បង្ខំស្នេហ៍ / Ep10

5.6K 71 3
                                        

ភាគត Ep9 ,រឿង ប្ដីល្មោភកាម។
~~~~~~~~~~~~~~~~~~~~~
Mark ឈរកាន់ទូរស័ព្ទនិយាយដោយបញ្ចេញអាការៈមនុស្សកំពុងមានអារម្មណ៍ល្អ ។
« ប្រាកដណាស់ បងគ្មានអារម្មណ៍ខុសទេ រំលោភប្រពន្ធខ្លួនឯងតើ » ។

« មើលនិយាយចុះ ខ្ញុំគ្រាន់តែប្រាប់ទុកមុនទេ ប្រយ័ត្នគេទ្រាំរស់នៅជាមួយមិនបាន រត់ចោលបងបាត់ » ។

« បងហ៊ាននិយាយ គ្មានផ្លូវដែរនាងរត់ចោលបងទេ , បងនឹកឃើញ មុននោះ នាងនិយាយថាស្អប់បង ព្រោះទទួលទង្វើល្មោភបងមិនបាន- »។ Mark មិនទាន់និយាយចប់ផង ត្រូវប្អូនស្រីនិយាយកាត់ ។

« នេះនិយាយស្អប់បងចឹងហើយ បងនៅហ៊ាននិយាយថាគ្មានផ្លូវគេនឹងរត់ចោលបងទៀតឬ? » ។ Bella សួរបងប្រុសទាំងជ្រួញចិញ្ចើមចូលគ្នា ។

« នាងនិយាយចេញពីមាត់ថាស្អប់បង​មែន ប៉ុនែ្តនាងបែរជាសូមទោសបងព្រោះនាងខឹងមួយពេលទើបនិយាយស្អប់បងដោយមិនបានគិត នាងថាស្រឡាញ់បង ហើយនាងថាបងក៏ដឹងថានាងងប់ងុលនឹងបងដល់ថ្នាក់ប្រើល្បិចចាប់បងធ្វើប្ដី , ពេលឮនាងនិយាយហើយបងបាក់ចិត្តស្រឡាញ់ ក្នុងចិត្តក្រឺតខ្នាញ់ចង់តែចាប់បឺតមាត់តូចផ្កាឈូកនោះ តែចង្រៃមាត់រឹងទៅជានិយាយមាត់ខុសពីចិត្តហើយថែមទាំងដើរចេញ ព្រោះមិនចេះលួង បណ្ដោយអោយនាងសង្ងំអន់ចិត្តយំម្នាក់ឯង » ។

« បងម៉ាកឆាប់ទៅលួងប្រពន្ធទៅ កុំទុកនាងនៅម្នាក់ឯងក្នុងសង្រ្កាន្តផ្ទះបាយយូរពេក , ចាំជួបគ្នាថ្ងៃស្អែក បាយបាយ »។

« បាទ មើលថែខ្លួនផង កុំភ្លេចមើលបិទទ្វារបង្អួច ចាក់ទ្វារអោយជាប់មុនចូលគេង ហើយបើមានរឿងអីខលមកបង » ។

« យ៉ាងម៉េចខ្លាចប្អូនស្រីត្រូវមនុស្សប្រុសចូលចាប់រំលោភឬ? ចុះត្រង់បងរំលោភ- »។

« ប្រាប់ហើយថាបងរំលោភប្រពន្ធខ្លួនឯងទេ , បងទៅសិនហើយ ទៅលួងប្រពន្ធ » ។

« ចាស៎សំណាងល្អបងម៉ាក់ បាយបាយ »។

បន្ទាប់ពីនិយាយទូរសព្ទជាមួយបងប្រុសរួច Bella ដាក់ទូរស័ព្ទចុះលើតុ ប៉ុនែ្តនាងមិនបានទៅទាញទ្វារបង្អួចបិទទេ នាងបើកចំហរបង្អួចក្នុងផ្ទះទាំងសងខាង ហើយនាងដើរមកឈរជិតបង្អួចពេលយប់អាចមើលឃើញទេសភាពឆ្នេរសមុទ្រតាមពន្លឺព្រះចន្ទ ។

រឿងខ្លី « ប្ដីល្មោភកាម + បង្ខំ​ស្នេហ៍ ✔️ » Where stories live. Discover now