ភាគទី:54 បងស្រលាញ់អូន

491 34 0
                                    

ធ្មេចបើកធ្មេចបើករយៈពេល 6 ខែមកហើយដែលថេយ៉ុងនិងជុងហ្គុករស់នៅក្នុងភូមិជនបទយើងមានសេចក្តីសុខបើនិយាយពីទំនាក់ទំនងរបស់ពួកគេក៏កាន់តែស្អិតរមួតដូចជាពេលនេះយ៉ាងអញ្ចឹងពួកគេបានមកអង្គុយមើលថ្ងៃលិចតែពីរនាក់

« លោករយៈពេល 6 ខែមកហើយដែលយើងនៅទីនេះលោកមិនគិតចង់ត្រឡប់ទៅទីក្រុងវិញទេហ្ហេស៎ » ថេយ៉ុងសួរទៅកាន់រាងក្រាស់ដែលកំពុងអង្គុយមើលថ្ងៃលិចទាំងទឹកមុខពិបាកស្មានអារម្មណ៍ពេលនេះម្នាក់ៗកំពុងតែរិះរកវិធីដើម្បីត្រឡប់ទៅកាន់ទីក្រុងវិញនិងកំចាត់មនុស្សអាក្រក់ដែលព៉ងសម្លាប់ពួកគេ

« យើងក៏កំពុងតែគិតហ្នឹងរិះរកវិធីដើម្បីត្រឡប់ទៅទីក្រុងវិញណាមួយពួកយើងស្នាក់អាស្រ័យជាមួយនឹងពួកគាត់យូរមកហើយសមល្មមដែលយើងត្រូវចេញពីទីនេះហើយ » ជុងហ្គុកតបទៅកាន់រាងតូចវិញពួកគេទទួលស្គាល់ថាអ្នកភូមិនៅទីនេះជាមនុស្សល្អ។ចេះជួយអ្នកដទៃស្រឡាញ់មនុស្សជុំវិញខ្លួន។គេមានអនុស្សាវរីយ៍ល្អៗជាមួយនឹងអ្នកភូមិនៅទីនេះ។ច្រើនខ្លាំងណាស់រហូតដល់ថ្នាក់ធ្វើឱ្យគេមិនចង់ត្រឡប់ទៅវិញក៏មានដែរ។លោកពូមេភូមិនិងប្រពន្ធរបស់គាត់ជាមនុស្សល្អមើលថែព្យាបាលពួកគេរហូតឲ្យជាសះស្បើយ

« ចុះពេលដែលលោកគិតធ្វើយ៉ាងម៉េចដើម្បីអាចត្រឡប់ទៅវិញបាន » ថេយ៉ុង

« មិនអីទេចាំថ្ងៃស្អែកនេះយើងនឹងទៅសួរពូមេភូមិនៅទីនេះមានកន្លែងណាដែលអាចប្រើប្រាស់ទូរសព្ទបានឬអត់យើងនឹងទាក់ទងទៅលីអាន » ជុងហ្គុក

« តាមតែលោកទៅចុះខ្ញុំនៅជិតយប់ហើយ ..អូយ លោក » ថេយ៉ុងបម្រុងនិងងើបដើរចេញទៅតែក៏ត្រូវរាងក្រាស់ទាញដៃឲ្យមកដួលអង្គុយលើភ្លៅមាំរបស់គេ។

« នៅទីនេះសិនហើយអង្គុយមើលថ្ងៃលិចជាមួយយើងសិនទៅហើយយើងក៏មានរឿងមួយចង់សារភាពប្រាប់ឯងដូចគ្នា។ » ជុងហ្គុក

« មានរឿងអីក៏និយាយមកចាំបាច់អីឱ្យអង្គុយលើភ្លៅរបស់លោកដែរខ្ញុំអង្គុយធម្មតាក៏បាន » ថេយ៉ុង

« អង្គុយបែបនេះទើបស្រួលខ្លួន » ជុងហ្គុកនិយាយទាំងយកចម្ការទៅដាក់លើស្មាររបស់តូចថ្ងៃនេះគេចង់សារភាពពីអារម្មណ៍ពិតរបស់ខ្លួនដែលមានទៅកាន់ថេយ៉ុងជាយូរមកហើយពេលនេះគេយល់ច្បាស់ពីអារម្មណ៍របស់ខ្លួនឯងដូច្នេះហើយគេចង់សារភាពវាទៅកាន់ថេយ៉ុង

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now