ភាគទី:12 ឯងក្លាយជាមនុស្សប៉ិនរអ៊ូតាំងពីពេលណា

1.2K 51 3
                                    

ព្រឹកថ្ងៃថ្មីព្រះអាទិត្យរះចែងចាំងបង់ក៏ពន្លឺនៃព្រះអាទិត្យទៅប៉ះចំមនុស្សកំពុងតែគេងលង់លក់យ៉ាងស្កប់ស្កលបង្កឲ្យភ្ញាក់ពីដំណេកភ្លាមៗ

« ហ៊ឺម..នេះព្រឹកហើយមែនទេព្រះអើយនេះម៉ោង8ហើយស្លាប់ៗមិនខានទេអាថេយ៍អើយមិចក៏ឯងដេកស្ពឹកម្ល៉េះចុះគេនោះងើបឬនៅមិនបានទេអាថេយ៍អើយចប់ហើយ » ថេយ៉ុង យប់មិញនេះគេនៅអានប្រលោមលោកយប់ជ្រៅពេកទើបចូលគេងខកម៉ោងបែបនេះថេយ៉ុងគេក៏ជាអ្នកចូលចិត្តអានប្រលោមលោកម្នាក់ដែរពេលគេទំនេរឬក៏ស្ត្រេសពីការងារគេចូលចិត្តទៅរកកន្លែងណាដែលស្ងាត់អង្គុយអានវាតែម្នាក់ឯងនឹងជួយអារម្មណ៍គេល្អប្រសើរឡើង

*30 នាទីក្រោយមក

« អូយ ..លោកមកតាំងពីរពេលណាហើយចូលក្នុងបន្ទប់ខ្ញុំធ្វើអី »ថេយ៉ុង ពេលចេញពីរបន្ទប់ទឹកក៏ត្រូវភ្ញាក់នឹងវត្តមានរបស់ជុងហ្គុកមិនដឹងចូលមកពីរពេលណាទេលោកអើយមើលចុុះមុខដូចគេចែកទ្រាំមិនស្មើអញ្ចឹង

« យើងសួរឯងបានត្រូវនៅម៉ោងប៉ុន្មានហើយឯងនៅមិនទាន់ឃើញទៀតយើងជាអ្នកជំងឺឬឯងជាអ្នកជំងឺទៅវិញឲ្យប្រាកដ » ជុងហ្គុកសួរបកទៅគេវិញនេះនាយជាអ្នកជំងឺឬក៏គេម៉ោងឡើង8ទៅហើយលោកគ្រូពេទ្យតូចមិនទាន់ចេញបន្ទប់ផង

« ក៏ព្រោះយប់មិញខ្ញុំជ្រុលម៉ោងគេងយប់ជ្រៅទើបខ្ញុំងើបយឺតទៅតែម្តងនឹងតើមិនមែនរហូតឯរណាលោកកុំមិនបិុនរអ៊ូពេកទៅមើល »ថេយ៉ុងថាឲ្យនាយវិញនេះគេទើបតែងើបយឺតម្តងសោះក៏ស្ដីឱ្យគេញ៉ែតៗទៅហើយចុះបើយឺតរាល់ថ្ងៃនោះមិនដូចម៉ែស្តីឲ្យកូនទៅហើយទេហីនាយនេះមិនត្រឹមតែម៉ត់ចត់នឹងការងារទេនៅម៉ត់ចត់រឿងងើបមិនទាន់ឬទាន់ទៀត

« បានហើយឯងឆាប់ស្លៀកពាក់ទៅយើងប្រញ៉ាប់ទៅក្រុមហ៊ុន »ជុងហ្គុក

« ដឹងហើយតែថាលោកចេញសិនទៅលោកនៅបែបនេះខ្ញុំផ្លាស់យ៉ាងម៉េចកើតទៅ »ថេយ៉ុង

« ឯងអៀនខ្មាស់ស្អីប្រុសដូចគ្នាតើ » ជុងហ្គុក នាយមិនព្រមចេញនៅតែញ៉ោះរាងតូចដដែលថេយ៉ុងឮហើយងាកមកសម្លាក់មុខនាយគេខឹងណាស់នាយម្នាក់ចូលចិត្តតែញ៉ោះគេរហូតបើគង់តែគិតថាមនុស្សពិការទេកុំអីគេដាក់ឲ្យខ្ទេចមុខតែម្ដង។

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now