ភាគ12:ថេហ្យុងឯងពូកែមែន

Start from the beginning
                                    

" គឺនៅចាំ តើគេជាអ្នកណាទៅ? " ថេហ្យុង

" គឺជុងហ្គុកនឹងឯង "យ៉ុនហ្គី

" ហេតុអ្វីក៏ស្អប់បើពួកយើងជាមិត្តនឹងគ្នា? " ថេហ្យុង

" គឺពួកគេច្រណែនឯងដែលបានធ្វើជាមិត្តនឹងជុងហ្គុក ព្រោះក្រៅពីឯងនិងជីមីនជុងហ្គុកមិនរាប់អានអ្នកណាទេ "

" តែហេតុអ្វីក៏ស្អប់តែខ្ញុំម្នាក់? "

" ព្រោះជុងហ្គុកគេជាប្រុសស្អាតប្រចាំសាលាហើយជីមីនក៏មិនអន់ចំណែកឯងគឺមិនស្អាតណាមួយជីមីនក៏មិនសូវស្និទ្ធដូចជាឯងដែរដូច្នេះហើយទើបមនុស្សគ្រប់គ្នាមិនពេញចិត្តយល់ថាឯងមិនសាកសមធ្វើជាមិត្តរបស់ជុងហ្គុកទេ "

" ហួសហេតុពេកហើយ " ថេហ្យុងស្ដាប់ហើយពិតជាយល់ថាពួកមនុស្សទាំងនោះហួសហេតុណាស់គ្រាន់ធ្វើមិត្តជាមួយនរណាម្នាក់ចាំបាច់ទាល់តែស្អាតសង្ហាដូចគ្នាមែនទេបានអាចធ្វើមិត្តគ្នាបានវាមិនសមហេតុផលសោះ។

" ព្រោះតែរឿងមួយនេះហើយទើបធ្វើឱ្យពួកឯងទាំងពីរឃ្លាតពីគ្នា ឯងតែងតែគេចពីជុងហ្គុកមករហូតដែលធ្វើឱ្យជុងហ្គុកគេអន់ចិត្តនឹងឯងណាស់ ទើបពេលជុងហ្គុកចូលពេទ្យទើបឯងលែងគេចក៏បានទៅសួរសុខទុក្ខគេនៅពេទ្យទៀតផង " យ៉ុនហ្គីនិយាយរៀបរាប់ដោយមានថេហ្យុងស្ដាប់យ៉ាងយកចិត្តទុក្ខដាក់

" គួរតែជុងហ្គុកជាអ្នកដើរគេចតែបែរជាខ្ញុំទៅវិញ " ថេហ្យុង

" ព្រោះតែឯងមិនចង់ឱ្យជុងហ្គុកពិបាកនិងខ្មាសគេទើបសុខចិត្តដើរចេញគេចពីគេ ទាំងដែលឯងមិនបានសួរជុងហ្គុកផងថាគេចង់ឱ្យឯងធ្វើបែបនោះឬអត់ "

" មិនគួរធ្វើបែបនោះសោះ " ថេហ្យុងពោលឡើងមកតិចៗយល់ថាមីនថេហ្យុងមិនគួរធ្វើបែបនោះទេ វាមិនមែនជាដំណោះស្រាយដែលល្អឡើយ។

" បងឃើញជុងហ្គុកថ្ងៃនេះមានទឹកមុខល្អណាស់ ញញឹមឡើងស្រស់តែម្ដងមិនដូចពេលដែលប្អូនបងតែងតែដើរគេចនោះទេ "

" ចាប់ពីពេលនេះទៅខ្ញុំនឹងមិនធ្វើដូចពីមុនទៀតទេ ខ្ញុំនឹងកែប្រែគ្រប់យ៉ាង "

" បងសង្ឃឹមថាឯងនឹងរឹងមាំ " យ៉ុនហ្គីបានលើកដៃដាក់លើស្មាព្រមទាំងទះតិចៗឯថេហ្យុងក៏ញញឹមតិចៗដាក់យ៉ុនហ្គីហើយដំណើរក៏នៅតែបន្ត។

ChangesWhere stories live. Discover now