Skip
# ភូមិគ្រឹះ Lee
<< ហាក! កូនJunក្រែងថាមកផ្ទះវិញ
យប់ហេស៎? មិចក៏ត្រឡប់មកវិញលឿនម្ល៉េះ? >> អ្នកស្រីLeeអង្គុយលើ
សាឡុង ដោយមានBeomgyuនៅ
កំដរ។
<< ...... >> នាយមិនតប បែរជាក្រឡេកមើលមុខរបស់Beomgyu។
មុខរបស់នាយស្មើធេង ហើយក៏ដើរឡើងទៅបន្ទប់បាត់ទៅ។
<< កើតអីចេស៎?!! >> Beomgyu
គិតក្នុងចិត្ត
<< អីយ៉ាកូននេះ!! កុំគិតច្រើនអីមើលទូរទស្សន៍បន្តវិញ >> គាត់ងាកមក
និយាយជាមួយBeomgyu ជាមួយ
ស្នាមញញឹម
# យប់
# បន្ទប់ Yeonjun
នាយអង្គុយនៅលើការ៉ូក្បែរគ្រែ នៅជិត
នាយពោពេញទៅដោយដបស្រា
ក្រហមរាយរប៉ាត់រប៉ាយ ភ្លើងក្នុងបន្ទប់
ភ្លឺរឹមៗប៉ុណ្ណោះ។ តាំងពីនាយត្រឡប់
មកពីផ្ទះរបស់គ្រួសារChoiវិញ នាយ
មិនបានចេញពីបន្ទប់សូម្បីបន្តិច។
Yeonjunនៅសង្ងំក្នុងបន្ទប់ម្នាក់ឯង
ថែមទាំងផឹកស្រាអស់ជាច្រើនដប។
<< ប្រាវ...!!!! >> នាយបោកដកស្រា
ដែលនៅនឹងដៃនាយបែកខ្ចាយ ក្នុងបន្ទប់ពោពេញទៅដោយអំបែងដប។
ចំណែកឯអ្នកខាងក្រោមវិញគ្រាន់តែលឺ
សំឡេងបែករបស់ភ្លាមពួកគេនាំគ្នាភ្នែក
សព្រៀត ព្រោះម្នាក់ៗកំពុងតែបារម្ភមិន
ឃើញនាយចុះមកខាងក្រោមស្រាប់ផង។
គុក* គុក*
<< កូនJun!! នៅខាងក្នុងមានរឿងអី
ហ្នឹង? >> លោកស្រីLeeគោះទ្វារស្រែកហៅនាយពីខាងក្រៅទាំងក្ដីបារម្ភ
<< ...... >> ស្ងាត់ជ្រាប គ្មានការឆ្លើយតបពីអ្នកខាងក្នុង
<< កូនJun!! លឺម៉ាក់ហៅទេកូន >>
នាយស្ងាត់បែបនេះ គាត់រឹតតែបារម្ភមួយកំរឹតទៀតហើយ
<< គ្មានអីទេ!! ម៉ាក់ទៅសម្រាកទៅ >>
ទីបំផុតនាយក៏ព្រម ឆ្លើយតបជាមួយ
គាត់
<< កូនប្រាកដទេថាគ្មានរឿងអី?!! >>
<< បាទ! កូនមិនអីទេម៉ាក់កុំបារម្ភ
អី >>
<< បើគ្មានអីទេម៉ាក់ទៅបន្ទប់សិនហើយ >> ថាហើយលោកស្រីLeeក៏
ត្រឡប់ទៅបន្ទប់វិញទាំងមិនអស់ចិត្ត។
Part 25: ហេតុអីអូនកុហកបង?!!
Start from the beginning
![ភ្លើង អតីត [ ចប់ ]](https://img.wattpad.com/cover/364959536-64-k395705.jpg)