EP22 : ស្រឡាញ់ស្មើជីវិត មានតម្លៃដូចជាកែវភ្នែក

365 68 11
                                    

“ ស្រឡាញ់ស្មើជីវិត មានតម្លៃដូចជាកែវភ្នែក ”

     •នគរហុងចូវផាក

     ព្រោះត្រូវជួបសង្គ្រាមមករាប់ឆ្នាំ នគរនេះត្រូវបានខូចខាតហេដ្ឋារចនាសម្ព័ន្ធច្រើនអណេកថែមទាំងបាត់បង់ជីវិតប្រជាជននានា តំបន់ កន្លែងទីផ្សារធំៗផ្សេងៗស្ទើរតែក្លាយជាផេះ ។ បច្ចុប្បន្ននគរនេះមានទឹកដីមិនធំប៉ុន្មានឡើយព្រោះត្រូវនគរចនលីម៉ាឌ្រីដឡោមព័ទ្ធយកទៅដាក់អាណានិគមគ្មានសល់ និយាយជារួមមក នគរនេះគឺដូចស្ថិតនៅចំកណ្ដាលដែលមានភ្នក់ភ្លើងឡោមព័ទ្ធពីក្រៅអញ្ចឹងព្រោះចេញទៅណាក៏គ្មានសុវត្ថិភាព ប្រហែលជាបន្តិចទៀតនេះអាចនឹងត្រូវនគរចនលីម៉ាឌ្រីដចូលមកវាយគ្មានសល់ក៏ថាបាន ។

  •ដំណាក់ព្រះមហាក្សត្រ

    ទ្រង់ត្រូវប្រឈួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ សភាពទ្រុឌទ្រោមពិបាកមើល សក់ស្កូវត្រដាបត្រដួសជួសអស់សក់ខ្មៅព្រោះទ្រង់ត្រូវមានព្រះជន្មច្រើនទើបបណ្ដាលអោយមានរោគាពាធសឹងក្រោកយាងទៅណាមិនបានក្រៅពីក្រោកអង្គុយផឹកថ្នាំនិងសោយក្រយ៉ាបន្តិចបន្តួច ហើយថ្ងៃខ្លះទ្រង់សោយសឹងមិនបានផងព្រោះត្រូវក្អកខេះៗយ៉ាងវេទនា ។

« នែ៎!!? ឯងកំពុងធ្វើស្អី??? » សម្លេងគំហកយ៉ាងតឹងសរសៃក ព្រះរាជបុត្រចូអានរហ័សចូលមកដំណាក់បិតារួចដើរទៅចាប់កដៃរាងល្អិតដ៏ស្រស់ស្អាតមួយកញ្ឆក់ចុះពីលើក្រឡាបន្ទំយ៉ាងលឿន

« ខ្ញុំម្ចាស់គ្រាន់តែស្ទង់ដង្ហើមទ្រង់ទេព្រះរាជបុត្រ » កម្លោះតូចមាននាមជាកូនប្រុសអ្នកបម្រើច្រាលទឹកភ្នែកចុះមកយ៉ាងភិតភ័យ ត្បិតអីគេដាស់ទ្រង់មិនក្រោកទើបគ្រាន់តែចង់ឡើងមកស្ទង់ដង្ហើមតែប៉ុណ្ណោះ តែអ្នកណាទៅដឹងថាព្រះរាជបុត្រចូលមកទាន់??

« ចេញទៅ! » ព្រះរាជបុត្រចូអានស្រវ៉ាតលែងកដៃរបស់គេចេញនិងគ្រវាត់រាងកាយស្ដើងទៅម្ខាង កាលដែលគេលឺបែបនេះហើយសម្លឹងផែនខ្នងរបស់ទ្រង់ទាំងតូចចិត្តមុនពេលលើកខ្នងដៃមកជូតទឹកភ្នែក ដើរចេញទៅ ។

« បិតា... » ចូហាវ យាងមកអង្គុយក្បែរបិតារបស់ទ្រង់សឹមពោលហៅទាំងអួលដើមក អ្នកមាននាមជាបិតាខំប្រឹងបើកភ្នែកយ៉ាងវេទនារួចបម្រះខ្លួនទៅសម្លឹងមុខបុត្រាសល់តែមួយអង្គជាទីស្រឡាញ់
« ថ្ងៃស្អែកនេះ ទូលបង្គំត្រូវចេញទៅសង្គ្រាមហើយ ទោះជាមិនសង្ឃឹមថានឹងឈ្នះតែទូលបង្គំនឹងសន្យាថានាំកូនរបស់គីមមករកបិតាវិញអោយបាន » ទ្រង់បន្ទូលដោយទឹកមុខប្រាកដប្រជា អ្នកជាបិតារំភើបពន់ពេកតែនិយាយមិនបានក្រៅពីបង្ហូរទឹកភ្នែក ទ្រង់ចង់និយាយថាទ្រង់ចង់ឃើញមុខគេណាស់តែមិនបានឡើយ នេះក៏មកពីជម្ងឺតែប៉ុណ្ណោះ តែទ្រង់ក៏សង្ឃឹមថានឹងបានឃើញមុខរបស់គេមុនពេលទ្រង់សុ.គ.ត.ទៅ ។

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Where stories live. Discover now