ភាគទី:56 ត្រៀមខ្លួនស្លាប់ទាំងប្តីទាំងប្រពន្ធឲ្យហើយទៅ

Start from the beginning
                                    

« អ្ហឺម » គាត់ក៏ងក់ក្បាលយល់ព្រម

« ចឹងអ៊ំស្រីទៅសម្រាកទៅដើម្បីមានកម្លាំងរង់ចាំស្ដាប់ដំណឹងល្អម៉ែដោះជួយរៀបចំថ្នាំឱ្យគាត់ផងខ្ញុំយកគាត់ទៅសម្រាកសិន » ជីមីន

« បាទអ្នកប្រុស » និយាយរួចគាត់ក៏ទៅរៀបចំថ្នាំដើម្បីទុកឲ្យលោកស្រីចន

_______________
ក្នុងបន្ទប់

« អ៊ំស្រីសម្រាកសិនទៅខ្ញុំទៅរៀបចំអាហារសម្រាប់អ៊ំស្រីសិន » ជីមីនថាហើយគេក៏ដើរចុះទៅខាងក្រោមដើម្បីរៀបចំអាហារសម្រាប់អ្នកស្រីក្រាក~~ទ្វារបិទទៅដោយស្នាដៃរបស់រាងតូចជីមីនមួយសន្ទុះក្រោយមកក៏ឮសំឡេងបើកទ្វារចូលមកវិញអ្នកស្រីចនស្មានតែជាជីមីនក៏ញញឹមឡើងប៉ុន្តែស្មានញញឹមនោះក៏ត្រូវរលាយបាត់អស់ព្រោះអ្នកដែលចូលមកនោះមិនមែនជាជីមីនឡើយ

« សួស្តីម៉ាក់អ៊ំយ៉ាងម៉េចសុខសប្បាយដែរឬអត់ ? មើលទៅប៉ុន្មានថ្ងៃនេះខ្ញុំរវល់មិនបានមកសួរសុខទុក្ខអ៊ុំស្រីសោះ។  » អេណាថ្ងៃនេះនាងបានមកមកភូមិគ្រឹះចនដើម្បីមកកម្ចាត់អ្នកស្រីចនចេញប៉ុន្តែផែនការរបស់យើងបានសម្រេចឬអត់ទេ

« ចេ....ចេញ...ជី...មីន...ចេ...ទៅ។ » លោកស្រីខំប្រឹងកម្រើកខ្លួនដើម្បីចេញឲ្យឆ្ងាយពីស្រីម្នាក់នេះប៉ុន្តែគាត់ធ្វើិមិនបានឡើយ

« ជុប‌ៗៗ..ស៊ូចៗ គួរឲ្យអាណិតណាស់លោកអើយហិហិហាស៎ស ត្រៀមខ្លួនស្លាប់ទាំងប្ដីទាំងប្រពន្ធឱ្យហើយទៅ។ថ្ងៃនេះក៏មិនប្រាកដថាជាថ្ងៃល្អរបស់យាយកញ្ចាស់ឯងទៀតឡើយ។ » អេណា

« អ្ហឺម..ម៉។ ..ម៉ែ..ដោះ.. ជួយ...ផង។ » លោកស្រីចននៅតែខំប្រឹងស្រែករកជំនួយក្រែងរកមានអ្នកណាដែលកាត់បន្ទប់របស់គាត់ប៉ុន្តែអ្វីៗដែលគាត់គិតវាផ្ទុយស្រឡះគ្មានអ្នកណានៅក្បែរបន្ទប់របស់គាត់ឡើយពេលនេះគឺគាត់នៅតែម្នាក់ឯង។

« អ្នកណាឲ្យយាយកញ្ចាស់ឯងមកចេះដឹងរឿងយើងធ្វើអីបើនៅស្ងៀមៗរឿងក៏វាមិនក្លាយជាបែបនេះដែរ » អេណានាងនិយាយទាំងញញឹមពិសពុលមើលទៅពិតជាគួរឲ្យខ្លាចខ្លាំងណាស់។

« ស្ដាយណាស់ដែលថ្ងៃនោះយើងច្រានយាយកញ្ចាស់ឯងមកតែមិនស្លាប់បើយាយកញ្ចាស់ឯងស្លាប់តាំងពីថ្ងៃនោះយើងក៏មិនពិបាករស់រកវិធីដើម្បីសម្លាប់យាយកញ្ចាស់ឯងម្ដងទៀតដែលតែថ្ងៃនេះវាក៏បានមកដល់ថ្ងៃដែលយើងបានសម្លាប់មនុស្សដែលមករីរាំងផែនការរបស់យើង » អេណានាងបម្រុងនឹងយកទឹកថ្នាំអ្វីម្យ៉ាងមកចាក់ចូលមិនអ្នកស្រីចន។ប៉ុន្តែភ្លាមនោះសំឡេងទ្វារក៏បានបើកឡើង។ ក្រាក~~

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now