ភាគទី28
+ ម៉េាង8យប់ +
អ៊ូយ...ឈឺក្បាលខ្លាំងណាស់!! នាយតូចនិយាយព្រមទាំងងេីបអង្គុយឲ្យស្រួលបួលព្រោះថាអម្បាញ់មិញខ្លួនគឺបានគេងនៅលេីការ៉ូផ្ទាល់ដូចជាមនុស្សសន្លប់អុីចឹង ហេីយក៏លេីកដៃមកស្ទាបក្បាលរបស់ខ្លួន.នេះ....នេះ...ខ្ញុំនៅកន្លែងណា? នេះមិនមែនជាផ្ទះទេ ហេីយក៏មិនមែនជាមន្ទីពេទ្យដែរ ឬក៏....អ្នកនាងជេន- (និយាយកាត់)
យ៉ាងមិចឯងភ្ញាក់ហេីយហេស៎? មានអារម្មណ៍យ៉ាងមិចដែរហាស៎...បាត់ឈឺហេីយឬនៅ?
អ្នកនាងជេនណា....នេះអ្នកនាងកំពុងតែធ្វេីអី?ហេីយនេះជាកន្លែងណា អ្នកនាងនាំខ្ញុំមកទីនេះធ្វេីអី?.នាំខ្ញុំទៅផ្ទះវិញទៅ.
ទៅផ្ទះ...ហុឹស...មេីលខ្លួនឯងទៅឯងនិងដឹងហីយ!នាងនិយាយព្រមទាំងលូកដៃទៅបេីកកុងតាក់
ភ្លេីងដេីម្បីបំភ្លឺក្នុងបន្ទប់ទូលាយមួយនេះឲ្យមានពន្លឺបន្ថែមទៀត
ច្រវាក់....នេះអ្នកនាងដាក់ច្រវាក់ជេីងខ្ញុំធ្វេីអី អ្នកនាងចង់ធ្វេីអី ក្រែងអ្នកនាងថានាំខ្ញុំទៅមន្ទីពេទ្យនោះអី ហេីយចុះនេះវិញ ឬអ្នកនាងមិនបានកែប្រែខ្លួនទេ ឬអ្នកនាងគ្រាន់តែធ្វេីលេង ប្រាប់ខ្ញុំមក ខ្ញុំពិតជាមិនយល់ទេ នេះអ្នកនាងចង់ធ្វេីអី?
ធ្វេីអីចឹងហេស៎ ?មែនយេីងគ្រាន់តែសម្តែងដេីម្បីឲ្យពួកឯងជឿជាក់យេីងតែប៉ុណ្ណោះ សម្តែងធ្វេីជាមនុស្សល្អហាស៎...ហា..បន្តិចទៀតឯងនិងដឹងខ្លួនឯងហេីយ ឯងគិតថាយេីងនិងធ្វេីល្អជាមួយឯងចេញពីចិត្តចឹងហេស៎ ហុឹស...យេីងពិតជាស្អប់ឯងខ្លាំងណាស់ ព្រោះឯងដណ្តេីមបងស៊ុងហ៊ុនចេញពីយេីងអាក្មេងចង្រៃ អាក្មេងគ្មានម៉ែឪប្រដៅ !ជេនណានិយាយព្រមទាំងដេីរមកច្របាច់មាត់ជេយ៉ុនដេាយ
ការស្អប់ខ្ពឺម និងមេីលងាយ!
អ៊ូយ..នេះលែងខ្ញុំទៅខ្ញុំឈឺ!ជេយ៉ុននិយាយព្រមទាំងទាញដៃជេនណាចេញពីខ្លួន ក៏មកពីចរឹតអ្នកនាងបែបនេះហេីយគ្មានអ្នកណាគេប្រាថ្នានោះទេ បេីទោះជាអ្នកនាងមានម៉ែឪប្រដៅ ស្អាតដូចជាហង្សក៏ដេាយ តែបេីនៅមានចរឹតអាក្រក់បែបនេះ កុំថាឡេីងបងស៊ុងហ៊ុនស្រលាញ់អ្នកនាង គាត់និងស្អប់ខ្ពឺមអ្នកនាងលេីសពីសម្រាមដែរគេបោះបង់ចេាលទៅទៀត.
ឯង...ឯងហ៊ានថាយេីងជាសម្រាមផងហេស៎? បញ្ចប់ប្រយេាគមុខមាត់ដែរស្រស់ស្អាតផូរផង់របស់ជេយ៉ុនត្រូវបានងាកទៅម្ខាងដេាយសារកម្លាំងដៃរបស់នាងឮសូរផាច់...លាន់សឹងពេញបន្ទប់!
នេះជាទេាសដែរឯងហ៊ានមេីលងាយយេីង ឯងត្រូវចាំចាប់ពីពេលនេះទៅឯងនិងមិនបានឃេីញមុខបងស៊ុងហ៊ុនទៀតនោះទេ ពេលដែរឯងអស់ប្រយេាជន៍ពេលណាយុនស៊ុកនិងសម្លាប់ឯងចេាលមិនខានទេ ហេីយបងស៊ុងហ៊ុននិងក្លាយជារបស់ គឺរបស់យេីងតែម្នាក់គត់ហាស៎ៗៗ...ហ៎ា....!
នេះអ្នកនាងកំពុងតែនិយាយអំពីអី ហេីយយុនស៊ុកជាអ្នកណា នេះមានរឿងអី ប្រាប់ខ្ញុំមក?
