Part 24||បងនឹកអូន

2.3K 86 4
                                        

សិស្ស​ប្រុស​
ភាគទី ២៤

«ចេញទៅកុំមកជិតយើង អ្ហឹកៗ»
«...» គេនៅតែដើរមកកាន់តែជិតនាង
«ណែ៎! កុំ...»
«បងនឹកអូនខ្លាំងណាស់អូនដឹងទេយីសុីន?» គេបន្ទាបខ្លួនបន្តិចដើម្បីឱបកាយស្រីស្រស់ហើយនិយាយ។
«...» នាងនៅស្ងៀមបណ្ដោយឪ្យគេឱបទាំងដំណក់ទឹកភ្នែកនៅតែបន្តស្រក់ចុះមករហូតជោគថ្ពាល់ទាំងសងខាង។
«ជាងបួនខែមកនេះបងតាមរកអូនស្ទើគ្រប់កន្លែងបងស្ទើឆ្កួតទៅហើយ​ អ្ហឹ...យីសុីនអូនឈប់រត់គេចបានទេ? បង...បងមិនអាចបាត់បង់អូនបានឡើយ»
«កុំមកប៉ះខ្លួនខ្ញុំ» នាងប្រើដៃរុញខ្លួនគេឪ្យចេញតែគេមិនសូម្បីរង្គើរ។
«ហេតុអ្វីអូនដើរកុហកគេថាប្ដីស្លាប់?​» គេឈប់ឱបនាងប្ដូមកកាន់ស្មានាងទាំងសងខាងវិញ។
«ជារឿងរបស់ខ្ញុំ»
«នេះបងនៅរស់ណា»
«ឯងមិនមែនប្ដីខ្ញុំ​ ខ្ញុំ​គ្មានប្ដីដូចជាឯងទេ»
«បើអូនគ្មានប្ដីចុះឪពុកទារកនៅក្នុងផ្ទៃ?»
«គេមិនមែនកូនលោក»
«ហឺស! កុហកឪ្យសមបន្តិចបានទេ?»
«ខ្ញុំ​មិនបានកុហក»
«បើមិនមែនបង​វាជានរណា?»
«....» នាងតូចគាំងរកចម្លើយមកឆ្លើយនឹងគេលែងរួចព្រោះឪពុកកូននេះគឺគេនឹងហើយមាននរណាទៀត។
«ហេតុអ្វីអូនមិនឆ្លើយ?»
«ជាសាហាយខ្ញុំនោះអី»
«យី​សុីន!!» លីនស៊ានស្រែកគំហកស្ទើភ្លាត់សម្លេងមិននឹកស្មានថានាងនិយាយពាក្យបែបនេះចេញមករួច។
«លោកដឹងទេថាពេលលោកមិននៅម្ដងៗខ្ញុំនាំប្រុសម....អុប៎!» លីនស៊ានយកបាតដៃទាំងសងខាងចាប់មុខតូចច្រមិចគួរឪ្យក្នាញ់ឡើងឱនទម្លាក់បបូរមាត់ក្រាស់លើបបូរមាត់ស្ដើងតូច បឺតជញ្ជក់ហាក់កំរោលហាក់មិនអនុញ្ញាត​ឲ្យ​នាងនិយាយអ្វីចេញមកទាំងអស់គេខឹង ខឹងនឹងពាក្យសម្ដីនាងណាស់គិតថាគេមិនដឹង? ថាដែលនាងនិយាយមកព្រោះចង់ឪ្យគេទៅឪ្យឆ្ងាយពីនាង តែកុំសង្ឃឹមឪ្យសោះគេនឹងតាមនាងគេមិនទៅណាដាច់ខាតលុះត្រាដែគេស្លាប់....។
«អ្ហឹ....អ្ហឹម» យីសុីនបើកភ្នែកធំៗទាំងក្ដីស្អប់ ស្អប់ដែលគេតែងតែធ្វើបែបនេះតិចចាប់ថើបតិចចាប់ថើប​ នាងប្រឹងខ្ជឹបបបូរមាត់ខំលើដៃទាំងសងខាងរុញច្រានគេអស់ពីកម្លាំង​ តែការរុញរបស់នាងគ្មានបានផល​ គេមិនសូម្បីតែរង្គើរ តែវាធ្វើឪ្យការថើបរបស់គេកាន់តែខ្លាំងលើសដើម។
/ផាច់/
គ្រាន់តែគេព្រមដោះលែងបបូរមាត់តូចឪ្យមានសេរីភាពភ្លាមនាងក៏យាដៃទះគេភ្លែតធ្វើឪ្យមុខកម្លោះត្រូវងាកទៅម្ខាង។
«អាក្រក់ អ្ហឹកៗ»
«អូនមិនបាច់ព្យាយាមរកហេតុផលមកបញ្ឈឺបងទេ» គេនិយាយហើយក៏ងើបឡើង។
«...»
«ពីរបីថ្ងៃទៀតអូនត្រូវទៅជាមួយបង»
«យើងមិនទៅ»
«មិនបាច់ប្រកែក​ ព្រោះ​បងនៅតែនាំអូនទៅ»
«ហេតុអ្វីឯងចូលចិត្តតែបង្ខំបែបនេះ?»
«ព្រោះបងចង់នៅក្បែរអូននោះអី»
«តែឯងមានសួរយើងទេថាយើងចង់នៅក្បែរឯងឬអត់?»
«ចឹងអូនសួរខ្លួនឯងទៅមើលថាចង់ទេ?»
«ប្រាកដជាអត់ហើយ»
«កុហក!!»
«យើងមិនបានកុហក»
«អូនអាចនិយាយកុហកបាន តែកែវភ្នែកអូនមិនអាចកុហកបានទេ»
«...» នេះគេមើលដឹងហេស៎? ហេតុអ្វី? គេនិយាយគឺជាការពិតនាងក៏ចង់នៅក្បែរគេ នាងក៏ស្រឡាញ់គេតែនាងធ្វើមិនបានព្រោះគ្រួសារគេបានរៀបចំឪ្យគេរៀបការនឹងមនុស្សស្រីដែលសាកសមនឹងគេរួចទៅហើយ។
«កូនប៉ា...» គេបន្ទាប់ខ្លួនបន្តិចហើយឱនទៅក្បែរពោះនាង
«កុំប៉ះគេ គេមិនមែនជាកូនលោក»
«ឈប់កុហកបានទេយីសុីន» គេងើបឡើងសម្លឹងមុខនាង។
«ខ្ញុំ....»
«ឪ្យប៉ាសុំទោសដែលបណ្ដោយឪ្យឯងនឹងម៉ាក់ឯងមកពិបាកបែបនេះ ពួកយើងនឹងទៅឪ្យឆ្ងាយហើយយើងនឹងរស់នៅជាមួយគ្នាប៉ា....ម៉ាក់...និងកូន» គេនិយាយដោយសម្លេងថ្នមៗ។
«នរណាព្រមទៅជាមួយឯង អូយ!​» នាងនិយាយសុខៗស្រាប់តែស្រែកឡើងព្រោះត្រូវអ្នកនៅក្នុងពោះធាក់។
«នេះឯងធាក់ម៉ាក់ទៀតហើយហេស៎ អូយ!»
«សូម្បីតែកូនក៏គេប្រឆាំងនឹងសម្ដីអូនដែរ» គេនិយាយទាំងអស់សំណើច។
«យ៉ាងណាក៏ខ្ញុំមិនទៅជាមួយឯងដែរ»
«ពាក្យប្រកែករបស់អូនគ្មានប្រសិទ្ធភាពទេយីសុីន»
«ទោះស្លាប់ក៏យើងមិនទៅ យើងមិនអាចរស់នៅជាមួយឃាតករដូចឯងទេ»
«តែឃាតករដូចបងចង់រស់នៅជាមួយអូន»
«យើងស្អប់ឯង»
«តែបងស្រឡាញ់អូន»
«ឯងសុខចិត្តរស់នៅជាមួយមនុស្សដែលមិនស្រឡាញ់ឯងចឹងឯងមានក្ដីសុខដែរ?»
«អត់ទេ»
«ចុះហេតុអ្វីឯងដឹងហើយឮហើយថាយើងស្អប់ឯងម៉េចក៏ឯងនៅតែចង់រស់នៅជាមួយយើងទៀត?»
«មកពីអូនកុហកនោះអី»
«ឪ្យយើងប្រាប់​ឯងប៉ុន្មានដងទៀតថាយើងមិនបានកុហក​ យើងស្អប់ឯង​ ស្អប់ៗៗ ស្អប់ដល់ឆ្អឹង អ្ហឹកៗ» យីសុីននិយាយញាប់ៗទាំងញ័របបូរមាត់។
«អូនអាចកុហកបងបានតែអូនមិនអាចកុហកអារម្មណ៍ខ្លួនឯងបានទេ»
«...»
«បងចូលទៅងូតទឹកមួយភ្លែត អូនកុំមានគំនិតចង់រត់ទៅណាឪ្យសោះ»
«ហេតុអ្វីខ្ញុំត្រូវនៅ?»
«អូនចង់រត់ក៏បានតែថា...មិនបាច់រត់ល្អជាងណ៎! ទោះយ៉ាងណាក៏អូនរត់មិនរួច» លីនស៊ាននិយាយទាំងញញឹមឌឺដងទៅកាន់នាងក្រមុំធ្វើឪ្យនាងតូចខាំធ្មេញខ្លួនឯងស្ទើបែកចំណែកកែវភ្នែកដែលស្រទន់ក៏ប្រែក្លាយជាក្រហមសម្លក់ទៅកាន់គេទាំងទឹកភ្នែកនៅតែបន្តហូមកឥតដាច់។
«ជុប៎!​ បងទៅតែមួយភ្លែតទេណា» នាយកម្លោះឆ្លៀតថើបថ្ពាល់នាងតូចមួយខ្សឺតហើយក៏ដើរចូលទៅក្នុងបន្ទប់ទឹកបាត់។
«ទោះស្លាប់ក៏យើងមិនទៅជាមួយឯងដែរ» នាងនិយាយហើយក៏ងើបចេញពីពូកដើរចេញពីបន្ទប់ដោយមិនយកអ្វីទៅទាំងអស់ព្រោះថាបើចាំនៅយករបស់របរពេលគេចេញមកនាងមិនស្ពៃហើយទេហេស៎? អ្វីដែលនាងត្រូវធ្វើពេលនេះគឺចេញពីផ្ទះនេះឪ្យផុតសិន។
/ក្រាក/
«អ្នកនាងចង់ទៅណានឹង?»
«អួយ!!...» ពុទ្ធោ!!នាងភ្ញាក់ស្ទើផ្ងារក្រោយ​ គ្រាន់តែនាងបើកទ្វាភ្លាមក៏លេចវត្តមានជុងហាវនៅឈរញញឹមស្ញេញចំពីមុខ។
«នេះឯងមកឈរនៅទីនេះតាំងពីពេលណា?»
«តាំងពីអ្នកនាងនិងលោកប្រុសចូលទៅនឹងហើយ ធ្វើដូចភ្លេចអីណា»
«ចុះមិនចូលទៅខាងក្នុង?»
«លោកប្រុសស៊ានមិនឪ្យចូល»
«នេះជាផ្ទះខ្ញុំ គេមានសិទ្ធអី? ខ្ញុំ​ឪ្យឯងចូល​ ចូលទៅសិនទៅខោអាវទទឹកជោគបែបនេះបើទុកយូប្រាកដជាផ្ដាសាយហើយ»
«ហេឈីស!!» នាងនិយាយចប់ជុងហាវកណ្ដាស់ល្មម។
«មកចូលមក» នាងនាំជុងហាវដើរចូលមកខាងក្នុងដោយភ្លេចគិតថាខ្លួនឯងកំពុងរត់គេច។
«ធ្វើយ៉ាងម៉េចទៅបើគ្មានខោអាវមនុស្សប្រុសផង»
«....» ជុងហាវនៅឈរធ្មឹងភ្នែកមើលឆ្វេងមើលស្ដាំ។
«អរ...ចាំមួយភ្លែត» នាងនិយាយដោយលួចសើចតិចៗហើយក៏ដើរចូលទៅក្នុងបន្ទប់ដោយទុកឪ្យជុងហាវនៅឈរឡេឡឺក្បែរសាឡុងសូម្បីអង្គុយក៏មិនហ៊ានព្រោះខ្លួនទទឹកជោគខ្លាចទទឹកដោយទាំងសាឡុង។
«អេ...!» គេកំពុងមើលឆ្វេងស្ដាំសុខៗស្រាប់តែក្រឡេងទៅឃើញសោរនៅលើតុទើបគេនឹកឃើញអ្វីម៉្យាងក៏​ដើរទៅយកសោរនោះយកទៅចាក់ទ្វារជាប់ចំណែកកូនសោរក៏ទុកនៅក្នុងក្រឡទទេមួយក្បែរនោះ។
«នេះ! យកទៅប្ដូរក្នុងបន្ទប់ទឹកទៅ​ ហើយនេះរបស់ចៅហ្វាយឯងកុំភ្លេចឪ្យគេប្ដូរផង»
«បន្ទប់ទឹកនៅកន្លែងណាបាទ?»
«នោះ!» នាងចង្អុលទៅបន្ទប់ទឹកដែលលីនស៊ាននៅខាងក្នុង។
«អរ...អរគុណបាទ» គេនិយាយហើយក៏ដើរតម្រង់ទៅបន្ទប់ទឹកបាត់ធ្វើឪ្យយីសុីនញញឹមចុងមាត់ហើយក៏ដើរទៅក្បែរទ្វារក្នុងបំណងរត់ចេញ​។
«អេ!​ ម៉េចក....» នាងដើរទៅដល់ទ្វាក៏ឃើញថាវាចាក់សោរជាប់បាត់ទៅហើយ។
«ពុទ្ធោ​អើយ!! ហេតុអ្វីខ្ញុំល្ងង់យ៉ាងនេះ» យីសីនយកបាតដៃវាយក្បាលខ្លួនឯងទាំងខឹងចិត្ត​ ជុងហាវគេគិតបានល្អិតល្អន់ណាស់ចឹងហើយកុំសង្ឃឹមឪ្យសោះថាអាចរត់គេចបាន។
«ព្រះអើយ!! នេះទេវតាមិននៅខាងខ្ញុំខ្លះទេហេស៎?» យីសុីនដើរមកដាក់បង្គុយលើសាឡុងវិញ។
«អ្ហាក៎? ម៉េចបើកអត់បានចឹង?» ជុងហាវមកដល់បើកទ្វាមិនរួចក៏បន្លឺឡើង។
«អរ...ប្រហែលលោកប្រុសតូចហើយមើលទៅ»
/តុ/តុ/
«លោកប្រុសស៊ាននៅខាងក្នុងមែនទេ?»
«នរណា?» ដោយសារសម្លេងទឹកវាខ្លាំងពេកឮមិនច្បាស់។
«គឺខ្ញុំជុងហាវ»
«នរណា?»
«ជុងហាវ»
«យី​សុីនមែន?»
«អត់ទេខ្ញុំជុងហាវកូនចៅលោកប្រុស»
«ចាំមួយភ្លែតចាំបងបើកទ្វារឪ្យ» គេចេះតែតបៗទៅព្រោះស្ដាប់មិនសូវឮហើយក៏ដើរទៅទាញកន្សែងពោះគោមករុំល្វែងក្រោមរួចក៏ទៅបើកទ្វារ។
/ក្រាក/
«អ្ហាក៎? ជុងហាវ? មកឈរអីនៅទីនេះ? ក្រែងយើងឪ្យឯងនៅឈរនៅខាងក្រៅមិនចឹង?»
«អ្នកនាងយីសុីនគាត់ឪ្យចូល»
«តែយើងមិនឪ្យចូលឯងចូលមកចឹងចុះយីសុីនាងរត់ទៅគិតយ៉ាងម៉េច?»
«មិនបាច់ភ័យទេបាទខ្ញុំចាក់សោរជាប់ហើយ»
«ប្រាកដទេ?»
«បាទប្រាកដមួយរយភាគរយ»
«ល្អ»
«នេះខោអាវអ្នកនាងសុីគាត់ឪ្យយកមកឪ្យលោកប្រុសតូច»
«ឪ្យមកនេះ» គេកញ្ឆក់យកទាញលាមើលតែពេលឃើញហើយគេក៏ចំហរមាត់.....
«ស្អី? នេះខោអាវមនុស្សស្រីនឹង?»
«ហាស៎?» ជុងហាវ
ជុងបន្ទរឡើងទាំងភ្ញាក់ផ្អើលហើយក៏ប្រញាប់លាខោអាវមើលឃើញថាជាខោអាវស្រីពិតមែន។
«លោកប្រុសធ្វើម៉េចទៅ?»
«នាងឪ្យមកហើយឯងត្រូវតែស្លៀក»
«អ្ហា៎...ទេៗៗ ខ្ញុំ​អត់ស្លៀកទេ!»
«នេះជាបញ្ជា! ឯងត្រូវតែស្លៀក»
«អត់! ខ្ញុំ​សុខចិត្តស្លៀកខោអាវដដែលទៅហើយ»
«ទៅណា?​ ឆាប់ឈប់ភ្លាម!»
«ទៅរីសតវិញ»
«មិនឪ្យទៅ! យីសុីនខំមានបំណងល្អឪ្យឯងស្លៀកហើយឯងគួរតែស្លៀក»
«ខ្ញុំមិនចេះពាក់ទេ»
«ចឹងប្រាក់ខែ ខែនេះមិនបាច់យក»
«ស្លៀកក៏បាន ចុះលោកប្រុស?»
«យើងមិនចេះពាក់ទេឯងពាក់តែឯងទៅ»
«អត់ចង់! បើស្លៀកត្រូវស្លៀកទាំងពីរនាក់»
«ឯងជាចៅហ្វាយយើង ឫយើងជាចៅហ្វាយឯង?»
«បើមិនដឹងខ្លួនឯងផងមកសួរគេ?»
«ឯង...»
«នែ៎! លោកប្រុសនេះជាទឹកចិត្តអ្នកនាង​ខំសម្រិតសម្រាំង​យកមកឪ្យលោកប្រុស​ បើលោកប្រុសមិនពាក់អ្នកនាងមិនអន់ចិត្តស្លាប់ទេហេស៎?»
«មែនតើ» លីនស៊ានយកដៃច្បូតចង្ការដោយពិចារណា។
«ចឹងបានថានឹងណា»
«ក៏បាន» ដើម្បីប្រពន្ធគេសុខចិត្តសម្បត្តិត្រឹមស្លៀករ៉ូបមនុស្សស្រីប៉ុណ្នឹងគេខ្លាចអី? កូនប្រុសដើមទ្រូងប្រាំហាត់ហាស៎!
«លោកប្រុសងូតទឹកហើយនៅ?»
«នៅតិចទៀត»
«ងូតប៉ុណ្នឹងបានហើយខ្ញុំងូតម្ដង»
«ន...នែ៎....»
/ក្រិប/
ជុងហាវទាញលីនស៊ានចេញមកខាងក្រៅហើយក៏ប្រញាប់បិទទ្វាយ៉ាងលឿន។
«ពុទ្ធោអើយយ!!» រាល់ថ្ងៃមិនដឹងថាអាណាចៅហ្វាយឪ្យប្រាកដទេយូទៅកាន់តែយូទៅហ៊ានអើយហ៊ាន។ និយាយរួចគេក៏ដើរកាន់រ៉ូបទៅកន្លែងគួរសមដើម្បីប្ដូរ។
«ងាប់ហើយ! ស្អីនឹង?» លីនស៊ានឈរមុខកញ្ចក់មើលខ្លួនឯងដែលនៅលើរខ្លួនមានឈុតពណ៍ផ្កកាឈូកស្រស់ថែមទាំងមានរូប​ផ្លែស្តូបឺរីស្អេកស្កះនៅលើរ៉ូប។ គេមើលហើយចង់ខ្លាចខ្លួនឯង​ ម៉្យាងគេក៏គ្មានខោក្នុងទៀតដូចច្នេះវាក៏ដូចជារាងល្ហើយៗយ៉ាងម៉េចមិនដឹង។
/ក្រាក/
«អ្ហាហ...អ្ហា៎ហ...អ្ហឹ!!» គ្រាន់តែជុងហាវបើកទ្វារក្រាកលីនស៊ានក៏បែមកល្មមធ្វើឪ្យអ្នកទាំងពីរស្រែកដំណាលគ្នាស្ទើលោះព្រលឹង។
«អ្នកប្រុស?»
«យើងនឹងហើយឯងគិតថានរណា?»
«ខ្ញុំស្មានថាព្រាយបិសាចមកពីណា»
«អាជុងហាវឯង...»
«ខ្ញុំនិយាយលេងទេបាទ»
«....»​ លីនស៊ានមិននិយាយអ្វីតែក៏ដាក់ភ្នែកសម្លក់ជុងហាវស្ទើជ្រុះគ្រាប់ភ្នែក។
«ពេលលោកប្រុសស្លៀកចឹងទៅប្លែកម៉្យាងដែរតើ»
«ប្លែកមែន?»
«មែនតើ»
«ប្លែកយ៉ាងម៉េច?»
«ប្លែកបែបថា....និយាយមិនចេញ»
«បើនិយាយមិនចេញដដែលនិយាយធ្វើអី?» ទឹកមុខដែលញញឹមក៏ទម្លាក់ចុះភ្លាមៗ។
«....» មិនដឹងនិយាយអីមានតែបិទមាត់ហើយញញឹម។
«នែ៎! យើងថាឯងក៏ឡូយហើយប្លែកខ្លាំងដែរ»
«និយាយមែន?»
«និយាយលេង»
«....» គេបកទៅវិញភ្លាម​ដល់ជុងហាវស្ងាត់។
«ឆាប់ចេញទៅខាងក្រៅទៅ» លីនស៊ាន
«អត់ហ៊ានទៅទេ ខ្មាស់គេណាស់»
«ខ្មាស់នរណា?»
«ខ្មាសអ្នកនាងនឹងហើយ»
«មានអីត្រូវខ្មាស់?»
«លោកប្រុសមិនខ្មាស់ព្រោះជាប្រពន្ធលោកប្រុសតែខ្ញុំជាកូនចៅខ្ញុំខ្មាស់»
«បើមិនទៅនៅនឹងហើយ»
«អេ...»
«ស្អីឯង?»
«អ្ហឹ...ខ្ញុំទៅដែរ»
«ចុះមិញថាអត់ទៅ?»
«ដូរចិត្តវិញហើយ»
«ចឹងឆាប់ដើរមក»
«....» ជុងហាវក៏ធ្វើជាដើរលបៗពីក្រោយខ្នងនាយក ម្លោះ។
«ឯងនៅអីក្រោយយើងនឹង?​ មិនដើរឪ្យស្រួលបួលទៅវាថី?»
«....»​ ជុងហាវមិនតបខ្ជិលតវ៉ាច្រើនក៏ដើរទៅមុនបាត់ទុកឪ្យលីនស៊ានឈគ្រវីក្បាលហើយក៏ដើរទៅតាម។
«យីសុីន» លីនស៊ានស្រែកហៅឈ្មោះនាងតូចដោយស្រទន់ធ្វើឪ្យនាងត្រូវងាកទៅតាមសម្លេង។
«ហឺយ៎!!»
«ហីអូនភ្ញាក់ស្រីនឹង?» គ្រាន់តែក្រឡេកឃើញភ្លាមនាងភ្ញាក់ព្រឺតភ្ញាក់ដោយទាំងកម្លោះទាំងពីរទៀត។
«នេះឯង....ហឺស!...»
«អ្នកសើចអី?» ជុងហាវសួរទាំងមុខស្មើ។
«ហឺស!! អ្ហឹ...ហាស៎...អ្នកទាំងពីពិតជាស្លៀកពិតមែន?» យីសុីនខំប្រឹងតទប់សើចដល់ថ្នាក់ក្រហមមុខ។
«បើគ្មានអ្វីស្លៀកផងនឹង មិនដឹងធ្វើម៉េចទេដោះទាល់មួយពេលសិនទៅ» ជុងហាវនិយាយទាំងដើរទៅអង្គុយលើសាឡុងក្បែរយីសុីន។
«អ្ហេម៎! ឯងដូចជាហ៊ានពេកហើយជុងហាវ» លីនស៊ានគ្រហឹមឡើងដោយទឹកមុខកាច។
«អ...សុំទោសចៅហ្វាយ» ជុងហាវរៀបនឹងងើបចេញតែត្រូវនាងតូចចាប់ដៃជាប់។
«មិនបាច់ទៅណាទេអង្គុយទីហើយគេមានសិទ្ធអី?»
«....»​ គេរៀបនឹងអង្គុយវិញតែ...
«ខែនេះមិនបាច់យក....»
«ខ្ញុំអង្គុយកន្លែងផ្សេងបានបាទ»
«មិនបាច់» គេងើបចេញម្ដងទៀតតែនាងចាប់ដៃជាប់ដដែលចំណែកលីនស៊ាននៅឈរធ្មឹងសម្លក់មកកូនចៅខ្លួនដូចចង់សុីសាច់ហុតឈាមគ្នាចឹង។
«អ្នកនាងខ្ញុំថា....»
/តុ/តុ/
«បងស្រីយីសុីន» យុនជី

សិស្ស​ប្រុស 🔞Where stories live. Discover now