<< Seongho! Seongho! ឯងមែនទេ? បងសប្បាយចិត្តណាស់ដែលឯងមកជួយបង ឆាប់ទៅជួយបងរបស់ឯងផងគាត់ធ្លាក់ទៅក្រោមឥឡូវហើយ >> អ្នកស្រីYangខំប្រឹងវាទៅសុំអង្វរ
គាត់ មានឈាមហូរស្រោចពេញខ្លួនទាំងឈឺចាប់
<< ហឹុស! ហេតុអីយើងត្រូវជួយវា? >>
Seonghoញញឹមចុងមាត់
<< ក្រែង. ក្រែងឯងជាប្អូនរបស់គាត់មែនទេ!? ហេតុអីបានជាឯងនិយាយបែបនេះទៅវិញ? >>
<< ក៏បាន! ចាំយើងជួយឲ្យវាទៅឋាននរកចុះ! >> ថាហើយនាយ
Seonghoក៏ទាញកាំភ្លើងយកមកបាញ់លោកប្រុសPark2-3គ្រាប់បន្ថែមដើម្បីបញ្ជាក់ថាស្លាប់។ហើយដើរឡើងឡានរបស់គាត់ដើម្បីបើកតម្រង់ទៅបុកឡានរបស់លោកParkដែលជិតនឹងធ្លាក់ចូលទៅក្នុងជ្រោះ ឲ្យធ្លាក់
ចុះទៅដ៏សែនជ្រៅតាមបំណងរបស់នាយ។
<< បងPark!!! អត់ទេ! មិនពិតទេ!! អាSeongho!! អាចិត្តខ្មៅ អា... >>
<< នាងកុំពិបាកចិត្តអី យើងក៏បញ្ជូន
នាងទៅនរកជាមួយវាដូចគ្នា >>
ផាំង* ផាំង*
Seonghoបានបាញ់អ្នកស្រីYangធ្វើ
ឲ្យគាត់ស្លាប់នៅនិងកន្លែងភ្លាមៗ មិន
អស់ចិត្តនាយក៏អូសគាត់ទម្លាក់ជ្រោះដូចគ្នា រួចបំបាត់ភស្តុតាងបានយ៉ាង
ជិតឈឹង។
# បច្ចុប្បន្នកាល
<< ហា៎ស! ហា៎ស! នៅមិនទាន់អស់នៅឡើយទេ យើងក៏ជាអ្នកសម្លាប់ម្ដាយរបស់ឯងដែលអាJay! ព្រោះអីឯងដឹងទេ? វាបានក្បត់ឪរបស់ឯងហើយមកសាហាយស្មន់ជាមួយនិងយើងដែលជាប្អូនថ្លៃរបស់វា។រហូតដល់ឪរបស់ឯងដឹង វាក៏ចង់ទាត់ក្បាលយើងចោលហើយទៅរស់នៅមានក្ដីសុខជាមួយឪឯងវិញ តែឯងគិតហេស៎? ថាយើងព្រមងាយៗនោះ!! វាគ្មានថ្ងៃទេ ហា៎ស! ហា៎ស! >>Seonghoនិយាយបណ្ដើរសើចបណ្ដើរដូចជាមនុស្សមួយមិនគ្រប់សតិ
<< ស្ដាយណាស់ដែលយើងខំទុកចិត្ត
ឯង!! អាជូជាតិ ឯងអាក្រក់ជាងសត្វ
ដេរច្ឆានទៅទៀត!!! ស្មានមិនខុសរឿងក្រុមហ៊ុន ជាស្នាដៃរបស់ឯងដែលមែន
ទេ!? >> Jayពេលនេះចង់តែហក់ទៅសម្លាប់ពូរដ៏អាក្រក់របស់ខ្លួនឥឡូវនេះទេ
<< ជុ ជុ ក្មួយពូរចាប់ផ្ដើមឆ្លាតមកវិញហើយតើ តែគួរឲ្យស្ដាយវាហួសពេលហើយ >>
Part 21: ខ្លួនយើងស្អុយស្រា តែឯងក្រអូប
Start from the beginning
![ភ្លើង អតីត [ ចប់ ]](https://img.wattpad.com/cover/364959536-64-k395705.jpg)