EP25 : បំភ្លេចលឿនយ៉ាងនេះ

349 52 12
                                        

" ជេយ៉ុន! ឯងលឺយើងនិយាយទេ? " ភាពស្ងប់ស្ងាត់ធ្លាប់តែជាតម្រូវការរបស់ទ្រង់កន្លងមក តែពេលនេះ ភាពស្ងប់ស្ងាត់បែរជាធ្វើអោយទ្រង់ខ្លាច ក្រោយពីគេបានបង្ហាញផ្នែកនេះចេញមកទៅវិញ
" ... " នៅក្នុងខួរក្បាលរបស់នាយតូចល្អិតស្ថិតក្នុងសម្លៀកបំពាក់ពណ៌ផ្កាឈូកស្ដើង បែរជាមាននូវចម្ងល់ជាច្រើនបំបុកចូលមកក្នុងពេលតែមួយ ។ គេសម្លឹងបុរសចំពោះមុខដោយការងឿងឆ្ងល់មិនព្រិច មិនមែនឆ្ងល់ថាព្រោះជាអ្នកណា តែឆ្ងល់ថាហេតុអីបានជាគេហៅខ្លួនថា ' ជេយ៉ុន ' យ៉ាងហ្នឹងទៅវិញទេ?
" កុំសម្លឹងមកយើងដោយកែវភ្នែកបែបនេះអីជេយ៉ុន " អ្នកអង្គម្ចាស់ឈានចូលទៅក្រសោបស្មារបស់គេទាំងសងខាងដោយព្រះហស្តរបស់ទ្រង់ព្រមទាំងអង្រួនគេតិចៗ ។ កែវភ្នែកស្ងប់ស្ងាត់ដែលគេកំពុងសម្លឹងមក មិនបានធ្វើអោយទ្រង់ត្រេកអរឡើយ ផ្ទុយទៅវិញវាបែរជាអង្រួនបេះដូងទ្រង់អោយកាន់ឈឺចាប់ស្ទើរស្រែកទ្រហ៊ោយំអោយលិចលង់ពិភពលោកនេះទាំងមូលទៅវិញទេ ។
" ខ្ញុំមិនដែលស្គាល់លោកទេ " បឹប! មិនខុសពីគេយកកាំបិតមកចាក់និងទ្រូងនៅពេលនេះឡើយ ។ នាយតូចឈានជើងថយក្រោយព្រមទាំងទាញដៃរបស់គេចេញពីខ្លួន បំណងដែលទ្រង់ចង់ចូលទៅអោបរាងកាយរបស់គេវិញម្ដងបែរជាត្រូវខាន ត្បិតគេហាក់កំណាញ់ខ្លួនជាជាងពីមុន ។ ដោយគ្រាន់តែទ្រង់ឈានជើងបានបន្តិចម្ដងទៀត គេបែរជាដោះស្នៀតសក់របស់គេមកជ្រលរទៅកាន់ទ្រង់វិញទៅហើយ ។
" កុំមកប៉ះខ្លួនខ្ញុំអោយសោះណា៎ ខ្ញុំមិនមែនជាទំនិញ ដែលចង់ស្ទាប ចង់អង្អែលតាមអំពើចិត្តបានទេ " មានឱកាសមកជួបគេហើយ ហេតុអីមិនអាចប្រមូលភាពក្លាហានចូលទៅអោបរាងកាយរបស់គេ? ហេតុអីមិនអាចសូម្បីតែបង្ហាញសេចក្តីនឹករលឹកអស់ពីចិត្តអោយគេបានឃើញ?
សម្ដីរបស់គេបែរជាធ្វើអោយទ្រង់អួលដើមក ហាក់មានអ្វីម្យ៉ាងឆ្លាក់ជាប់ត្រង់ផ្នែកណាមួយនៃរាងកាយ ។ បើមានមនុស្សដើរមកប្រាប់ថាគេមិនមែនជាជេយ៉ុន ទ្រង់ច្បាស់មិនជឿទេ គេជាជេយ៉ុនពិតប្រាកដមែន គ្រាន់តែជេយ៉ុននៅចំពោះមុខទ្រង់ពេលនេះមិនដូចជាជេយ៉ុនកាលពីមុនតែប៉ុណ្ណោះ ។
" ជេយ៉ុន "
" ឈប់ហៅខ្ញុំថាជេ- "
" ជេណូ "
ស្របនិងសម្ដីដែលចង់បន្ត បែរជាមានម្នាក់ឯទៀតស្រែកជ្រែកសន្ទនាចូលមកធ្វើអោយគេបង្វែរចំណាប់អារម្មណ៍សម្ដៅទៅកាន់បុរសកំពុងបណ្ដើរសេះចូលមកយ៉ាងសង្ហាម្នាក់ទៀតវិញ ។
នៅពេលនេះមានតែនរៈចម្លែកម្នាក់ទៀតប៉ុណ្ណោះដែលឈរស្ងៀមធ្មឹង មិនព្រមទទួលយកដំណឹងដែលគ្រប់គ្នាអោយសញ្ញាមកដើម្បីអោយគេលុតជង្គង់ចុះ ។ ជំនួសដោយការលុតជង្គង់ចុះ អ្នកអង្គម្ចាស់រូបស្រស់រហ័សបន្លំហក់ឡើងលើខ្នងសេះនិងបំពួយចេញទៅយ៉ាងលឿន សម្លឹងស្ទើរតែមិនទាន់ រកតែនាយតូចស្រែកអោយឈប់ក៏មិនបាន ។
" មានរឿងអី? " ចូហាវ ចូលមកសួរចំពោះមុខនាយតូចល្អិតដោយការសង្ស័យ ព្រោះអីឃើញកិរិយារបស់គេទំនងជាខឹងសម្បានិងមានរឿងធ្វើអោយមិនសប្បាយចិត្តច្រើនណាស់ ។ មែនទែនទៅ ទ្រង់ក៏សង្ស័យបុរសអម្បាញ់មិញផងថាបានសន្ទនាអ្វីនិងជេយ៉ុនខ្លះទើបបានជាឈរក្អេងក្អាងមិនលុតជង្គង់ចុះយ៉ាងដូច្នោះ ។
" គ្មានអីនោះទេ ម្ចាស់ពូចប់ការងាររួចរាល់ហើយមែនទេ? " នាយតូចតាមសម្លឹងមើលសេះដែលនាយចម្លែកចាកចេញទៅ សឹមត្បកមកសួរទ្រង់ចំពោះមុខវិញម្ដង
" អ៊ឹម! ឡើងរទេះសេះទៅ ពួកយើងត្រូវត្រឡប់ទៅវិញមុនថ្ងៃលិច "
" ព្រះពរម្ចាស់ " នាយតូចដើរសម្ដៅទៅរករទេះសេះដែលចតមិនឆ្ងាយដោយគ្មានការខ្វាយខ្វល់អ្វី ព្រោះយល់ថាជាបញ្ហាដែលមិនធំដុំ ។ មុននេះក៏ចង់ប្រាប់អោយម្ចាស់ពូបានដឹងដែរ គ្រាន់តែថាកន្លែងនេះមិនសាកសមនិងទូលប្រាប់តែប៉ុណ្ណោះ ប៉ុន្តែគេក៏នៅតែចម្លែកចិត្តនោះដែរដែលមនុស្សម្នាក់នោះនៅតែបន្តហៅគេថា ' ជេយ៉ុន ' ។ ក្រោយរទេះសេះរបស់ជេយ៉ុនបានចាកចេញផុត ព្រះរាជបុត្របែរជាញញឹមចុងមាត់តិចៗ មុននឹងសម្លឹងមើលផ្លូវដែលនាយចម្លែកជិះសេះចាកចេញមុននេះហាក់មានរឿងសប្បាយអ្វីម្យ៉ាងដែលត្រូវធ្វើ បន្ទាប់មកទ្រង់ក៏ឡើងលើខ្នងសេះនិងផ្ដើមដេញតាមពីក្រោយសេះរបស់គេដែលចាកចេញទៅមុននេះ ។
" ជេយ៉ុន? អ្នកណាជាជេយ៉ុន? " នៅក្នុងខួរក្បាលរំញោចផ្ដល់សេចក្ដីថាធ្លាប់បានលឺឈ្មោះនេះពីមុនមក តែវាសែនរញេរញ៉ៃធ្វើអោយគេចាំអ្វីមិនបានឡើយ ។ ក្រៅពីអង្គុយគិតឆ្ងល់ថាមនុស្សចម្លែកម្នាក់នោះជាអ្នកណា គេមិនអាចសូម្បីតែចាំបានថា ហេតុអីបានជាខ្លួនមានឈ្មោះថា ' ជេណូ ' ។

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Место, где живут истории. Откройте их для себя