EP:13(លោកតាដាច់ចិត្តទៅចោលចៅដែលមែនទេ)

285 35 0
                                    

មិនយូរប៉ុន្មានថ្ងៃថ្មីក៏បានចូលមកដល់ ពេលនេះគឺជាពេលថ្ងៃត្រង់ហើយវាក៏ដល់ពេលអាហារថ្ងៃត្រង់ផងដែរពួកគេទាំងអស់គ្នាក៏បាននាំគ្នាទៅអង្គុយញ៉ាំបាយនៅរោងអាហារទាំងអស់គ្នា ប៉ុន្តែអេ៎ ដូចជាមិនឃើញHaRyyចឹងនាងទៅណាហើយ

«HaRyyទៅណាហេតុអីក៏មិនមកញ៉ាំបាយ!?!»Fourthគេក៏បានសួរឡើង

«មិនដឹងដូចគ្នា ព្រឹកមិញនៅពេលដែលដឹងខ្លួនខ្ញុំក៏បានដើរត្រឡប់ទៅកន្លែងរបស់ខ្ញុំវិញ»Wat

«នាងមិនប្រាប់ខ្ញុំថានាងនឹងត្រឡប់ទៅវិញនៅពេលល្ងាចនេះហើយ ប៉ុន្តែពេលនេះមិនដឹងថានាងទៅណាទេ»Wit

«ទៅវិញ!!!»Watគេនិយាយឡើងទាំងនឹកស្មានមិនដល់ព្រោះថាគេមិនបានឮHaRyyនិយាយប្រាប់គេពីរឿងនេះទេ

«មែនហើយអ្នកទាំងអស់គ្នាមិនដឹងទេមែនទេ!?!»Wit

«ពួកយើងមិនបានដឹងនោះទេ ហេតុអីក៏នាងត្រឡប់ទៅវិញដោយមិនប្រាប់ពួកយើងអញ្ចឹង!!!»Gemini

Watនៅពេលដែលឮបែបហ្នឹងហើយគេក៏បានរត់ចេញតែម្ដង។មិនដឹងថាគេរត់ទៅណានោះទេ

«អាWatឯងទៅណាហ្នឹង!?!»Witគេក៏បានស្រែកសួរប៉ុន្តែWatគឺមិនបានឆ្លើយតបជាមួយគេវិញទេ។

Witឃើញបែបហ្នឹងគេក៏ប្រុងរត់ទៅតាមប៉ុន្តែត្រូវបានFourthគេឃាត់មិនឲ្យទៅ

«ឯងមិនបាច់ទៅឃាត់គេនោះទេឱ្យគេចង់ធ្វើអីដែលគេចង់ធ្វើទៅ»Fourthនិយាយឡើងធម្មតា

«មែនហើយគិតតែឯងទៅហេតុអីក៏ឯងដឹងថាHaRyyត្រឡប់ទៅវិញ!?!!»Geminiគេក៏បានសួរឡើង

«គឺព្រឹកមិញនេះនៅពេលដែលខ្ញុំភ្ញាក់ឡើងខ្ញុំក៏បានដើរចេញមកខាងក្រៅហើយក៏បានឃើញនាងនៅឈរនៅមុខផ្ទះ ខ្ញុំក៏បានសួរនាងថានាងកំពុងធ្វើអី? តើនាងមិនបានឆ្លើយនៅសំណួរខ្ញុំនោះទេនាងបែរជាប្រាប់ខ្ញុំថាថ្ងៃនេះនេះត្រូវទៅផ្ទះវិញហើយ»Witនិយាយរ៉ាយរ៉ាប់ប្រាប់លោកប្រុសរបស់យើងទាំងពីរ។

«ហេតុអីក៏គេប្រញាប់យ៉ាងនេះឬដោយសាររឿងយប់មិញ!!!»Fourth

«យប់មិញមានរឿងអីទៅ!???»Witគេក្បែរសួរឡើងទាំងឆ្ងល់ គឺថាយប់មិញគឺគេគ្មានដឹងអីសូម្បីតែបន្តិចហ្មង។

ចំការស្នេហ៍ថែបេះដូងអូន🌻 ( END )✅Where stories live. Discover now