« ឯងឈឺប៉ុណ្ណា យើងឈឺជាងឯងរាប់រយដង » អ្នកអង្គម្ចាស់ទាញគេមកក្រសោបជាប់និងទ្រូង គួរសូមបញ្ជាក់អោយប្រាកដផងថាទ្រង់កំពុងឈ្លក់វង្វេងជាមួយនិងគេកាន់តែខ្លាំងទៅៗហើយ
« ការពិតជេយ៉ុនមិនបានឈឺទេអ្នកអង្គម្ចាស់ អញ្ចឹងអ្នកអង្គម្ចាស់កុំឈឺដែរណា៎ ជេយ៉ុនមិនចង់ឃើញអ្នកអង្គម្ចាស់ឈឺទេ » ក្មេងម្នាក់នេះពូកែយកចិត្តយកថ្លើមអ្នកអង្គម្ចាស់ណាស់ ពោលពាក្យសម្ដីជាមួយសម្លេងតូចតែមួយយ៉ាងទន់ភ្លន់និងផ្អែមល្ហែមធ្វើអោយអ្នកអង្គម្ចាស់រំភើប ញញឹមញញែមមិនដាច់ពីមាត់តែម្ដង បើគេនៅតែនិយាយលួងលោមបែបនេះទៀត អ្នកអង្គម្ចាស់ប្រាកដចិត្តណាស់ថាងប់ងល់ស្ថាពរហើយ
« ព្រោះ? »
« ជេយ៉ុនស្រឡាញ់អ្នកអង្គម្ចាស់ » ជេគ ជំទើតជើងឡើងអោបកអ្នកអង្គម្ចាស់យ៉ាងស្និទ្ធស្នាល សម្ដីស្ដាប់ទៅពិតជាមិនដឹងអីមែន ថ្នាក់ពាក្យស្រឡាញ់ គេនិយាយចេញមកបានឡើងធម្មតា ផ្ទុយពីអ្នកអង្គម្ចាស់មិនធម្មតាជាមួយគេឡើយ ទើបលួចត្រេកអរក្នុងចិត្តណាស់ រហូតស្ទើរតែមិនចាប់អារម្មណ៍ដឹងផងថាមានអ្នកលួចមើលហើយ ។
-----
• ផ្ទះមន្រ្ដីម៉ូ
« ធ្វើស្អីម្យ៉ាងទៅព្រោះអាក្មេងនោះវាកំពុងស្និទ្ធស្នាលជាមួយអ្នកអង្គម្ចាស់កាន់តែខ្លាំងឡើងហើយ » ម៉ូរ៉ាសាស្ទុះចូលមកបន្ទប់របស់ប្អូនស្រី មកដល់ហើយក៏ឈរចំពោះមុខនាង សម្ដែងទឹកមុខហាក់បីដូចជាមិនសុខចិត្តធ្វើអោយអ្នកជាប្អូនដកដង្ហើមធំទាំងធុញទ្រាន់
« គេជាក្មេងរបស់ទ្រង់ ខ្ញុំមិនចង់មានសិទ្ធិចូលទៅពាក់ព័ន្ធនោះទេ »
« ល្ងង់ហើយ! ល្ងង់ពិតមែន! ឯងកំពុងជិតក្លាយជាមហេសីរបស់ទ្រង់ហើយ ហេតុអីនៅធ្វើខ្លួនដូចជាមនុស្សល្ងីល្ងើទៀតម៉ូរ៉ាហ្ស៊ី? អាក្មេងនោះ វាកំពុងព្យាយាមដណ្ដើមអ្នកអង្គម្ចាស់ចេញពីឯងហើយ »
« គេដណ្ដើមអ្នកអង្គម្ចាស់ចេញពីខ្ញុំ រឺដណ្ដើមទ្រង់ចេញពីបង? ខ្ញុំមិនខ្វល់ផង ចុះបង? ខ្វល់អី? ក្រែងបងដណ្ដើមអ្នកអង្គម្ចាស់ហេខេយ៍ចេញពី គីម ថេយ៉ុង បានសម្រេចហើយ មិនអញ្ចឹង? »
أنت تقرأ
សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )
عاطفيةអតីតកាលជាមនុស្សមិនប្រក្រតី បច្ចុប្បន្នវិវត្តន៍ខ្លួនថ្មីព្រោះភ័ព្វព្រេងវាសនាអូសទាញអោយទៅរកអ្នកអង្គម្ចាស់បណ្ដូលចិត្ត គេសូមស្ម័គ្រខ្លួនថានឹងនៅជាមួយអ្នកអង្គម្ចាស់ហេលីរហូត គឺរស់នៅយ៉ាងពេញសិទ្ធិក្នុងនាមជា " សំណព្វចិត្តរបស់អ្នកអង្គម្ចាស់ហេលី " ។ Main charac...
EP13 : នាំថេយ៍មកវិញ
ابدأ من البداية
