EP6 : អត់មាយាទ

372 74 20
                                    

[ ដំណាក់ហេលី ]

អ្នកអង្គម្ចាស់រូបស្រស់បីកាយតូចក្នុងរង្វង់ដៃ ទឹកមុខពោរពេញដោយកំហឹងក៏បានស្ដែងចេញមកអោយឃើញសូម្បីតែពួកអ្នកបម្រើនៅទីនេះគ្មាននរណាម្នាក់ហ៊ានអេីតកសម្លឹងមើលឡើយ នៅពេលអ្នកអង្គម្ចាស់ខ្ញាល់បែបនេះ គួរអោយខ្លាចណាស់ ។

« ថេយ៍ៗ...ហ្ហឹកៗ...ជេគចង់ទៅរកថេយ៍ៗ » ជេគរេីក្នុងរង្វង់ដៃអ្នកអង្គម្ចាស់រមួលខ្លួនពេញហ្នឹង ព្រោះរាងកាយទ្រង់ធំ អ្នកអង្គម្ចាស់ចេះទប់ជាប់ បេីហ៊ានតែលែង គេមុខនឹងធ្លាក់បាក់ចង្កេះមិនខានទេ

« នៅអោយស្ងៀម » ហេលី សង្កត់សម្លេងបញ្ជាយ៉ាងមោះមុត ធ្វើអោយអាល្អិតត្រូវពេបមាត់យ៉ាងគួរអោយអាណិតដាក់ស្របពេលទ្រង់បីទម្លាក់កាយរបស់ខ្លួនលេីក្រឡាបន្ទុំ
« ថេយ៍ៗ... » ជេគ ទាញជាយស្បៃអ្នកអង្គម្ចាស់អង្រួនតិចៗ ខណៈពេលអ្នកអង្គម្ចាស់យាងមកទម្លាក់បង្គុយក្បែរខ្លួន

« កុំទាញវា! » កែវភ្នែកក្រឡេក អ្នកអង្គម្ចាស់ឈោងដៃកន្ត្រាក់ស្បៃទ្រង់ចេញវិញ ព្រោះរាងល្អិតម្នាក់ហ្នឹងបម្រុងចង់ទាញដល់តែដាច់បីបួនកំណាត់ហើយ

« ជេគចង់ទៅរកថេយ៍ » ជេគ ពេបមាត់ដាក់អ្នកអង្គម្ចាស់ទាំងអណ្ដឺកអណ្ដក ប្រះខ្លួនគេងផ្ងាននៀលពេញក្រឡាបន្ទុំទ្រង់

« ស្អែកយើងនឹងនាំឯងទៅរកថេយ៍ » ហេលី ទម្លាក់កាយខ្លួនផ្ដេកលេីក្រឡាបន្ទុំច្រតដៃនឹងត្រចៀកទម្រខ្លួនទ្រេតសម្លឹងមើលក្មេងស្រស់ស្អាតគេងក្បែរដែលពេបមាត់យំមិនឈប់ ភ្លេចទៅថាមិនទាន់រកសម្លៀកបំពាក់ថ្មីសម្រាប់គេនៅឡើយទេ

« ជេគឃ្លានមុឹម!!! មុឹមៗ...ហ្ហឺ... » ជេគ កាន់តែពេបមាត់ អ្នកអង្គម្ចាស់កាន់តែខ្នាញ់ បេីតាមចិត្តអ្នកក្បាលរឹង ប្រហែលថ្មេីរនេះផ្ដៅវាត់ខ្នងហើយតែមិនអីទេ ចំពោះក្មេងនេះទុកថាជាក្មេងសតិមិនគ្រប់ចុះ

« ស្ដាប់បង្គាប់យេីង កុំចចេស ព្រោះយេីងមិនចូលចិត្តក្មេងក្បាលរឹង »

« តែជេគឃ្លានមុឹមណាស់អ៊ុំប្រុស » ជេគ សសុលសសិតខ្លួនទៅអោយកៀកអ្នកអង្គម្ចាស់ ក្រោយមកដៃសងខាងលេីកអោបអ្នកអង្គម្ចាស់ពេបមាត់ប្រាប់ពីគោលបំណង ក្នុងពោះពេលនេះកូរគ្រូកៗទៅហេីយ អត់អីចូលពោះតាំងពីព្រឹកមកម្លេស ហើយព្រោះខ្សត់កម្លាំងដោយសារលេងទឹកទៀតផង

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Onde as histórias ganham vida. Descobre agora