Part 16: មុខលុយមិនប្ដូរ

Start from the beginning
                                        

<< បងមានចិត្តលើបងJayដែលឬអត់!? >> Jungwonគ្រាន់តែលឺ
សំណួរភ្លាមក៏បើកភ្នែកធំៗ លេបបាយស្ទើរលេងចូលទៅហើយ

<< ហេតុអីសុខៗJakeសួរបងបែបនេះ? >>

<< គ្រាន់តែឆ្លើយតាមត្រង់ កុំលាក់អី ខ្ញុំមើលដឹងណា.....! >> Jungwon
ពិបាកធ្វើទឹកមុខណាស់ពេលដែល
Jakeជំរិតសួរសំណួរអីបែបនេះ

<< ប.. បងគ្មានទេ!! Jakeក៏ដឹងថាចៅហ្វាយគាត់ស្អប់បងប៉ុណ្ណា >>
Jungwonខំប្រឹងហើបមាត់ឆ្លើយទាំង
រដិបរដុប មិនហ៊ានសម្លឹងមើលកែវភ្នែកដ៏មុតរបស់Jakeឡើយ

<< ឆាប់ញាុំទៅម្ហូបត្រជាក់អស់ហើយ >> Jungwonខំប្រឹងរកលេសដើម្បីបង្វែររឿង Jakeឃើញបែបនេះក៏ឈប់សួរទៅព្រោះឃើញJungwonមុខក្រហមអស់ហើយ។ ពួកគេក៏បន្តញាំុបាយតាមធម្មតាទៅ។កាពិតទៅមិនមែនJakeសុខៗចេះតែសួរនោះទេ
ថ្ងៃមួយJakeបានទៅបន្ទប់របស់
Jungwonបម្រុងនិងទៅយករបស់ប្រើប្រាស់ខ្លះឲ្យJungwon។Jake
បានបើកថតតុរបស់Jungwonក៏ឃើញរូបថតមួយសន្លឹកដែលនៅក្នុងនោះជារូបរបស់JayហើយJungwon
បានសរសេរអត្ថន័យនៅក្រោយរូបថតនោះថា"ខ្ញុំស្រឡាញ់ចៅហ្វាយ តែខ្ញុំអាចសារភាពប្រាប់ចៅហ្វាយបានត្រឹមរូបថតរបស់ចៅហ្វាយប៉ុណ្ណោះ"
😭sad haaaa k'won

# ភូមិគ្រឹះLee

<< ការងារយ៉ាងម៉េចហើយ? >>
Yeonjuuអង្គុយលើសាឡុងចោទសួរ
Chrisដែលឈរក្បែរនាយ

<< បាទBoss! ក្រុមហ៊ុនមួយរយៈនេះ
បាត់បង់ចំណូលសឹងតែពាក់កណ្ដាលទៅហើយBoss >>

<< ពាក់កណ្ដាល!? >> នាយលើកចិញ្ចើមទាំងហួសចិត្ត

<< បាទ! Boss ខ្ញុំគិតថាក្រុមហ៊ុនរបស់យើងប្រាកដជាមានជនបង្កប់មិនខានទេBoss >>

<< ជនបង្កប់!? ហឹុស! អ្នកណាថ្លើមធំហ៊ានមកធ្វើជនបង្កប់នៅក្រុមហ៊ុនរបស់យើង? លេងខុសមនុស្សហើយ >> នាយអស់សំណើចស្របពេលឮថាក្រុមហ៊ុនខ្លួនមានជនបង្កប់ នេះស្គាល់
នាយតិចពេកហើយ

<< Boss ចង់គិតយ៉ាងមិចបន្តទាន‽ >>

<< បណ្ដោយឲ្យវាបានចិត្តសិនទៅ >>
ថាហើយនាយក៏ដើរទៅបន្ទប់ធ្វើការរបស់នាយ។ ចំណែកChrisនាយក៏ទៅធ្វើការរបស់នាយផងដែរ

ភ្លើង អតីត [ ចប់ ]Where stories live. Discover now