ភាគទី ២៦

Start from the beginning
                                        

«យី! ចៅហ្វាយ លេងខ្លាំងៗចឹងស្លាប់អ្នកនាងតូចមិនខានទេ» ម៉ែដោះ និយាយឡើងដោយបារម្ភ
«ម៉ែដោះបារម្ភអី ចៅហ្វាយមិនឲ្យអ្នកនាងតូចមានបញ្ហារអី ទេ មាត់រឹងនិយាយថាស្អប់តែតាមពិតបាត់អ្នកនាងតូចមិនបានទេ សាកតែអ្នកណាប៉ះអ្នកនាងតូចតិចដឹងតែស្លាប់មិនសល់សាកសពទេ» អ្នកជាជំនិតនិយាយរួចទាំងពីរនាក់ក៏ចាកចេញដោយមិនចង់ស្ដាប់សំលេងរោលរាលរបស់ជីននិងស៊ូជី

    /មន្ទីពេទ្យឯកជនរបស់គ្រួសារ ថាកាសុីរ៉ា/

   (ខ្ញុំមិនដែលចង់បានដំណែងរបស់បងទេ បង... ហេតុអីបងទ្រាំឈរមើលហូស៊ុកស្លាប់)
   (ឯងមិនដែលចង់បាន មែនយើងចង់ឲ្យអ្នកស្លាប់ជាឯងតែហូស៊ុកបែរជាការពារឯង ចឹងគួរតែបន្ទោសឯងគឺឯងជាអ្នកធ្វើឲ្យហូុស៊ុកស្លាប់)
    (មិចក៏បងនិយាយបែបនឹង... នេះបង មិចបងទៅជាចឹង?)
(ក៏ព្រោះតែវត្ដមានរបស់ឯងនឹងហើយ ការស្លាប់របស់ហូស៊ុកគឺមកពីឯង ណាមរីននឹងស្លប់ឯង បើនាងនៅរស់)

«ទេ! ៗៗ មិនមែនខ្ញុំ ខ្ញុំមិនបាមសម្លាប់ហូស៊ុកទេ អត់ទេ» ជេហូបស្រែកមួយទំហឹងហើយស្ទុះងើបមក ដកដង្ហើមញាប់ដោយភាពតក់ស្លុត នាយសម្លឹងមើលជុំវិញ បន្ដិចក្រោយមកទ្វារក៏បើកឡើងនោះគឺ យ៉ានីម៉ា
«បងហូប! នេះបងភ្ញាក់ហើយ លោកគ្រូពេទ្យ» យ៉ានីម៉ាស្រែកហៅគ្រូពេទ្យមកពិនិត្យ ក្រុមគ្រូពេទ្យមកដល់

«អ្នកជម្ងឺប្រសើរជាមុនច្រើនណាស់ ខ្ញុំថាឲ្យតែលោកអាចដាក់ចុះការឈឺចាប់លោកនឹងមិនអីឡើយ»
«ខ្ញុំយល់ហើយ» ជេហូបតបរួចក្រុមគ្រូពេទ្យក៏ត្រលប់ទៅវិញ ជេហូបងាកមកលើតុក្បែរគ្រែរក៏ឃើញផ្កាបត់តូចៗដាក់ក្នុងកែវធំល្មមមួយ យ៉ានីម៉ាក៏និយាយឡើងដោយស្នាមញញឹម

«ជារបស់ណាមរីន នាងមើលថែរបងមួយរយៈពេលដែលបងសន្លប់មិនដឹងខ្លួន មើលទៅនាងមិនបានបន្ទោសបងទៀតទេ»
«ទោះនាងមិនបន្ទោសបងតែបងបន្ទោសខ្លួនឯង» យ៉ានីម៉ាស្ទុះទៅចាប់ដៃបងប្រុសលួងលោម
«បងកុំចឹងអី បងបែបនេះខ្ញុំពិបាកចិត្តណាស់ បងដឹងទេបងស៊ូហ្កាគាត់...»
«មិនអាចបន្ទោសគាត់ទេ អូនណាយល់ល្អកុំពាក់ព័ន្ធរឿងនេះ តុរៀមខ្លួនធ្វើជាកូនក្រមុំឲ្យល្អទៅ» ជេហូបនិយាយដោយស្នាមញញឹមលើកទឹកចិត្តប្អូន
«បងប្រុស ខ្ញុំ ការពិតខ្ញុំ....»
«ថេហ្យុងគេក៏ជាមនុស្សល្អម្នាក់ដែរ គ្រាន់តែគេចូលចិត្តញ៉ោះអូន ដឹងអត់ថាពេលអូនខឹងពិតជាគួរឲ្យស្រលាញ់»
«បងហូបហ៎!» យ៉ានីម៉ាពេបមាត់សម្លក់បងប្រុស ជេហូបឃើញហើយខ្នាញ់តែម្ដង ព្រោះគួរឲ្យស្រលាញ់ពេក
«បែបនឹងទើបថេហ្យុងស្រលាញ់អូន សុខចិត្តទ្រាំនឹងអូននោះ» លឺចឹងយ៉ានីម៉ាក៏ញញឹមប្រែរជាអៀនវិញ
«បងលួងអូនឲ្យសប្បាយចិត្តទៀតហើយ ការពិតអូនទេដែលត្រូវមកលួងបងនោះ អូ! មែនហើយបងហូបបងស៊ូហ្កាចាប់គ្រីនឡាប្អូនស្រីខេនតាមកធ្វើបាប ខ្ញុំបានជួយគាត់ បងប្រុសធំនៅខឹងអូននៅឡើយ»
«អូនធ្វើត្រូវហើយ មើលទៅបងត្រូវឆាប់ចេញពីពេទ្យ ព្យាយាមនិយាយជាមួយបងហ្កា» ទាំងពីរនាក់ងក់ក្បាលយល់ព្រម

/មួយសប្ដាហ៍ក្រោយមក/

«ម្ចាស់ស្រីខេនតានឹងទៅកំពង់ផែរដោះដូរទំនេញនៅបីថ្ងៃក្រោយ» អ្នកជាកូនចៅរត់មកប្រាប់ម្ចាស់
«ប្រសើរណាស់ ទៅស៊ើបទីតាំងទំនេញឲ្យច្បាស់» ណាមរីននិយាយទៅកាន់កូនចៅរបស់ខ្លួន ក្រោយមកជីមីនក៏ដើរចូលមក

«អូនច្បាស់ហើយថានឹងសកសឹងបែបនេះ»
«ច្បាស់ហើយ ខ្ញុំនឹងឲ្យវាងាប់យ៉ាងវេទនា ខ្ញុំនៅមិនសុខបើវាមិនងាប់» ណាមរឹងនិយាយដោយទឹកមុខខឹងសម្បារ
«បងមិនអាចឃាត់អូនបានទេ តែបើត្រូវការអីបងអាចជួយអូនបានណា»
    «អរគុណបងជីមីន»
    ....

    យ៉ានីម៉ាយកអាហារមកឲ្យគ្រីនឡាញាំតែក៏សង្គេតឃើញថាគ្រីនឡានមានសភាពស្លេកស្លាង ពេលក្លិនអាហារដល់ច្រមុះនាង គ្រីនឡាក៏រត់ទៅក្អួតភ្លាម

    «បងមិនអីទេឬ?» យ៉ានីម៉ាដាក់ត្រេចុះរួចរត់ទៅមើលគ្រីនឡានៅក្នុងបន្ទប់ទឹក
    «បងមិនអីទេ អរគុណហើយនីម៉ា»
    «ចាំខ្ញុំគ្រាបងទៅគ្រែរ» គ្រីនឡាងក់ក្បាល ពេលមកដល់គ្រែរយ៉ានីម៉ាក៏សួរនាំ
    «បងបែបនេះប៉ុន្មានថ្ងៃហើយ?»
    «មួយសប្ដាហ៍ហើយ»
    «នេះបងអាច... មានកូនទេ?» លឺចឹងគ្រីនឡាបើកភ្នែកធំៗ នាងខ្លាចៗដូចដែលយ៉ានីម៉ានិយាយ នាងពិតជាពិបាកទទួលយកណាបើមានមែននាងប្រឈមមុខជាមួយបងប្រុសនាងយ៉ាងមិច

    «បងកុំខ្លាចអីខ្ញុំនឹងនិយាយជាមួយបងប្រុស គាត់និយាយទទួលខុសត្រូវ» យ៉ានីម៉ាព្យាយាមនិយាយសួរលោមគ្រីនឡា
    «នីយ៉ា! នាំបងចេញពីទីនេះបានទេ! បងសុំអង្វរ»
    «សុំទោសបងគ្រីនឡា នីម៉ាធ្វើមិនបានទេ» និយាយរួចយ៉ានីម៉ាក៏ចាកចេញ គ្រីនឡារឹតតែពិបាកចិត្ត នេះនាងបែរជាមានកូនជាមួយបុរសដែលបងប្រុសនាងព្យាយាមតាមសម្លាប់ផ្ដាច់ពូជ

    «នេះខ្ញុំគួរធ្វើបែបណា? ប៉ាម៉ាក់ នៅខាងលើជួយប្រាប់កូនផង»

បងជាគ្រប់យ៉ាងរបស់អូន «ចប់»Where stories live. Discover now