Part 28: កូនជ្រេញមុខខ្ញុំ?

Start from the beginning
                                        

ផាច់*

<< កូនJun!! អ្នកណាបង្រៀនឯងឲ្យ
និយាយបែបនេះ?!! >> ដោយអត់ទ្រាំ
មិនបានលោកស្រីLeeជ្រុលដៃទះនាយមួយកំផ្លៀង។

<< នេះម៉ាក់ទះខ្ញុំដោយសារអាក្មេង
បម្រើហ្នឹងហេស៎?!! >> Yeonjun
ស្រែកចង្អុលទៅរាងតូចដែលកំពុងតែ
គេង។

<< ក្មេងបម្រើហេស៎? តែគេក៏ជាអាប់ប៉ារបស់កូនឯងដែរ!! >>

<< ខ្ញុំនិយាយហើយថាក្មេងនោះមិន
មែនជាកូនរបស់ខ្ញុំ!! >> ថារួច
Yeonjunក៏បើកទ្វារចេញទៅក្រៅមួយទំហឹងទាំងមួរម៉ៅ ក្ដៅស្លឹក
ត្រចៀក។

<< កូនJun! កូនJun! >> លោកស្រី
Leeចេញទៅក្រៅតាមនាយ។ដោយ
ទុកឲ្យBeomgyuនៅគេហូរទឹកភ្នែក
ម្នាក់ឯង។ការពិតទៅBeomgyuភ្ញាក់
តាំងពីគ្រូពេទ្យទៅវិញម្ល៉េះ តែមិនទាន់
ចង់ក្រោក ព្រោះចង់នៅស្ដាប់ចាំសម្ដី
ចេញពីមាត់របស់Yeonjunសិន។
ហើយពេលនេះBeomgyuក៏បានលឺ
ច្បាស់ដូចគ្នាថានាយ មិនទទួលស្គាល់
អ្វីឡើយ ទង្វើររាល់ថ្ងៃនាយគ្រាន់តែធ្វើទៅតាមអារម្មណ៍នាយចង់ប៉ុណ្ណោះ។

<< ហ្ហឹក! ហ្ហឹក! >> Beomgyu
ក្រោយស្ដាប់សម្ដីនាយហើយ និយាយអ្វីមិនចេញបានត្រឹមគេងសង្ងំយំទឹក
ភ្នែកចូកខ្នើយប៉ុណ្ណោះ។

# យប់

ពេលនេះYeonjunមកពីក្រុមហ៊ុន
វិញហើយ។កន្លែងដែលនាយនឹកឃើញចង់ដើរចូលទៅមុនគេនោះគឺបន្ទប់របស់
រាងតូច។

ក្រាក~

នាយបើកទ្វារចូលទៅខាងក្នុងតិចៗ
ហើយដើរដំណើរយឺតៗចូលទៅ ប៉ុន្តែ
រាងតូចគេងលក់បាត់ទៅហើយ ពេញ
មួយថ្ងៃនេះចាញ់កូនឡើងអស់កម្លាំង
ខ្សោះពីខ្លួនអស់ទៅហើយ។ ទើបលោក
ស្រីLeeមិនឲ្យរាងតូចនៅធ្វើការ ហើយ
ឲ្យរាងតូចមកសម្រេកនៅក្នុងបន្ទប់។

<< ហឹុម...តើក្មេងនោះជាកូនរបស់យើងពិតមែនហេស៎? >> Yeonjun ឈរច្រត់ចង្កេះមើលមុខរាងតូចទាំងដកដង្ហើមធំ។ ក្នុងចិត្តនាយពេលនេះ
មិនដឹងជាគិតយ៉ាងមិចឡើយ។ ក្រោយ
ឈប់សម្លឹងមុខរាងតូចហើយ នាយក៏
សម្លឹងមើលក្នុងបន្ទប់រាងតូចម្ដង។

<< ហេតុអីបន្ទប់ថ្ងៃនេះរញ៉េរញ៉ៃ
ម្ល៉េះ? >> Yeonjunដោយទើសភ្នែក
ពេកនាយក៏ដោះអាវធំក្រៅរបស់នាយ
ចេញរួចមូរដៃអាវដើម្បីរៀបចំបន្ទប់ឲ្យ
រាងតូច។ នាយរៀបចំលើតុកញ្ចក់ រៀបចំកន្លែងដែលរាយរប៉ាត់រប៉ាយ ហើយនាយក៏បានបើកមើលរៀបចំនៅ
ក្នុងថតតុរបស់រាងតូចផងដែរ។

ភ្លើង អតីត [ ចប់ ]Where stories live. Discover now