ភាគ13:អ៊ុនឃ្យុងជាអ្នកណា?

Start from the beginning
                                    

     #ពេលព្រឹក
     ថេហ្យុងបានទៅសាលារៀនជាមួយនឹងយ៉ុនហ្គី ដើរចូលមកដល់ក្នុងសាលាក៏ឃើញជីមីននិងជុងហ្គុកដូចកំពុងតែឈរចាំឃើញដូច្នេះថេហ្យុងក៏បានដើរទៅជិតពួកគេ
     " ចាំយើងមែនទេ? " ថេហ្យុង
     " អ្ហឹម! " ជីមីន
     " តស់!ពួកយើងទៅថ្នាក់ទៅ " ជុងហ្គុក
     គ្រប់គ្នាក៏បានដើរចូលទៅអគារសាលា ហើយជាន់ដែលយ៉ុនហ្គីរៀននៅជាន់លើថេហ្យុងមួយជាន់ដូច្នេះនៅពេលដែលថេហ្យុងជុងហ្គុកនិងជីមីនបានដើរឡើងមកដល់ជាន់ថ្នាក់រៀនខ្លួនហើយក៏ត្រូវបំបែកគ្នាដោយយ៉ុនហ្គីត្រូវដើរឡើងទៅមួយជាន់ទៀត។
     ក្នុងដំណើរដើរមកថ្នាក់នោះសិស្សទាំងប្រុសទាំងស្រីបាននាំគ្នាសម្លក់មិនពេញថេហ្យុងនៅពេលដែលឃើញថេហ្យុងដើរជាមួយជុងហ្គុកវិញ ថេហ្យុងក៏ឃើញតែមិនខ្វល់គឺគិតតែដើរឱ្យដល់ថ្នាក់។
     នៅពេលដើរមកដល់ថ្នាក់ក៏បំបែកគ្នា ថេហ្យុងនិងជីមីនដើរចូលមកក្នុងថ្នាក់ហើយដើរទៅអង្គុយកន្លែងរបស់ខ្លួន។
     " ថេហ្យុងហា៎ ឥឡូវនេះឯងនិងជុងហ្គុកក្លាយជាមិត្តនឹងគ្នាវិញហើយមែនទេ? " អ៊ុនដាសួរព្រោះនាងបានឃើញតាំងពីម្សិលមិញ។
     " ត្រូវហើយ " ថេហ្យុង
     " យើងសប្បាយចិត្តណាស់ដែលឃើញឯងត្រូវគ្នាជាមួយជុងហ្គុកវិញ "
     ថេហ្យុងមិនបានតបអ្វីទៀតបានត្រឹមញញឹមដាក់ហើយនាងក៏ងាកទៅមុខវិញ។

     លុះម៉ោងបង្រៀនបានបញ្ចប់ថេហ្យុងនិងជីមីនមិនបានដើរចេញទៅណាទេគឺនៅអង្គុយក្នុងថ្នាក់ ដោយជីមីនបាននិយាយរឿងកំប្លែងដល់ថេហ្យុងដែលស្ដាប់ហើយក៏សើចសប្បាយតែពីរនាក់តែម្ដង។
     ស្របពេលនោះជុងហ្គុកបានដើរចូលមកក្នុងថ្នាក់នេះជាហេតុធ្វើឱ្យស្រីឃើញហើយជ្រួលជ្រើមជាខ្លាំង។
     " ជុងហ្គុកមករកខ្ញុំមែនទេ? " សិស្សស្រីម្នាក់បានដើរមកឈរនៅពីមុខជុងហ្គុកព្រមទាំងបង្ហាញស្នាមញញឹមយ៉ាងគួរឱ្យស្រឡាញ់ដាក់នាយថែមទៀតផង។
     " អត់ទេ " ជុងហ្គុកដបិសេធហើយក៏ដើរគេចពីនាងសំដៅទៅរកថេហ្យុង។
     " ថេហ្យុង! " ជុងហ្គុកបានហៅថេហ្យុងដោយស្នាមញញឹមមិនដូចអម្បិញដែលមានទឹកមុខធម្មតា។
      " មករកយើងមានការអី? " ថេហ្យុង
     " មកជជែកលេងជាមួយពួកឯងដែរនឹងណា " ជុងហ្គុក
     " ជុងហ្គុកគ្មានកន្លែងអង្គុយមែនទេ អាចអង្គុយកន្លែងខ្ញុំបាន " ដាអ៊ុនក៏ងើបពីកន្លែងរបស់ខ្លួនផ្ដល់ទៅឱ្យជុងហ្គុកអង្គុយ។
     " ចុះនាងបានកន្លែងណាអង្គុយ " ជុងហ្គុក
     " មិនអីទេខ្ញុំអាចទៅអង្គុយកន្លែងមិត្តរបស់ខ្ញុំបាន ព្រោះវាមិននៅនោះទេ " ដាអ៊ុន
     " អញ្ចឹងមិនគួរសមទេ " ជុងហ្គុកក៏បានអង្គុយនៅកន្លែងរបស់ដាអ៊ុន ឯនាងក៏ដើរទៅអង្គុយកន្លែងរបស់មិត្តនាងដែលរំលងតែពីរតុប៉ុណ្ណោះ។
     " ជុងហ្គុកយើងមានការចង់សួរឯងរឿងមួយ យើងឆ្ងល់វាយូរមកហើយ "
     " ចង់សួរអីក៏សួរមក "
     " យើងយល់ថានិយាយនៅក្នុងថ្នាកើមិនល្អទេ ទៅនិយាយនៅខាងក្រៅទៅ "
     " Ok តស់!ថេហ្យុង " ជុងហ្គុក
     អ្នកទាំងបីក៏ងើបចេញពីតុដើរចេញទៅ ក្នុងដំណើរនោះអ៊ុនឃ្យុងនាងក៏បានតាមសម្លឹងមើលជុងហ្គុកផងដែរ។

ChangesWhere stories live. Discover now