EP20 : ដាក់ជីវិតរបស់គេនៅត្រង់នេះ

Start from the beginning
                                        

« ហេលី » លឺសម្លេងនេះហើយ អ្នកអង្គម្ចាស់ទម្លាក់ធ្នូចុះសឹមបែរកាយមកប្រឈមមុខនិងប្រភពសម្លេង ទ្រង់បំពាក់មុខយ៉ាងមាំសម្លឹងអ្នកជាម្ដាយនៅចំពោះមុខដែលកំពុងតបកែវភ្នែកមកទ្រង់ហាក់មានរឿងជាច្រើនចង់និយាយ

« ... » គាត់ស្ងាត់ ទ្រង់ស្ងៀម សម្លឹងមុខតទល់គ្នាដូចមនុស្សធម្មតាដែលត្រឹមតែស្គាល់គ្នាទាំងដែលទំនាក់ទំនងស៊ីជម្រៅជាម្ដាយនិងកូន

« បិតារបស់បុត្រ ទ្រង់ប្រឈួនហើយ » ពេលទ្រង់បម្រុងបែរខ្នងចេញ អ្នកជាមាតាស្រដីបង្អាក់ដំណើរ សឹមទាញចំណាប់អារម្មណ៍បុត្រាពៅអោយបែរមករក ចិញ្ចើមក្រាស់ផ្ដើមជ្រួញចូលគ្នាព្រោះទ្រង់ហាក់មិនទុកចិត្ត ថ្ងៃមុននៅល្អ ម្ដេចថ្ងៃនេះត្រូវមកប្រឈួនកើតទៅ?

« ទូលបង្គំនៅមិនទាន់មានពេលវេលាពេញលេញទៅសួរសុខទុក្ខនៅឡើយទេ » ឃើញទេថាបុត្រាពៅមួយរូបនេះចិត្តរឹងដូចជាដុំថ្មខ្លាំងប៉ុណ្ណា សូម្បីតែសម្ដីស្ដាប់ទៅ ក៏បានស្ដែងចិត្តថាអារម្មណ៍របស់បុត្រារូបនេះគឺទទេស្អាតតែម្ដង

« ទោះបីជារវល់ខ្លាំងប៉ុណ្ណាក៏គួរឆ្លៀតទៅសួរសុខទុក្ខអោយបានបន្តិច គ្រាន់តែក្មេងម្នាក់នោះយំ មាតាឃើញបុត្របារម្ភលើសអ្វីទៅទៀត ចុះបិតារបស់- »

« គេមិនដូចគ្នាទេ សូមមាតាកុំប្រៀបធៀប មុនពេលទូលបង្គំសម្រេចចិត្តមិនទៅសួរសុខទុក្ខវិញ » គ្រប់ពេលនិយាយដល់គេ អ្នកអង្គម្ចាស់តែងសម្ដែងនូវភាពមិនពេញចិត្តឡើងមក ដូច្នេះហើយទើបទ្រង់មិនចង់បន្តសន្ទនាជាងនេះទៀតក៏សង្វាតនាំរាងកាយចេញ ទុកអោយមាតារបស់ទ្រង់សម្លឹងផែនខ្នងបុត្រាពៅទាំងក្ដៅក្រហាយឈឺផ្សាច្រណែនបំផុត ។
+++++

    •ផ្ទះតូច

« មិនអាចទេ?!!! វាបាត់ទៅបានដោយរបៀបណា?? » សម្លេងតូចក្រូចឆ្មារបន្លឺឡើងតាមដោយរាងកាយតូចក្រាបចុះត្មុលក្បាលចូលទៅក្នុងទូកកាយរបស់របរទំនងជារកអ្វីម្យ៉ាងទំនងជាចាំបាច់ ខណៈពេលចាវលីឈរសម្លឹងពីក្រោយខ្នង

« រកសព្វអស់ហើយតែរកមិនឃើញទេអ្នកប្រុសតូច » បន្ទប់នេះបច្ចុប្បន្ន ចាវលីជាអ្នកស្នាក់នៅដោយផ្ទាល់ព្រោះអ្នកអង្គម្ចាស់ទ្រង់ប្រគល់ហើយ ទឹកមុខរបស់នាងហាក់បីដូចជាព្រួយបារម្ភទើបអត់មិនបានអោយរាងល្អិតត្បុលបានចេញមកវិញឃើញផ្ទៃមុខរបស់គេប្រឡាក់ស្មេមស្មាមដូចឆ្មាត្រូវផ្សែង

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Where stories live. Discover now