ដីងដុង ! នាយMarkបានរត់ប្រញាប់ប្រញាល់មកឈរចុចកណ្ដឹងទ្វារផ្ទះអ្នកជិតខាងព្រោះគេឮសំឡេងឈ្លោះប្រកែកគ្នាបោករបស់របរក្នុងផ្ទះក្ដុងក្ដាំង Markគេចង់ចូលទៅមើលខាងក្នុងខ្លាចមានរឿងមិនល្អកើតឡើងនៅខាងក្នុងផ្ទះ។
ក្រាក ! ទ្វារបើកឡើង តែលិចមុខមនុស្សស្រីមាឌតូចមានមុខមាត់ស្អាតគួរឱ្យស្រឡាញ់ម្នាក់ នាងរត់មករកMarkយ៉ាងត្រហេបត្រហបហាក់បីដូចជាគេចពីនរណា មិនចាំយូរនាងតូចស្ទុះមកឈរពួនពីក្រោយខ្នងដ៏ធំរបស់Markដើម្បីឲ្យនាយការពារនាង ។
Sarah: « បងប្រុសជួយខ្ញុំផង » ។ Sarah និយាយសំឡេងញ័រដោយភាពភ័យខ្លាច។
Nilaឈរមើលអោបដៃចូលគ្នាសម្លឹងនាងតូចដែរមានបុរសមាឌធំឈរពីមុខ។
Nila: « យ៉ាងម៉េចសំដែងធ្វើតួកំសត់ គិតថាគេជួយនាងបានឬ? ឆាប់មកនេះភ្លាម ឯងឮទេ? » ។ ។
Sarah: « អត់ទេបងស្រី ខ្ញុំខ្លាចហើយ »។ Sarahនិយាយគ្រវីក្បាលតតាត់ ដៃស្រវ៉ាចាប់អោបចង្កេះនាយMarkជាប់ នាងខ្លាចត្រូវNilaទះកំផ្លៀង ចាប់វ៉ៃបោចសក់នាងម្ដងទៀត។
Mark: « តើមានរឿងអី អ្នកនាង Nila ? ហេតុអីក៏សភាពគេពិបាកមើល បែកមុខបែកមាត់ សក់ក្បាលរញ៉េរញ៉ៃ? តើគេបានធ្វើអ្វីខុសទៅទើបដល់ថ្នាក់ប្រើអំពើហិង្សា? និយាយដោះស្រាយគ្នាធម្មតាមិនបានទេឬ? »។ Markសួរទាំងជ្រួញចិញ្ចើមចូលគ្នា ពេលនេះគេការពារស្រីល្អិតដែរកំពុងអោបគេជាប់ដោយភាពភ័យខ្លាច នាយមិនចង់អោយNilaធ្វើបាបឬប៉ះពាល់នាងតូចមានរបួសស្នាមទៀតទេ ។
Nila: « លោកមិនដឹងទេ ក្មេងស្រីម្នាក់នេះចរឹកពិសពុលណាស់ នាងស្រឡាញ់ប្ដីខ្ញុំលើសពីពាក្យថាបងប្រុស នាងព្យាយាមបំបែកបំបាក់គ្រួសារគេ ធ្វើអោយប្ដីប្រពន្ធគេយល់ច្រឡំ ឈ្លោះគ្នារាល់ថ្ងៃ ប្ដីខ្ញុំគិតថាខ្ញុំធ្វើបាបនាង ឥឡូវខ្ញុំធ្វើបាបនាងតាមអ្វីដែរនាងសំដែងមុខប្ដីខ្ញុំ » ។ Nilaនិយាយមុខក្រហមស្ទើរចង់យំ នាងប្រច័ណ្ឌនឹងច្រណែនដែរប្ដីរបស់នាងយកចិត្តទុកដាក់លើSarah តែនាងចង់អោយប្ដីស្រឡាញ់ងប់ងល់លើនាងម្នាក់គត់ដូចកាលពីមុន Nilaមិនចង់អោយSarah នៅក្នុងផ្ទះជាមួយទេ ។
Markស្ដាប់ហើយពិចារណាសំដីរបស់អ្នកនាង Nilaថា តើត្រូវឬក៏ខុសដែរវ៉ៃធ្វើបាបស្រីល្អិត? គេលួចងាក់មើលមុខក្មេងស្រីដែរកំពុងអោបគេជាប់ ប៉ុនែ្តស្ទើរតែមិនចង់ជឿរពេលឃើញនាងកំពុងពេបមាត់ឌឺដង ភ្នែកសម្លក់សម្លឹងទៅកាន់អ្នកនាងNila។ ,Mark << មើលទៅក្មេងស្រីម្នាក់នេះក៏មិនណោយដែរ ចឹងតើបានប្រពន្ធគេទ្រាំមិនបានវ៉ៃធ្វើបាប >> ។
Mark : « តើពិតទេដែរឯងព្យាយាមបំបែកបំបាក់គ្រួសារគេ? » ។ Markសួរ ដោយទាញនាងល្អិតចេញមិនឲអោបបន្ត ព្រោះគេដឹងថាក្មេងស្រីម្នាក់នេះមិនគួរអោយទុកចិត្ត ។
Sarah: « ខ្ញុំមិនបានបំបែកបំបាក់ពួកគាត់ទេ បងស្រី Nila មិនចូលចិត្តខ្ញុំ ដែរបងប្រុស William ស្រឡាញ់ខ្ញុំចាត់ទុកដូចប្អូនស្រី » ។
Nila: « ពីមុនប្ដីរបស់យើងស្រឡាញ់យើងណាស់ តែនាងមកជ្រៀតជ្រែកធ្វើជាប្អូនស្រី ទើបគាត់បែងចែកក្ដីស្រឡាញ់អោយនាង- » ។
William: « តើនេះមានរឿងអី? » ។ William មកដល់ភ្លាមក៏សួរ ព្រោះឮសំឡេងឈ្លោះប្រកែកល្អក់កករដាក់គ្នា ។
៚បន្ទប់ទទួលភ្ញៀវ
ពួកគេទាំងបួននាក់បានមកអង្គុយនៅសាឡុងបន្ទប់ទទួលភ្ញៀវនិយាយដោះស្រាយបញ្ហាមុននេះ ដោយបុរសម្នាក់ត្រឹមតែជាអ្នកជិតខាង បាននិយាយឡើងដើម្បីបញ្ចប់បញ្ហា ។
Mark: « បើប្ដីប្រពន្ធនាក់ទាំងពីររស់នៅមិនចុះសម្រុងគ្នាព្រោះតែSarah ខ្ញុំនឹងយក Sarahមកនៅជាមួយខ្ញុំ ចាត់ទុកជាប្អូនស្រី »។
Nila: « ខ្ញុំព្រមអោយ លោក Mark យក Sarah ទៅនៅជាមួយធ្វើជាប្អូនស្រី ចុះបងវិញព្រមដែរទេ? »។
William: « បងមិនហ៊ាននិយាយទេ បងថាអោយ Sarah រើសខ្លួនឯងចុះ បើនាងចង់ទៅឬនៅលើនាងសំរេចចិត្តដោយខ្លួនឯង » ។
Sarah: « ខ្ញុំសំរេចចិត្តនៅជាមួយបង Mark នៅទីនេះខ្ញុំជាមេនាំរឿងអោយគ្រួសារពួកបងឈ្លោះគ្នា »។
Sarahបានរៀបចំឥវ៉ាន់រើទៅនៅផ្ទះរបស់ Mark ។ Mark ជាអ្នកគូរប្លង់ហើយក៏ជា CEO ម្ចាស់ Mansion ទាំងអស់ក្នុងតំបន់នេះ , Markចាប់ផ្ដើមបង្រៀន Sarah នៅផ្ទះ ជាពិសេសបង្រៀនគណិត ព្រោះនាយពូកែមុខវិជ្ជានេះខ្លាំង ។
NEXT EP5
YOU ARE READING
រឿងខ្លី « ប្ដីល្មោភកាម + បង្ខំស្នេហ៍ ✔️ »
Short Story🚫 lusful husband ប្ដីល្មោភកាម ⚠️ 🔞Focus Love បង្ខំស្នេហ៍ ❗️ By @Cubifina
