ភាគទី ២១

Start from the beginning
                                        

   ====
  ខេនតាបាននាំស៊ូជីនិងយ៉ានីម៉ាមកតាមទីតាំងរបស់ជីនដែលបានណាត់ជួប មួយសន្ទុះជីនក៏បង្ហាញខ្លួនឡើងមក
   «ពូជីន! ជួយពួកយើងផង» ស៊ូជី
   «ប្រាប់មកម្នាក់ណាជាកូនយើង?» ខេនតាសួរជីនភ្លាមគ្រាន់តែបានជួប
   «ឯងជាឪមិនស្គាល់កូនខ្លួនឯងផងមកសួរយើង» ជីនតបដោយសំដីនិងទឹកមុខឌឺដង
   «បានន័យថាមិចឯងបោកយើង» សំលេងខឹងសំបាររបស់ខេនតាធ្វើឲ្យកូនចៅរបស់គេលើកកាំភ្លើងផ្ជុងតម្រង់មកជីន តែបែបនេះមិនបានធ្វើឲ្យជីនញញើតអីបន្ដិចឡើយ
   «ហុឹស! ឯងសាកគិតមើលៗកាលពី 18 ឆ្នាំមុនឯងបានធ្វើស្អីខ្លះដាក់មនុស្សស្រីរបស់យើង ហើយមុខមាត់របស់នាងបែបណានោះ?» ខេនតាប្រញាក់ប្រើខួរក្បាលរកនឹកមនុស្សស្រីដែលនៅក្បែរជីន ស្រមៃចុះឡើងគេក៏ចាំហើយងាកទៅមើលស៊ូជីហើយដើរទៅរកនាងតូចយ៉ាងក្ដុកក្ដួល ស៊ូជីនាងភ័យជាខ្លាំង

   «នាង...នាងជាកូនស្រីរបស់ជីស៊ូ កូនប៉ា!» នាយលើកដៃចាប់មុខរបស់ស៊ូជីតែនាងគេចចេញ
   «លោកមិនមែនប៉ាខ្ញុំទេ លោកពូ ជួយខ្ញុំផង» ស៊ូជីស្រែកហៅជីនឲ្យជួយ រាងក្រាស់ក៏មិនចាំយូរគេក៏ដកកាំភ្លើងបាញ់រះទៅលើកូនចៅរបស់ខេនតា រួចរំដោះស៊ូជីបានសម្រេច
    «ទៅជួយមិត្តខ្ញុំផង»
    «កុំទៅខ្វល់ បើមិនរត់ទៀតលែងទាន់ហើយ»
    «អត់ទេ ខ្ញុំចង់ទៅជួយមិត្តខ្ញុំ» ស៊ូជីអង្វរឲ្យរាងក្រាស់ត្រលប់ទៅជួយយ៉ានីម៉ាតែជីនមិនខ្វល់ឡើយ

    ឌឹប!
    ដោយធុញនឹងភាពជជេសរបស់នាងតូចពេកជីនក៏វាយ ស៊ូជីឲ្យសន្លប់រួចបីចូលឡានចេញទៅបាត់
    «មិនបាច់តាមទេ វាមិនហ៊ានធ្វើអីស៊ូជីឡើយ ពេលនេះមានប្អូនសំណព្វរបស់អាស៊ូហ្កា យើងនឹងប្រើវិធីវាចាត់ការទៅលើប្អូនវាវិញ» ខេនតាដើរមកជិតយ៉ានីម៉ាដែលត្រូវគេចងនិងញ៉តក្រណាត់បិទមាត់ ហើយចាប់ច្របាច់ថ្គាមរបស់នាងនិយាយដោយសំដីរោគចិត្ត នាងតូចមិនបានខ្លាចនាងសម្លក់ទៅកាន់ខេនតាវិញដែលធ្វើឲ្យនាយពេញចិត្តជាខ្លាំង
    «កែវភ្នែកបែបនេះយើងចូលចិត្ត ខានភ្លក់រសជាតិស្រីឆ្នាស់យូរហើយ យប់នេះយើងបានផ្អែមមាត់ហើយ ពួកឯងយកចំណើយើងទៅវិញ»
    «បាទចៅហា្វយ»

   ===
   បន្ទាប់ពីរញាំអាហារពេលល្ងាចរួចជេហូបនិងណាមរីនក៏ចាកចេញត្រលប់មកផ្ទះវិញ តែនៅតាមផ្លូវក៏ស្រាប់តែមានឡានខ្មៅមួយក្រុមបើកតាមឡានរបស់ជេហូបពេលមកដល់ផ្លូវស្ងាត់ក៏មានជាការបាញ់ប្រហារគ្នា

    ផាំង! ផាំង....ៗៗៗ
    ស្នូលកាំភ្លើងបាញ់ទៅវិញទៅមកជេហូបត្រូវបានគេស្ទាក់ទាំងសងខាង មិនចាំយូរគេក៏ដកកាំភ្លើងចេញមកបាញ់តតាំង ណាមរីននាងក៏មិននៅស្ងៀម នាងក្រលែកមើលសត្រូវសងខាងថាជាអ្នកណា
   «បងជីមីន!» នាងតូចក្រលែកឃើញជីមីនក៏រត់ទៅរកតែត្រូវជេហូបរត់មកចាប់ឲ្យក្រាបចុះរហូតគ្រាប់កាំភ្លើងបាញ់ត្រូវដៃរបស់គេហូរឈាមជាច្រើន
    «លោក! នេះ...»
    «គ្រោះថ្នាក់ណាស់ អូនចង់ទៅណា?»

    ផាំងៗ ផាំង!
    «ខ្ញុំទៅរកបងជីមីន! លោកលែងខ្ញុំ» ណាមរីនព្យាយាមរើបំរាស់ ទោះជេហូបត្រូវគ្រាប់តែនាយនៅមានកំលាំងនឹងស្មារតី
    «អូនទៅណាចោលបងមិនបានទេ»
    «ខ្ញុំត្រូវសងសឹកឲ្យគ្រួសាររបស់ខ្ញុំលោកកុំចេះ»
    «បងមិនឲ្យអូនមានគ្រោះថ្នាក់ទេ បងអាចសងសឹកជំនួសអូន» ឈាមនៅតែហូរ រាងក្រាស់ខំប្រឹងនិយាយ ជីមីនខំប្រឹងបាញ់ការពាររកផ្លូវមកជួបណាមរីន
   «ណាមរីន អូននៅឯណា?» ជីមីនបាញ់បណ្ដើរស្រែករកនាងតួចបន្ដើរ នាងតូចប្រុងងើបតបទៅជីមីនតែជេហូបឃាត់
   «កុំទៅចោលបងអីណាម... បងស៊ុកហ្គី! មិនអាចរស់ដោយគ្មានអូនទេ...» វាចាទន់ភ្លន់ កែវភ្នែកប្រៀបដូចជាហូស៊ុក ណាមរីននាងភាំងបន្ដិច ប្រុងនឹងចាកចេញតែក៏មានមនុស្សរត់មកពីក្រោយចង់ចាប់ណាមរីន សំណាំងល្អជេហូបបាញ់សម្លប់មុន នាយចង់ងើបឈរតែណាមរីនក៏វាយនាយឲ្យសន្លប់
    «អូនសុំទោស!» នាងហែកជាយសំពត់ចងរបួសដៃរាងក្រាស់ដើម្បីឃាត់ឈាមរួចក៏ងើបឈរទៅរកជីមីន តែដោយសារតែស្ថានភាពវឹកវរពេកណាមួយ មេឃយប់ក៏ងងឹតរកជីមីនមិនទាន់ឃើញផង នាងក៏ត្រូវសត្រូវចាប់បាននាំចូលទៅក្នុងឡានបើកចេញទៅបាត់ជីមីនចង់ទៅតាមតែលែងទាន់ហើយ

   «ចង្រៃយ៎!» ជីមីនខឹងចិត្តជាខ្លាំង គិតថានឹងចាកចេញទៅហើយតែឃើញជេហូបសន្លប់ថែមទាំងមានរបួសទៀតគេក៏ជួយយកនាយទៅពេទ្យ

   «ហុឹស! នាងណាមរីននេះតតែចឹងទៅស្អាតណាស់តើ? ចឹងតើបានម្នាក់ៗ ចង់បាននាងយ៉ាងនេះ» ហាន់ប៊ីនសម្លឹងមើលមុខរបស់នាងតូចដែលសន្លប់នៅក្នុងដៃរបស់ខ្លួន ហើយលើកទូរស័ព្ទតេទៅកាន់ប្អូនស្រី

   «អេននី! បងចាប់នាងបានហើយ អូនចង់ធ្វើយ៉ាងមិច?»
   (ខ្ញុំចង់យកនាងដេញថ្លៃឲ្យពួកតាចាស់អ្នកមាន ចង់ចាត់ចែងទៅ)
   «ល្អ! បងនឹងមើលថែរនាងឲ្យល្អ បែបនេះនឹងលក់បានថ្លៃ»
   (បងនិយាយត្រូវ ហាសហាសៗៗ) ទាំងពីរនាក់សើចយ៉ាងពេញចិត្តសប្បាយជាខ្លាំង

បងជាគ្រប់យ៉ាងរបស់អូន «ចប់»Where stories live. Discover now