Part 22 : អារម្មណ៍ចម្លែក

Start from the beginning
                                    

" លែង ! មកអោបស្អីមួយយប់មិនបានកម្រើកបន្តិចផង " បន្ទាប់ពីធម៍ត្រជាក់ក៏ដល់ធម៌ក្តៅវិញម្តងរុញនាយមួយអស់ដៃតែម្តង ស្រែកលែតៗដាក់តែម្តង

" ងើបហីក៏មិនងើប ~~ " jimin អស់វិធីមែនទែនហើយអស់ពីនិយាយស្រួលបួលក៏ស្រែកសម្លុតយក

" ងើប~~ ងើបតាស៎ " Suga ស្ទុះងើបអង្គុយទាំងសក់ទទ្រីងទទ្រើសនិយាយដោយសម្លេងងុលៗស្អកៗ

" លឿនមក ! " jimin

" ទៅហើយ ~~ " Suga

___20នាទីក្រោយមកក៏ដល់ម៉ោងរៀនស្របពេលដែល Sugaរៀបចំហើយ ដូចគ្នានិងបណ្តើរគ្នាទៅសាលាដូចសបដង

_____#មកដល់សាលា

មកដល់សាលាទាំងពីនាក់ក៏បំបែកគ្នាចូលរៀនថ្នាក់ផ្សេងគ្នា បន្ទាប់ពីថ្ងៃប្រឡងហើយបែបនេះគ្រូមិនសូវរៀនពេញម៉ោងប៉ុន្មានទេទុកជាពេល relax (សម្រាក ) ដល់សិស្សពេលប្រឡងហើយដូចនេះនាំឲ្យសិស្សមានពេលច្រើនក្នុងការនិយាយគ្នាពេលខ្លះក៏លេង game ជាក្រុមខ្លះក៏តៀនគូររូបបន្ថែម , លេងទូរស័ព្ទ.iped និយាយដើមគេ...

បន្ទាប់ពីមានរឿងពីថ្ងៃមុនពេលនេះ នាយតូចក៏សុំគ្រូដូរកកន្លែងអង្គុយរួចរាល់មកអង្គុយក្រោយស្រីស្អាតដ៏សែន រស់រាយម្នាក់ដែលមួយថ្ងៃមិនខ្វះរឿងនិយាយឲ្យ jimin ក៏ធុញមិនស្ទើរដែរ និងសិស្សម្នាក់ដែលរួមតុជាមួយគេគឺជាសិស្សវែនតាដែលរៀនមិនសូវពូកែចរិកក៏មិនខុសពី jimin ដែរគឺស្ងាត់ស្ងៀម

jimin នៅអង្គុយអានសៀវភៅថ្មីដោយពាក់វែនតាជំនួយក្នុងការមើលភ្នែកកាន់តែយាប់ហើយពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែនៅតែពីមុខ ទូរស័ព្ទ iped កំព្យូទ័រគ្មានលុះថ្ងៃឡើយ

" Jimin អើយ យើងសុំពឹងឯងរឿងមួយបានទេ " កំពុងតែបណ្តែតអារម្មណ៍ទៅតាមសាច់រឿងសិស្សស្រីដែលអង្គុយពីមុខនាយក៏មកពុំពឹងដោយទឹកមុខអង្វរក

" បានតាស៎ រឿងអីដែរ " jimin

" យើងឃើញឯងជាមិត្តជិតស្និទ្ធរបស់ Suga តើឯងអាចជួយធ្វើ មេអណ្តើកឲ្យយើងបានទេ " yonju គឺជាឈ្មោះរបស់សិស្សស្រីម្នាក់នោះនាងក៏រៀនពូកែមិនចាញ់ jimin ប៉ុន្មានទេទោះនាងរស់រាយពិតមែនតែនាងមិនមានមិត្តភក្តិណាដែលច្បាស់លាស់ម្នាក់ណាឡើយនាយបានចាប់ចិត្តលើរាងក្រាស់យូរមកហើយ ឪកាសក៏មកដល់នាងក៏ស្មើរសុំឲ្យ jimin ជួយក្នងទំនាក់ទំនងនេះ

មិត្តឬសង្សារWhere stories live. Discover now