Part 21: ខ្លួនយើងស្អុយស្រា តែឯងក្រអូប

Start from the beginning
                                        

<< អ៎រខ្ញុំSoobin ជាមិត្តរបស់អាJun
Beomgyuអាចហៅខ្ញុំបងបានមិនបាច់អ្នកប្រុសអីទេ ស្ដាប់ទៅមិនទំនងសោះ >>

<< បាទ! អីចឹងអ្នកប្រុសចូលក្នុងសិនទេ? >> Beomgyuឃើញនាយក៏រាង
ស្រវឹងតិចៗដែលក៏ចង់ឲ្យមកញាំុទឹកក្ដៅឲ្យស្វាងបន្តិចសិន

<< មិនអីទេ ឯងជួយនាំវាទៅបន្ទប់ផង
បងត្រូវទៅវិញហើយ >>Soobin នាយឲ្យBeomgyuគ្រាYeonjun
ម្ដង ហើយនិយាយបន្ត

<< បងផ្ញើរឯងផង >>

<< បាទ! >>

<< អញ្ចឹងបងទៅសិនហើយ >> នាយ
ទះស្មាBeomgyuតិចៗ

<< បាទ អរគុណបងច្រើនហើយ >>
ថាហើយBeomgyuគ្រាYeonjun
ទៅបន្ទប់របស់នាយ

# បន្ទប់Yeonjun

មកដល់បន្ទប់Beomgyuទម្លាក់នាយ
ទៅលើពូកមួយទំហឹង។ ហើយពោលទាំងហត់

<< មនុស្សស្អីធ្ងន់មើលទៅក្របី >>
Beomgyuឈរឱបដៃមើលទៅនាយ
រួចក៏ចង់ចេញទៅវិញក៏លឺសម្លេងរបស់នាយបន្លឺឡើង

<< ឯងថាអ្នកណាក្របី!? >> Yeonjunចោទសួរទាំងបិទភ្នែក

<< លោកហ្នឹងហើយ >> Beomgyu
ភ្លេចខ្លួនក៏បែរមកឆ្លើយទៅវិញភ្លាមៗដោយមិនបានគិត។តែឃើញនាយនៅគេងធម្មតា ក៏ត្រឡប់ក្រោយវិញដើម្បី
ដោះស្បែកជើង ហើយរៀបឲ្យនាយគេងឲ្យស្រួលបួល។

វឹប*

នាយក៏ចាប់ទាញដៃBeomgyuឲ្យ
ដួលទៅគេងលើទ្រូងរបស់នាយមួយ
ប្រព្រេចភ្នែក ហើយឱបBeomgyu
ជាប់ទ្រូង ។

<< ន៎ែលោក!! លែង! ស្អុយស្រាណាស់
ឆាប់លែងទៅ >> Beomgyuខំប្រឹង
រើបម្រាស់តែមិនឈ្នះកម្លាំងរបស់នាយឡើយ

<< ខ្លួនយើងស្អុយស្រា តែឯងក្រអូប >>នាយកាន់តែឱបរាងតូចខ្លាំងទៅ

<< ឆាប់លែងទៅខ្ញុំដាច់ខ្យល់ឥឡូវហើយ >>

<< ឲ្យដេកក៏ដេកទៅ រឺឯងចង់ប្ដូរពីការដេកមកធ្វើរឿងអីផ្សេង? >> នាយមើលមករាងតូចជាមួយទឹកមុខស្មើធេង រាងតូចគ្រាន់តែឃើញទឹកមុខនាយក៏ដឹងថានាយមិនបាននិយាយលេងជាមួយខ្លួន

<< ....... >> Beomgyuស្ងាត់មាត់
ឈឹងមិនហ៊ានប្រកែកនិងនាយទៀតឡើយ។ ពួកគេទាំងពីគេងលក់រាងៗ
ខ្លួនបាត់ទៅ ។

ភ្លើង អតីត [ ចប់ ]Where stories live. Discover now