# ព្រឹកថ្ងៃថ្មី
Beomgyuក្រោកពីព្រលឹមដើម្បីមក
ធ្វើអាហារពេលព្រឹកឲ្យអ្នករាល់គ្នាតាមទម្លាប់។ ណាមួយថ្ងៃនេះYeonjun
នាយក៏មិនបានទៅក្រុមហ៊ុនដែល គឺនៅធ្វើការនៅឯងផ្ទះធម្មតា។ ក្រោយធ្វើអាហាររួចរាល់Beomgyuក៏ទៅស្រោចផ្កាធម្មតា។ Jenនាងក៏ដើរមក
កន្លែងរាងតូច ហើយចោទសួរទៅរាងតូច
<< ហេតុអីឯងមិនប្រាប់អ្នកគ្រប់គ្នា ថាខ្ញុំជាអ្នកច្រានឯងនៅថ្ងៃនោះ? >>នាង
សួរទាំងរអៀសខ្លួន
<< ហេតុអីខ្ញុំចាំបាច់ប្រាប់? >> រាងតូច
បែរទៅមើលមុខនាងចំៗ
<< ព្រោះ.ព្រោះឯងចង់សងសឹកខ្ញុំនោះអី >> នាងតបទាំងរដិបរដុប មិន
ហ៊ានមើលកែវភ្នែករាងតូចឡើយ
<< នាងគិតខ្លួនឯង ខ្ញុំមិនដែលខឹងហ្នឹងនាងម្ដងណាឡើយ ព្រោះខ្ញុំគិតថា
នាងគ្រាន់តែគិតវាមិនដល់ប៉ុណ្ណោះ >>
<< ឯងមិនខឹងខ្ញុំពិតមែនហេស៎? >> នាងលើកចិញ្ចើមឆ្ងល់ព្រោះថាវាមិនមែនលើកទីមួយទេដែលនាងធ្វើបាបរាងតូចនោះ គ្រាន់តែមិនមែនរឿងធំដូចជាថ្ងៃដែលរាងតូចធ្លាក់ទឹកប៉ុណ្ណោះ
<< ...... >> Beomgyuមិនតប ហៀបនិងដើរចេញនាងក៏ពោលបន្ត
ធ្វើឲ្យBeomgyuបង្អាក់ដំណើរភ្លាម
<< ឲ្យខ្ញុំសូមទោស! >> នាងឱនមុខចុះទាំងដឹងកំហុស
<< ខ្ញុំមិនដែលគិតថានាងអាក្រក់ឡើយ >> Beomgyuបែរមកតបជាមួយនាង
<< ហ្ហឹក! ខ្ញុំអរគុណឯងហើយ >> នាងដើរទៅឱបរាងតូចជាមួយទឹកភ្នែករលីងរលោង
.................
# ក្នុងផ្ទះ
Yeonjunនាយក្រោកចុះមកទាំងឈឺ
ក្បាល ទោះងូតទឹកហើយក៏ដោយ
ព្រោះយប់មិញមិនដឹងជាពិបាកចិត្តរឿងអីទេ ទៅផឹកតាំងពីព្រឹកដល់យប់
ដោយមានSoobinជាអ្នកកំដរ។
<< ម៉ែដោះបងHeeគាត់ទៅណាហើយ? >> មកដល់តុភ្លាមនាយសួរ
ម៉ែដោះដែលកំពុងលើកកាហ្វេមកឲ្យនាយ
<< អ្នកប្រុសHeeម៉ែដោះមិនឃើញគាត់មកផ្ទះវិញតាំងពីយប់ម្ល៉េះ! >>
<< ចុះ... >> បម្រុងសួរបន្តក៏មានបុរសសង្ហារដើរមកនិយាយាកាត់សម្ដី
របស់នាយ
<< អូហូ! យើងគិតថាឯងក្រោកមិនរួចហើយតើអាJun >> Soobinដើរ
ចូលមកជាមួយស្នាមញញឹមឌឺឲ្យ
Yeonjun
<< ដើរចូលផ្ទះគេមិនសុំការអនុញ្ញាត
អត់មាយាទមែន >> Yeonjunទឹក
មុខស្មើរធេង
<< ក្មួយSoobin ញាំុអាហារពេល
ព្រឹកហើយរឺនៅ? ចាំម៉ែដោះរៀបចំ
ឲ្យ >> ម៉ែដោះឃើញSoobinដើរចូលមកក៏រហ័សទៅទទួល។
<< មិនអីទេម៉ែដោះ ខ្ញុំញាំុរួចហើយ >>
Skip
# បន្ទប់ទទួលភ្ញៀវ
<< ខ្យល់អីបក់ឯងឲ្យមកផ្ទះយើងទាំងព្រឹក? >> Yeonjunលើកចិញ្ចើុម
សួរSoobinព្រោះរាល់ដងមិនមែន
សុខៗមកផ្ទះខ្លួនអញ្ចឹងទេ
<< យើងចង់មកលេងឯងមិនបានទេហេស៎? >>
<< កុំតាប៉ែពេក! ឆាប់និយាយមក! >>
នាយសម្លឹងមុខSoobin ទាំងធុញ
ទ្រាន់
<< ប្រាប់ក៏បាន! យើងមករកក្មេងម្នាក់ >> Soobinនាយប្រាប់Yeonjun
តិចៗ ទាំងញញឹម
<< ក្មេង?? ឯងឡប់រឺយ៉ាងមិច! ផ្ទះយើងទៅមានក្មេងមកពីណា!? >> Yeonjunលើកទឹកនៅលើតុមកផឹក
<< គឺ...Beomgyu នោះអី! >>
_ To be continued _
Part 21: ខ្លួនយើងស្អុយស្រា តែឯងក្រអូប
Comenzar desde el principio
![ភ្លើង អតីត [ ចប់ ]](https://img.wattpad.com/cover/364959536-64-k395705.jpg)