បច្ចុប្បន្ន
ហ៊ីស៊ុងអង្គុយគិតមួយសន្ទុះក៏សម្រេចចិត្តខលទៅរកជុងវុន គេមិនអាចខលរកសុងហ៊ុនបានទេព្រោះទើបតែត្រូវគេដាល់មួយដៃប៉ុន្មានថ្ងៃមុន។
«ហាឡូ! ជុងវុនមែនទេ?»ជុងវុនលើកទូរស័ព្ទភ្លាម
ហ៊ីស៊ុងក៏ប្រញ៉ាប់សួរគេភ្លាម។
(មានការអ្វីមែនទេ?)ជុងវុនគេពិតតែនិយាយច្រើនមែនតែគេជាមនុស្សស្លូតបូតមិនដូចជាសុងហ៊ុននោះទេ។
«ខ្ញុំចង់ពឹងឯងរឿងមួយបានទេ?»
(រឿងអ្វីនិយាយមកយើងមិនមានពេលទេ)
«ឯងអាចជូនខ្ញុំទៅផ្ទជេគបានទេ? មិនចាំបាច់ជូនក៏បានត្រឹមតែប្រាប់ទីតាណងក៏យើងសប្បាយចិត្តដែរ»បើទាក់ទងទៅគេមិនបានមានតែទៅជួបគេផ្ទាល់។
(ហេតុអ្វីក៏មិនទាក់ទងទៅជេគតែម្ដងទៅ?)ជុងវុនគេដឹងគ្រប់រឿងក៏ប៉ុន្តែគេចង់ចិត្តសាច់។
«យើងព្យាយាមខលទៅគេហើយតែគេមិនបានលើកសូម្បីតែសារក៏គេមិនបានតបដែរ យើងសូមអង្វរឯងទៅចុះណាជុងវុន ឯងដឹងរឿងគ្រប់យ៉ាងមែនទេ? យើងគ្រាន់តែចង់លុបលាងកំហុសប៉ុណ្ណោះ យើងមិនចង់ឲ្យជេគស្អប់យើងនោះទេ» ហ៊ីស៊ុងនិយាយរៀបរាប់ទាំងសម្លេង
កំសត់ដាក់ជុងវុន។
(អារៗ ចាំយើងផ្ញើរឲ្យឯង សង្ឃឹមថាមិនធ្វើអ្វីមិត្តយើងទៀតចុះ)
«អរគុណឯងច្រើនណា»
ហ៊ីស៊ុងគេពិតជាសប្បាយចិត្តខ្លាំងណាស់បន្ទាប់ពី
ទទួលបានទីតាំងផ្ទះរបស់ជេគ គេក៏ទៅរៀបចំខ្លួនដើម្បីទៅផ្ទះជេគឥឡូវនេះ។
ផ្ទះត្រកូលស៊ីពេលនេះហាក់ដូចជាស្ងាត់ខុសពីធម្មតា រាល់ដងតែងតែមានជេគនិយាយនៅម្នុងផ្ទះឲ្យគ្របឭគ្នាស្ដាប់តែឥឡូវគេក៏នៅតែក្នុងបន្ទប់និងមិនសូវនិយាយស្ដីដូចពីមុនឡើយ។
«អ្នកស្រីមានគេមករកអ្នកប្រុសជេគ ប្រាប់មកថាជាមិត្ត»អ្នកបម្រើម្នាក់ចូលទៅជម្រាបអ្នកស្រីស៊ីមដែលកំពុងតែអង្គុយរៀបចំផ្លែឈើ។
«ជាអ្នកណា? ឯងស្គាល់ដែរទេ?»
«មិនស្គាល់ទេអ្នកស្រី តែគេនិយាុមកដូចជាស្គាល់អ្នកប្រុសជេគខ្លាំង គេឈ្មោះថា លី ហ៊ីស៊ុង»
«លី ហ៊ីស៊ុង? អាម្សៀរម្នាក់នោះទេតើ ឲ្យគេចូលមក»ឮឈ្មោះនេះភ្លាមអ្នកស្រីស៊ីក្ដៅមុខភ្លាមតែម្ដង ធ្វើបាបកូនគាត់ហើយឥឡូវហ៊ានមករកដល់ផ្ទះទៀត។
«ជម្រាបសួរអ៊ំស្រី»មួយសន្ទុះក្រោយហ៊ីស៊ុងក៏ដើរចូលក្នុងផ្ទះដោយអោនគោរពអ្នកស្រីតាមរបៀបក្មេងៗគោរព
មនុស្សចាស់។
ផាច់! អ្នកស្រីមិននិយាុអកវីតែក៏ទះហ៊ីស៊ុងមួយកំផ្លៀងពេញទំហឹងតែម្ដង។
«អេរ? អ្នកស្រីហេតុអ្វីក៏ទះក្មួយបែបនេះ?»លោកស៊ីម
ស្រែកសួរប្រពន្ធទាំងអស់សម្លេង ក្មេងមិនទាន់បាននិយាយអ្វីផងត្រូវមួយកំផ្លៀងបាត់ទៅហើយ។
«អ្នកម៉ាក់មានរឿងអ្វីមែនទេ?»ជេគបានឮសម្លេងរបស់ប៉ាគេស្រែកក៏ប្រញ៉ាប់រត់ចុះមកពីលើវិញ។
«ជេគ...»ហ៊ីស៊ុងឧទានហៅឈ្មោះជេគទាំងសប្បាយចិត្ត។
«ហ៊ីស៊ុង???»ជេគស្ទើរតែដួលផ្ងាកក្រោយពេលឃើញវត្តមានរបស់ហ៊ីស៊ុង។
«ថយចេញឲ្យឆ្ងាយពីកូនប្រុសយើងភ្លាម»អ្នកស្រីស៊ីម
ប្រញ៉ាប់ចូលទៅទិញជេគឲ្យមកឈរក្បែរគាត់ពេលឃើញហ៊ីស៊ុងបម្រុងចូលទៅជិត។
«អ្នកម៉ាក់...»
«ខ្ញុំមកនេះគ្រាន់តែចង់និយាយជេគប៉ុណ្ណោះអ្នកមីង»
ហ៊ីស៊ុងនិយាយទៅកាន់អ្នកស្រីស៊ីមទាំងទឹកមុខគួរឲ្យអាណិត។
«មានហេតុផលអ្វីត្រូវនិយាយជាមួយគេ?»
«គឺ...រឿងដែលខ្ញុំបានធ្វើខុសទៅលើជេគកាលពីប៉ុន្មានថ្ងៃមុន»
«ហេតុអ្វីទើបតែមកពេលនេះ? ឯងបានធ្វើខុសប៉ុន្មានថ្ងៃហើយ?»អ្នកស្រីស៊ីមនេះពិតជាច្បាស់លាស់ពិតមែន។
«អូនមិនចាំបាច់ច្បាស់លាស់បែបនេះពេកទេ កូនយើងគេក៏មិនមានបញ្ហារអ្វីច្រើនដែរ»លោកស៊ីមព្យាយាមសម្រួលអារម្មណ៍ប្រពន្ធឲ្យមកល្អវិញ។
«កូនប្រុសដែលខ្ញុំស្រឡាញ់ស្មើរជីវិត បងគិតថាការបំពានមួយនេះវាមិនប៉ះពាល់ដល់កូនប្រុសរបស់ខ្ញុំ?»វាជាតួនាទីរបស់គាត់ត្រូវការពារកូនប្រុស។
«ខ្ញុំសុំទោសដែលមកទីនេះយឺតតែខ្ញុំពិតគ្មានបំណងគេចវេសនោះទេ»គេមិនមែនជាប្រភេទមនុស្សរត់គេចពីបញ្ហារ
នោះទេ។
«យើងមិនចង់ស្ដាប់ពាក្យសុំទោស យើងចង់ឲ្យឯងទទួលខុសត្រូវលើកូនប្រុសរបស់យើង»មួយប្រយោគផ្ដាច់ការរបស់អ្នកស្រីអ្នកណាក៏ហាមមិនបានដែរ។
«ម៉ាក់! តែខ្ញុំជាមនុស្សប្រុស ខ្ញុំមិនអីទេវាគ្រាន់តែជារឿងអចេតនាប៉ុណ្ណោះ»ជេគប្រញ៉ាប់ចូលទៅឃាត់ម្ដាយព្រោះគេមិនចង់បានបែបនេះនោះទេ។
«ប្រុសក៏ដោយស្រីក៏ដោយ អ្នកធ្វើខុសត្រូវតែមានទំនួលខុសត្រូវលើកំហុសរបស់ខ្លួនឯង»គាត់មិនខ្វល់ទេ សំខាន់វាជារឿងដ៏ល្អបំផុត។
«ចុះអូនមានសួរពួកគេទេថាគេស្រឡាញ់គ្នាឬអត់?»លោកដឹងច្បាស់ណាស់ថាលោកស្រីចង់មានន័យ
ដូចម្ដេច។
«ខ្ញុំនឹងទទួលខុសត្រូវរឿងគ្រប់យ៉ាងទាំងអស់ ខ្ញុំពេញចិត្តនឹងធ្វើ»មិនចាំបាច់ឲ្យគេគិតជាលើកទីពីរនោះទេ គេនៅតែផ្ដល់ចម្លើយដដែលបែបនេះ។
«ហ៊ីស៊ុងឯងដឹងថាកំពុងតែនិយាយអ្វីទេ?»ជេគសួរទៅកាន់ហ៊ីស៊ុងទាំងចងចិញ្ចើមចូលគ្នា។
«ដឹង! ដឹងច្បាស់ទៀតផង»
«ម៉ាក់កូនសុំនិយាយជាមួយគេបន្តិច»និយាយចប់ជេគក៏ទាញហ៊ីស៊ុងទៅបន្ទប់គេនៅខាងលើបាត់។
«អូនកំពុងតែធ្វើអ្វីមានដឹងទេ?»លោកស៊ីមសួរប្រពន្ធទាំងហួសចិត្ត។
«អូនប្រាកដជាដឹងបងកុំភ័យខ្លាំងពេក រឿងរបស់ក្មេង
ម្នាក់នេះអូនដឹងគ្រប់យ៉ាង»អ្នកស្រីសើចបន្តិចមុននឹងដាក់ខ្លួនអង្គុយចិតផ្លែរឈើត។
See you next part!!!
YOU ARE READING
ពិភពប្រលោមលោកខ្នាតខ្លី OF ENHYPEN ^_^
Short Storyស្នេហា cute cute and some novel are yaoi 😭 05/14/2023
មនុស្សកំពូលរំខាន Heejake ភាគ05 (⚠️Smut)
Start from the beginning
