EP:8(អូនសុខចិត្តដើរចេញ)

342 40 4
                                    

Geminiគេដើរតាំងៗមិនដឹងមកពីណាទេដើរចូលទៅក្នុងសួនផ្កា ដែលដឹងស្រាប់ហើយថាFourthមិនចូលចិត្តអោយអ្នកណាទៅលេងកន្លែងនឹងផ្តេសផ្តាស់ទេបើគេមិនយល់ព្រមអោយទៅ
Geminiគេដើរមកនឹងព្រោះថាគេមិនបានឃើញFourthមួយព្រឹកហើយទើបគេចូលមកកន្លែងនេះដោយគេចង់មកជួយFourthចង់ដឹងថាFourthកំពុងធ្វើអីព្រោះនៅពេលគេមិនឃើញFourthគេនៅមិនស្រនុកទេ ទោះយ៉ាងណាក៍បានលួចមើលបន្តិចក៍អស់ចិត្ត
ពេលដែលកំពុងដើរសុខៗគេក៍លឺសម្រឹបជើងដើរចូលមកដូចគ្នា Geminiគេក៍បានប្រញាប់រត់ពួន គេអើតមើលតឹចៗព្រោះចង់ដឹងថាអ្នកណាចូលមក នៅពេលនោះគេក៍បានឃើញFourthដើរចូលមក
គេប្រុងនឹងដើរចូលទៅរកFourthហើយពេលនោះគេក៍បានប្តូរចិត្តថាមិនទៅវិញព្រោះថាគេខ្លាចFourthដឹងថាគេលួចចូលទីនេះFourthប្រាកដជាខឹងកាន់តែខ្លាំងជាមិនខាន ទើបគេសម្រេចចិត្តថយក្រោយវិញប៉ុន្តែពេលនោះគេក៍បានរអិលជើងធ្វើអោយគេដួល

«ហូយ ឯងមកដួលស្អីពេលនេះ!!!»Geminiនិយាយព្រមទាំងប្រញាប់ក្រោកឡើង

ហើយសម្លេងនោះក៍បានលឺទៅដល់Fourthដូចគ្នា
Fourthនៅពេលលឺចឹងគេក៍បានដើរទៅរកពិភពសម្លេងដែលគេលឺចេញមក

ប៉ុន្តែនៅពេលដែលដើរទៅដល់មិនបានឃើញអីនោះទេបានឃើញតែខ្រែរដៃរូបបេះដូងមួយនៅទីនោះ
គេក៍បានរើសមកមើលហើយគេឆ្ងល់ខ្លាំងមែនទែនថាជារបស់អ្នកណាស្រប់ពេលដែលFourthកំពុងចាប់អារម្មណ៍លើខ្រែរដៃនោះGeminiគេក៍បានបង្កអោយមានសម្លេងទៀតហើយ Fourthគេក៍បានប្តូរទៅផ្តោតលើសំលេងវិញ

Geminiនៅពេលដែលដឹងថាខ្លួនកំពុងតែបង្កសម្លេងគេក៍បានងាក់ទៅមើលFourthតែពេលនោះគេមិនបានឃើញFourthនោះទេគេក៍បានដកដង្ហើមធំទាំងធូរទ្រូង ព្រោះគេគិតថាFourthចេញទៅវិញបាត់ហើយ

ប៉ុន្តែនៅពេលដែល គេងាក់មកវិញគឺថាFourthនៅឈរចំពីមុខគេតែម្តងធ្វើអោយគេភ្ញាក់ហើយដួលទៅនឹងដីតែម្តង

«ឯងមកលឿនម្លេស!?!»GeminiសួរឡើងតែFourthគេមិនបានចាប់អារម្មណ៍នឹងសំណួររបស់ជេមទេគេបែរដើរទៅជិតGeminiដែលធ្វើអោយបេះដូងGeminiលោតស្ទើចេញមកខាងក្រៅហើយ

«លោកចូលមកទីនេះធ្វើអី!?!ធ្វើអើតលើមៗ»Fourthគេក៍សួរឡើង

«គឺយើងៗ យើង...មកលេងតែឯងចូលមកយើងខ្លាចឯងខឹងយើងទើបយើងពួន»Gemini

ចំការស្នេហ៍ថែបេះដូងអូន🌻 ( END )✅Where stories live. Discover now