« ជេគអត់ចង់កាន់ទេ...ហ្ហឹក! » ជេគគ្រវីក្បាលតតាត់បោះទម្លាក់ធ្នូចុះ ពេបមាត់ពេបកដាក់ទ្រង់ ក្រពាត់ដៃទាំងខឹងង៉ក់ ចង់ស្ទុះដើរចេញតែក៏ត្រូវអ្នកអង្គម្ចាស់ចាប់ចង្កេះស្ដើងពីក្រោយលើកទាល់តែផុតជើងពីដីមកកន្លែងដើមវិញ
« អ្នកណាប្រដៅឯងអោយធ្វើបែបនេះ? »
« អ្នកអង្គម្ចាស់ចិត្តអាក្រក់ »
« ក្មេងល្ងង់ » អ្នកអង្គម្ចាស់ផ្ទាត់ថ្ងាស់គេទាំងគ្រឺតខ្នាញ់ មុនពេលទាញគេអោយឈរក្បែរខ្លួន សឹមបន្ទាបជង្គង់លើកធ្នូឡើងវិញ ឈោងដៃទាញគ្រាប់ធ្នូមកបំពាក់ លើកកាន់វាឡើង ផ្ដើមទាញខ្សែធ្នូ តម្រង់ទៅកាន់គោលដៅខាងមុខ
វឹប!
ប្រសិនបើវាក្នុងដៃអ្នកអង្គម្ចាស់ហើយ មិនអាចភ្លាត់បាននោះទេ មួយគ្រាប់ចាក់ចំចំណុចកណ្ដាលរបស់ក្ដារឈើនៃរង្វង់ជុំទិស ទ្រង់ញញឹមចុងមាត់បន្តិចមុនពេលងាកមើលមកគេវិញស្របពេលគេធ្វើទឹកមុខទាំងជូរចត់ដាក់ទ្រង់។
« មកត្រង់នេះមក »
ការដែលលឺបែបនេះ ជេយ៉ុនរហ័សទៅឈរពីមុខអ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ទាញដៃគេឡើងប្រគល់អាវុធធ្នូអោយមុនពេលសសុលយាងទៅខាងក្រោយខ្នងគេ បាតដៃបង្អូសក្ដោបខ្នងដៃស្រឡូនរបស់គេពីលើអាវុធធ្នូ ម្ខាងទៀតក្ដោបចំខ្សែ បង្គាប់អោយលើកតម្រង់ឡើងមុនពេលទាញខ្សែឡើងចោលគ្រាប់ធ្នូមួយគ្រាប់ ចាក់ចំគោលដៅភ្លាម ។
វឹប!
« ពូកែណាស់ » ពិតមែនហើយ វាមិនខុសគោលដៅទេ គ្រាប់ធ្នូរបស់គេនិងគ្រាប់ធ្នូអ្នកអង្គម្ចាស់ចាក់ចំជិតកន្លែងតែមួយតែម្ដង! អ្នកអង្គម្ចាស់យកចុងច្រមុះត្រដុសលើថ្ពាល់ប៉ោងរបស់គេតិចៗ និងយកដៃទាញចង្កេះគេមកអោយកាន់តែជិតទ្រង់ទើបមានភាពងាយស្រួលក្នុងការអោនថែថើបគល់កសខ្ចីក្រអូបរបស់គេយ៉ាងឈ្លក់វង្វេង
« អ្ហឹក៎... » ជេគ ហុចបាតដៃក្រហមអោយអ្នកអង្គម្ចាស់ទតឃើញ នាយតូចប្រឹងធ្វើមុខយ៉ាងគួរអោយអាណិតដាក់ទ្រង់ ទើបទ្រង់រហ័សទាញបាតដៃគេឡើងអោនផ្ដិតបបូរមាត់ពីលើមួយដង្ហើមយ៉ាងវែងទម្រាំដាច់ចិត្តលែង ធ្វើអោយគេញញឹមទាំងកក់ក្ដៅ ភ្លេចអស់តែម្ដងទុក្ខកង្វល់ទាំងប៉ុន្មាននាខណៈនេះ
YOU ARE READING
សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )
Romanceអតីតកាលជាមនុស្សមិនប្រក្រតី បច្ចុប្បន្នវិវត្តន៍ខ្លួនថ្មីព្រោះភ័ព្វព្រេងវាសនាអូសទាញអោយទៅរកអ្នកអង្គម្ចាស់បណ្ដូលចិត្ត គេសូមស្ម័គ្រខ្លួនថានឹងនៅជាមួយអ្នកអង្គម្ចាស់ហេលីរហូត គឺរស់នៅយ៉ាងពេញសិទ្ធិក្នុងនាមជា " សំណព្វចិត្តរបស់អ្នកអង្គម្ចាស់ហេលី " ។ Main charac...
EP13 : នាំថេយ៍មកវិញ
Start from the beginning
