរួចផុតពីព្រោះថ្នាក់។
«លោកស្រី!!»
«ខ្ញុំមិនអីទេ» លោកស្រីលីងរកតែខ្យល់.គដួលម្ដងៗ។
«បងថាអូនទៅសម្រាកទៅ ឯង.....»
«មិនអីទេ ខ្ញុំនៅបាន»
«លោកគ្រូពេទ្យ» ខណៈពេលនោះលោកគ្រូពេទ្យម្នាក់ក៏ដើរចេញពីបន្ទប់របស់យីសុីន។
«លោកគ្រូពេទ្យអ្នកនាងយីសុីនយ៉ាងម៉េចហើយ?»
«ជាសាច់ញាតិមែនទេ?»
«ខ្ញុំជាម្ដាយក្មេករបស់នាង»
«ឪ្យខ្ញុំសុំទោសផង» លោកគ្រូពេទ្យក៏ចាប់ផ្ដើមនិយាយឡើងទាំងឱនមុខចុះធ្វើឪ្យអ្នកចាំស្ដាប់ធ្លាក់ទឹកមុខ។
«លោកគ្រូពេទ្យចង់បានន័យថាម៉េច?» លោកលីនជ្រួញចិញ្ចើមដើរមកក្បែរលោកគ្រូពេទ្យ។
«ពួកខ្ញុំប្រឹងអស់លទ្ធិភាពហើយតែដោយសារឈាមអ្នក....អ្នកនាងខាងលើហូរច្រើនពេករហូតខ្សោះពីខ្លួនទើបយើងមិនអាចសង្គ្រោះទារកទាំងពីរដែលនៅក្នុងផ្ទៃបាន ខ្ញុំ.....ខ្ញុំពិតជាសុំទោសពិតមែន» លោកគ្រូពេទ្យនិយាយទាំងអួលដើម.កគាត់ក៏លត់ជង្គង់ចុះឱនក្បាលសុំអភ័យទោសចំណែកអ្នកទាំងបីឮហើយស្រឡាំងកាំងភ្លាម។
«នេះ.....នេះទារកដល់ទៅពីរនាក់?» អ្នកស្រីលីងបន្លឺឡើងដោយទប់ទឹកភ្នែកខ្លួនឯងលែងជាប់។
«លោកស្រី» អ្នកស្រីលីងឈរលែងនឹងបម្រុងនឹងដួលតែជុងហាវទៅទ្រជាប់។
«ឆាប់ងើបឡើងលោកគ្រូពេទ្យ» លោកលីនកាន់ស្មាគ្រូពេទ្យឪ្យងើបឡើង។
«.....» គ្រូពេទ្យក៏ធ្វើតាមតែនៅតែឱនមុខចុះ។
«ចុះម្ដាយយ៉ាងម៉េចហើយ?» លោកលីន
«ម្ដាយរួចផុតពីគ្រោះថ្នាក់ហើយតែនៅខ្សោយបន្តិច»
«អរគុណលោកគ្រូហើយ» អ្នកស្រីលីង
«ខ្ញុំ.....ខ្ញុំមិនហ៊ានទទួលទេបាទ»
«ចឹងខ្ញុំសូមលាទៅសិនហើយ» លោកគ្រូពេទ្យនិយាយហើយក៏ដើរចេញបាត់ឯគ្រូពេទ្យដទៃទៀតក៏ដើរចេញមកតាមក្រោយដោយទឹកមុខម្នាក់ៗក្រៀមក្រំព្រោះមិនអាចជួយសង្គ្រោះទារកទាំងពីរដែលនៅក្នុងផ្ទៃនាងបាន។
«ចៅយាយ អ្ហឹកៗ ម៉េចក៏ទៅជាបែបនេះ? ពួកគេខុសអី? មិនទាន់កើតមកបានឃើញពន្លឺថ្ងៃផង អ្ហឹ!» អ្នកស្រីលីងនិយាបណ្ដើរអួលដើម.បណ្ដើរយំអាណិតទារកដែលមិនទាន់កើតតែបែជាត្រូវបាត់បង់ជីវិត។
«អូនកាត់ចិត្តទៅយ៉ាងណាពួកគេក៏ទៅហើយ សំណាងហើយដែលម្ដាយនៅមានជីវិតនោះ» លោកលីនក៏ខូចចិត្តមិនស្ទើឡើយតែគាត់ក៏ធ្វើជារឹងមាំ។
/ក្រាក/
សម្លេងបើកទ្វារពីបន្ទប់ខាងឆ្វេងដែលជាលីនស៊ានកំពុងសង្គ្រោះត្រូវបានបើកឡើងដោយគ្រូពេទ្យប្រុសម្នាក់។
«លោកគ្រូពេទ្យកូនខ្ញុំយ៉ាងម៉េច?» អ្នកស្រីលីងងើបចេញពីកៅអី។
«អ្នកជំងឺពេលនេះកំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ព្រោះតែគ្រាប់កាំភ្លើងបាញ់ចំបេះដូងថែមទាំងហូរឈាមអស់ច្រើនទៀតចឹងហើយទើប......ទើបមានភាគរយតិចណាស់ដែលអ្នកជំងឺអាចមានឱកាសរស់» គ្រាន់តែលោកគ្រូពេទ្យនិយាយចប់គ្រប់គ្នាទម្លាក់ទឹកមុខចុះ ក្ដីសង្ឃឹមក៏សឹងតែរលត់ កម្លាំងស្រាប់តែបាក់ស្រិបអស់រលីងគ្មានសល់។
«អ្ហឹ! លីនស៊ានកូនម្ដាយ អ្ហឹកៗ» អ្នកស្រីលីងយកដៃខ្ទប់មាត់ខ្លួនឯងគាត់ឈរលែងជាប់ហើយតែបានជុងហាវនៅចាំទ្រ។
«លោកគ្រូពេទ្យ អ្ហឹ! មិនថាប្រើវិធីណាក៏ដោយ អស់ប៉ុន្មានក៏ខ្ញុំព្រមឪ្យតែជួយជីវិតកូនខ្ញុំបាន»
«ពួកយើងនឹងប្រឹងឪ្យអស់ពីសមត្ថភាព» លោកគ្រូពេទ្យនិយាយចប់ក៏ដើរចូលទៅខាងក្នុងវិញ។
ពេលនោះក៏មានគ្រូពេទ្យពីរនាក់ដើរចូលទៅក្នុងបន្ទប់ដែលយីសុីននៅហើយក៏រុញគ្រែរួមទាំងនាងចេញទៅបន្ទប់សម្រាកវិញ។
«អ្នកនាងយីសុីន»
«អេ.....ទុកឪ្យយើងទៅមើលឯងនៅទីនេះហើយ» ជុងហាវឃើញហើយក៏ប្រញាប់ដើរទៅតាមប៉ុន្តែត្រូវបានលោកលីនឃាត់។
«ខ្ញុំក៏ទៅដែរ»
«មិនបាច់បងទៅតែម្នាក់ឯងបានហើយ អូនចាំនៅចាំស្ដាប់លទ្ធផលរបស់កូនសិនទៅ»
«......»
«ពួកឯងមិនបាចមកតាមយើងទេទៅចាំនៅខាងក្រៅមន្ទីពេទ្យទៅ»
«បាទ» គាត់និយាយទៅកាន់កូនចៅពីរនាក់ទៀតហើយក៏ដើរទៅតាមគ្រូពេទ្យ ចំណែកអ្នកដែលមកជាមួយគាត់នោះក៏ដើរចេញទៅ។
ក្រឡេកមកមើលលីនស៊ានដែលកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់វិញ។
ក្រុមគ្រូពេទ្យទាំងអស់ដែលនៅក្នុងនេះកំពុងតែញាប់ដៃញាប់ជើងក្នុងការជួយសង្គ្រោះជីវិតរបស់កម្លោះស៊ានដែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត។
«ឆាប់យកប្រដាប់ជំនួយបេះដូងមក ឪ្យលឿន» ចង្វាក់បេះដូងគេកាន់តែធ្លាក់ចុះបន្ទាត់នៅលើប្រដាប់វាស់ស្ទង់បេះដូងរបស់គេស្ទើតែលែងឡើងទើបធ្វើឪ្យគ្រូពេទ្យត្រូវប្រើប្រដាប់ជំនួយបេះដូងជាដាច់ខាត។
«មួយ ពីរ បី»
/ផឹប/
រាងកាយលីនស៊ានកន្ត្រាក់ឡើងលើកទីមួយ។
«ម្ដងទៀត! មួយ ពីរ បី»
/ផឹប/
រាងកាយគេត្រូវកន្ត្រាក់ឡើងម្ដងទៀតតែចង្វាក់បេះដូងវាមិនឡើងសោះវាបែជាកាន់តែធ្លាក់ចុះទៅវិញ។
~~~~
«យីសុីន» នៅក្នុងសភាពគ្រោះថ្នាក់បែបនេះគេស្រាប់តែស្រមៃឃើញថាខ្លួនឯងកំពុងតែនៅកន្លែងមួយផ្សេងទៀតដែលជាកន្លែងគេមិនធ្លាប់ឃើញពីមុនមកថែមទាំងមានមនុស្សស្រីម្នាក់ជាមនុស្សស្រីដែលគេស្រឡាញ់ស្មើជីវិតកំពុងតែដើរបែខ្នងដាក់គេជាមួយនឹងក្មេងប្រុសពីរនាក់ទៀត។
«យីសុីន» លីនស៊ានស្រែកហៅម្ដងទៀតតែនាងនៅតែដើរទៅមុខមិនព្រមងាកក្រោយទាល់តែសោះ។
«យីសុីនកុំទៅ អ្ហឹ» គេចង់រត់ទៅឱបនាងឥឡូវនេះណាស់តែគេមិនអាចព្រោះមានអារម្មណ៍ថាគេមិនអាចបញ្ជាខ្លួនឯងបានឡើយ។
«យីសុីន!!!» នាងដើរកាន់តែឆ្ងាយទៅៗគេក៏ព្យាយាមស្រែកឪ្យកាន់តែខ្លាំងតែនាងហាក់មិនបានឮសម្លេងរបស់គេសោះ។
«.....» លីនស៊ានបើកភ្នែកធំៗញ័រដៃញ័រជើងពេលក្រឡេកមើលសភាពរាងកាយខ្លួនឯងប្ដូរទៅជាមានស្នាមឈាមប្រឡាក់ដាបលើអាវពណ៌សគេក៏ចាប់ផ្ដើមវិលមុខរួចក៏ដួលធ្លាក់ចេញពីក្ដីសុបិន្តដ៏អាក្រក់មួយនោះភ្លាមៗ.......
~~~~~
«អ្ហឹ!» លីនស៊ានរើលែងនៅស្ងៀម ក្បាលគេងាកឆ្វេងស្ដាំធ្វើឪ្យគ្រូពេទ្យកាន់តែស្លន់ ចង្វាក់បេះដូងគេវាកាន់តែចុះ ចុះជិតដល់ចំណុចសូន្យទៅហើយ៕
«ធ្វើម្ដងទៀត! មួយ ពីរ បី»
/ផឹប/
រាងកាយគេត្រូវកន្ត្រាក់ម្ដងទៀតតែលើកនេះគេស្រាប់តែនៅទ្រឹងលែងកម្រើកទឹកភ្នែកមួយដំណក់ក៏ហូរស្រក់ចុះកាត់ផែនថ្ពាល់ប្រុសកម្លោះបញ្ជាក់ពីក្ដីឈឺចាប់ឥតគណនានៅក្នុងទ្រូង។
ទឺតតតត៎!!
«ចប់ហើយ»
YOU ARE READING
សិស្សប្រុស 🔞
RomanceWeaning ⚠️ 19+ ប្រភេទប្រឡោមលោកក្ដៅរោលរាលមានឈុតលើគ្រែនិងពាក្យសម្ដីលើសលួសជាច្រើនសូមអានដោយការទទួលខុសត្រូវខ្ពស់។ ត្រេល័រ រឿងរ៉ាវគ្រប់យ៉ាងកើតចេញពីក្មេងប្រុសម្នាក់ដែលបានលង់ស្រឡាញ់អ្នកគ្រូរបស់គេទើបខំព្យាយាមរកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីបាននាងក្លាយជាកម្មសិ...
