part 23 : មិនដឹងទេ

Start from the beginning
                                    

" ដឹបៗ~~ " ចុងក្រោយក៏ទ្រាំលែងបានទៀតឈឺផងបូករួមនិងថប់ៗដង្ហើមទៀតរាងតូចគគ់ខ្នង Suga ជាសញ្ញារឲ្យនាយលែង

" ចុះឯងចូលចិត្តមនុស្សស្រីឬអត់ " ប្រលែងពីការថើបក៏ពិតមែនតែច្រមុះនៅប៉ះនៅឡើងទេអាចដឹងកម្តៅដង្ហើមបាន

" មិនដឹងទេ " jimin

" ចប់បាត់ហើយយើងលង់ស្រលាញ់ឯងបាត់ហើយហ្នឹង " Suga និយាយដោយទឹកមុខស្រពាប់ស្រពោនអស់សង្ឃឹមដើរថយក្រោយ2 3ជំហ៊ាន

" ឯងនិយាយពីអី យើងមិនយល់ទេកុំមកលេងសើច " រាងតូចសម្លុតទៅ Suga អីឡូវឆេះដុំមែនទែហើយ

" ឯងដឹងហើយឬធ្វើមិនដឹង ពិតជាមើលមិនឃើញពិតមែនហេសថាយើងស្រលាញ់ឯង " ដំបូងក៏មិនចង់ទាន់សារភាពចាំពេលវេលារវាងល្អជាងហ្នឹងតែកាន់តែចាំកាន់តែឃ្លាតឆ្ងាយចិងក្រោយក៏ចាំលែងបានព្រោះតែពាក្យរក្សារគម្លាតសិន

" ឯងនិយាយពីអី " jimin

" ឈប់ផ្គូរផ្គងយើងឲ្យអ្នកណាទៀតទៅហើយក៏មិនចាំបាច់ជួយអ្នកណាដែរ " Suga

" ឯងដឹង!? " Jimin សួរទាំងភ្ញាក់ផ្អើលចឹងបានន័យថាគម្រោងដែលរៀបហើយបង្អាប់នាយមិញហ្នឹងនាយដឹងមុនទាំងអស់

" ឯងពិតជាគ្មានអារម្មណ៍អីបន្តិចសោះមែនទេ " Suga ដើរមកជិតរាងតូចមួយជំហានយឺត ៗ

" .... " Jimin

" ឆ្លើយមួយមាត់មកឲ្យយើងអស់ចិត្ត " Suga នៅតែបន្តសួររាងតូចដោយលើកដៃទាំងពីរចាប់ស្មារjimimទាំងសងខាង

" ទុកពេលឲ្យយើងសិនបានទេ " jimin

" មិនបាច់គិតរៀបពាក្យឆ្លើយនិងយើងទេ សុំទោសយើងបង្ខំឯងពេកហើយ " រាងនិយាយហើយព្រមទាំងដើរចាកចេញទៅក្រៅបន្សរល់ទុក jimin នៅក្នុងបន្ទប់ម្នាក់ឯងជាមួយនិងអារម្មណ៍ដ៏ច្របូកច្របល់

" ហុឹក ហេតុអីបានរកពាក្យនិយាយមិនចេញ " Jimin ទម្លាក់ខ្លួនអង្គុយនៅនិងពូកជាមួយអារម្មណ៍ឆួលៗចុងច្រឡំចង់យំ

គេនៅមិនទាន់ច្បាស់ក្នុងចិត្តនៅឡើយទេតើឲ្យតបយ៉ាងមិចទៅនាយវិញ ចិត្តមួយចង់និយាយតែគ្មានពាក្យតបវាភ្លាមៗពេក

" ហើយនៅ yunju ទៀតហឺយ~~~ " jimin អារម្មណ៍មួយពិតពីបញ្ហារជាមួយនិង Suga តែវាមិនមែនមានតែមួយទេនៅ Yunju ទៀតនេះគ្រាន់តែមួយតង់ទេតែនាំបញ្ហារមកទៅហើយ

មិត្តឬសង្សារWhere stories live. Discover now