part 12 : នាងមុខដូចខ្មោចជប៉ុន

17 1 0
                                    

ក្រោយយំអស់ជិតមួយម៉ោងមក jimin ងើបឈរតិចៗទាំងងងឹតមុខតែព្យាយាមក្រោកឈរច្រត់ដៃនិងតុរៀនដកដង្ហើមមួយៗសម្រួលអារម្មណ៍

" ហូរ ហឺយ~~ " ដកដង្ហើមចេញចូលយឺតៗជាច្រើនដងបន្ទាប់ក៏ទាយកន្សែងចូលងូតទឹកដោយដាក់ចម្រៀងកំដរ

" ខ្ញុំជាអ្នកសុំបញ្ចប់គេទៅក៏ដោយសារខ្ញុំ វាសមហើយ " ស្របពេលជាមួយនិងទឹកផ្ការឈូកធ្លាក់ជាមួយនិងសំណេរយ៉ាងអស់សង្ឃឹម

បន្ទាប់ពីងូតទឹករួចរាល់រាងតូចចាប់ផ្តើបលើករបស់របរនិងរៀបចំទុកដាក់ឡើងវិញក្រោយពីកម្ទេចរួច គ្រប់យ៉ាងរាបរយអស់ jimin សង្ងំគេងលើគ្រែរបស់ suga ព្រមជាមួយនិងបទចម្រៀងដែលគេធ្លាប់តែស្តាប់2នាក់រាងក្រាស់តែអីឡូវសល់តែគេម្នាក់ប៉ុណ្ណោះ ដោយស្តាប់ចម្រៀងជារឿយៗមិនជាយូរប៉ុន្មានគេក៏គេងលក់ជាមួយអារម្មណ៍ដ៏សែនវ៉ល់វ៉ក់

(សកម្មភាពទាំងអស់នេះអ្នកទាំងអស់គ្នាអាចយកមកអនុវត្តផ្ទាល់បាននៅពេលដែល stress ខ្លាំងវាជួយយើងបានច្រើន )

___#ភូមិគ្រឹះដ៏ធំស្គឹងស្គៃកណ្តាលទីក្រុង

ភូមិគ្រឹះដ៏ធំនិងល្បៃល្បាញអ្នកណាៗក៏ស្គាល់ជាភូមិគ្រឹះធំនិងមានក្បាច់រចនាល្អឯកដែលពោរពេញដោយពណ៍ខ្មៅស្រអាប់ប៉ុន្តែប្លែកភ្នែកទម្រង់ម៉ូតផ្ទះគ្មាន2នោះទេលើលោក

" អ្នកប្រុស Yoon ហេតុអីមិនទៅជួបអ្នកប្រុសmin គ្រែងអ្នកប្រុសធ្លាប់និយាយថានិងទៅរកភ្លាមពេលដែលអ្នកប្រុស min ត្រូវការ " Yuto

" វាមិនទាន់ដល់ពេលនោះទេ " suga និយាយទាំងមិនងាករេពីកំព្យូទ័រដែលភ្ជាប់ជាមួយកាំមេរ៉ាសុវត្ថិភាព ដែលបង្កប់ក្នុងបន្ទប់រស់នៅរបស់ jimin និងខ្លួន មើលគ្រប់សកម្មភាពទាំងក្នុងចិត្តក៏រារេដែរតែមិនទាន់ដល់ពេលត្រូវទៅជួប ព្រោះមានរឿងជាច្រើនទៀតដែលត្រូវរាងតូចដឹងការពិតដោយផ្ទាល់
គ្រប់យ៉ាងជាគម្រោងការនាយរៀបចំឡើងបើនាយព្យាយាមពន្យល់ប្រាប់ jimin ក៏មិនជឿរទើបចង់ឲ្យរាងតូចឃើញផ្ទាល់

Min suga គ្រាន់តែជាឈ្មោះបន្លំខ្លួនប៉ុណ្ណោះចំណែកឯឈ្មោះកំណើតតែម្តងគឺឈ្មោះ Min yoongi ហើយ min yoongi រូបនេះក៏ជាម្ចាស់ភូមិគ្រឹះដ៏ធំមហិមាផងដែរគ្រប់ម៉ូតចម្លាក់ចេញជារូបរាងទាំងអស់សុទ្ធតែជា yoongi ជាអ្នក គូរប្លង់និង ឌីហ្សាញផ្ទាល់តែម្តង ចំណែក Yuto ជាជនជាតិជប៉ុនជាមនុស្សរបស់នាយ ដែលប៉ារបស់ yoongi រើសមកតាមការពារហើយក៏ជាទីព្រឹក្សារ ដឹងគ្រប់រឿងរ៉ាវទងអស់ដែលទាក់ទងនិង yoongi ។

មិត្តឬសង្សារWhere stories live. Discover now