<< លោកប្រុសនិយាយអីហ្នឹងខ្ញុំមិនដឹងអីទេ! >> គាត់ប្រកែកយ៉ាងរហ័ស
<< អ្នកស្រីមិនចង់បានលុយទេហេស៎?
>> Chrisនិយាយបន្ត
<< អឺ...គឺថា..... >> គាត់ស្ទាក់ស្ទើរ
ព្រោះគាត់បានសន្យាជាមួយមនុស្ស
ម្នាក់ថានិងលុបបំបាត់រឿងហ្នឹង។
<< ក្នុងកាតនេះមាន50លាន >> នាយលើកកាតមួយសន្លឹក បង្ហាញទៅ
គាត់
<< ម៉ាក់50លានណា៎!! ម៉ាក់ប្រាប់គាត់
ទៅ! បើទុករឿងហ្នឹងក៏មិនបានអីមក
វិញដែរ ណាមួយរឿងក៏វាយូរហើយ
ដែរ >> Kanyaគ្រាន់តែឃើញលុយភ្លាមនាងក៏លេងខ្វល់ទៀតដែល។ព្រោះ
នាងគិតថាបើលាក់ទុកទៀតក៏នាងគ្មាន
បានប្រយោជន៍អីទៀតដែរ តែនេះគ្រាន់
តែនិយាយចេញមកប៉ុណ្ណោះ បានដល់
ទៅ50លានមិននិយាយមានតែភ្លឺហើយ។
<< ចា៎ស! ចាំខ្ញុំនិយាយប្រាប់អ្នកប្រុស
>> គាត់និយាយទាំងញាប់មាត់ ដៃ
បម្រុងឈោងយកកាតនៅហ្នឹងដៃនាយ
តែក៏ត្រូវនាយដកចេញ។
<< ខ្ញុំត្រូវការរឿងលម្អិត! >>
<< ចា៎ស!ចា៎ស! បាន >> គាត់ក៏ទទួល
យកកាតពីដៃរបស់នាយ។ ហើយក៏នាំ
នាយទៅក្នុងផ្ទះដើម្បីឆ្លើយរឿងដែល
នាយចង់ដឹងគ្រប់យ៉ាង។ ចំណែក
Chrisនាយអង្គុយចាំនៅក្រោមដើម
ឈើខាងមុខផ្ទះ។ ទិដ្ឋភាពនៃក៏មាន
មនុស្សខ្លំមើលពីចម្ងាយផងដែរ។
<< អ្នកនាង អ្នកប្រុសYeonjunបាន
មកផ្ទះគ្រួសារChoiម្ដងទៀតហើយទាន! >> បុរសម្នាក់ឈរនិយាយទូរស័ព្ទប្រាប់ទៅអ្នកម្ខាងទៀត។
Skip
Yeonjunក្រោយពីស្ដាប់រឿងដែល
នាយចង់ដឹងរួចក៏បានត្រប់មកវិញទាំង
មុខស្មឿក។នាយដើរឡើងឡាន ដោយ
មានChrisដើរតាមពីក្រោយ។
<< Boss! ចង់ទៅណាបន្តបាទ! >>
Chrisអង្គុយនៅខាងមុខ ងាកមកសួរ
នាយដែលអង្គុយនៅខាងក្រោយ។
<< ទៅផ្ទះ >> នាយតប ក្នុងចិត្តដូចជា
កំពុងគិតរឿងអ្វីមួយ
<< ចុះរឿងរបស់អ្នកនាងYonhaនោះ
ទាន? >> Chrisលើកចញ្ចើមចោទ
សួរ ទាំងចម្ងល់
<< ទុកសិនទៅ >>
<< បាទ! >> ដោយខ្វិលសួរនាំច្រើន
Chrisក៏បើកឡានទៅផ្ទះតាមបញ្ជា
របស់នាយ។
Part 25: ហេតុអីអូនកុហកបង?!!
Start from the beginning
![ភ្លើង អតីត [ ចប់ ]](https://img.wattpad.com/cover/364959536-64-k395705.jpg)