Part 21: ខ្លួនយើងស្អុយស្រា តែឯងក្រអូប

Start from the beginning
                                        

<< ឯងទេដែលជាអ្នកហួសពេលនោះ
អាSeongho!! >> Jayនិយាយចប់
ប៉ូលីសជាច្រើនបានឡោមព័ទ្ធនាយ
Seongho និងកូនចៅរបស់នាយទាំង
ប៉ុន្មានជាប់ ហើយចាប់ខ្លួនពួកគេដើម្បី
ទៅទទួលទោសតាមច្បាប់

<< អាJay!! អាក្មួយចង្រៃ!!! ឯងហ៊ាន
ប្ដឹងប៉ូលីសឲ្យមកចាប់យើងផងហេ៎ស!
ឯងគិតថានិងមានអ្នកលើកលែងឲ្យឯងមែនទេ? >> នាយSeonghoស្រែក
ពេលប៉ូលីសកំពុងដាក់ខ្នោះដៃនាយ ហើយបណ្ដើរទៅក្រៅ

<< ហ្ហឹក! ឈប់សិនលោកប៉ូលីស >>
Jungwonស្រែឃាត់ប៉ូលីល ហើយដើរតម្រង់ទៅកន្លែងនាយSeongho
ជាមួយកែវភ្នែកមានកំហឹង

<< Jungwon ឆាប់មកវិញមក >>
Benzឃើញដូច្នេះក៏បានស្រែកឲ្យ
Jungwonត្រឡប់មកវិញ

ឌឹប* ឌឹប*

Jungwonដើរទៅដាល់នាយSeonghoមិនប្រណីដៃ តែនាយ
គិតតែពីសើចទៅវិញ។

<< ឯងសម្លាប់ម៉ាក់យើង!! អាចង្រៃ
ងាប់ទៅអាសត្វដេរច្ឆាន
អាថោកទាប >>

<< បានហើយឲ្យច្បាប់អ្នកចាត់ការទៅ
Jungwonតោះទៅផ្ទះយើងវិញ >>
Jayនាយដើរមកឃាត់ជាប់។ ទីបំផុតពួកគេក៏ទទួលបានយុត្តិធម៌ ប៉ុន្តែរឿងនៅតែមិនទាន់ចប់ត្រឹមនេះឡើយ។

Skip

# ភូមិគ្រឹះ Lee

ម៉ោង10យប់*

ក្នុងភូមិគ្រឹះស្ងាត់ជ្រាបដូចជាគ្មានមនុស្សនៅ។ Beomgyuហៀបនិង
គេង តែក៏ស្រេកទឹកហើយក៏បានចេញមកយកទឹកញាំុពេលនោះក៏មានមនុស្សប្រុសសង្ហារពីរនាក់ដើរមកយ៉ាង
ត្រេតត្រូតមិនត្រង់ផ្លូវទំនងដូចជាអ្នកស្រវឹង។

<< អាBinយើងមិនទាន់ចង់មកផ្ទះទេវើយ!! ឯងឆាប់នាំយើងទៅវិញភ្លាម >>
Yeonjun សម្លេងក្រងួលៗស្រែកស្ដី
ឲ្យSoobinដែលជាមិត្តខ្លួន

<< ឯងស្រវឹងដល់ថ្នាក់នេះហើយនៅស្គាល់ផ្ទះទៀតហេស៎? >>

<< មានរឿងអីហ្នឹង? >> Beomgyu
លឺមាត់អ្នកទាំងពីល្ហៀងៗក៏ដើរមក។
មើលឃើញសភាពYeonjunស្រវឹងឡើងចូកជាំអស់ទៅហើយ

<< ឯងគឺ...? >> Soobinនាយមិន
ដែលឃើញBeomgyuពីមុនមកទើប
លើកចិញ្ចើមឆ្ងល់

<< ខ្ញុំឈ្មោះBeomgyu ជាអ្នកបម្រើ
នៅក្នុងផ្ទះនេះ អ្នកប្រុសគឺ... ? >>

ភ្លើង អតីត [ ចប់ ]Where stories live. Discover now