ភាគទី19
ផ្ទះបាយ
ស៊ុងហ៊ុននេះបងកំពុងធ្វេីអីនិង? ជេក
អូនចុះមកហេីយហ៎ ទៅអង្គុយចាំខាងមុខមុនសិនទៅបងយកទឹកមួយភ្លេតសិន!ស៊ុងហ៊ុននិយាយទាំងឈេាងដៃទៅយកកែវដែរនៅក្នុងទូរ
ហុឹម..!នាយតូចមិននិយាយច្រេីនរួចក៏ធ្វេីតាមអ្វីដែររាងក្រាស់បានប្រាប់
ភ្ញាក់ផ្អើល!
នេះគាត់ធ្វេីអីនិង?
អូនឆាប់អង្គុយចុះទៅ! ដេីរមកពីក្រេាយ
ស៊ុងនេះបងកំពុងធ្វេីអី? នាយតូចសួរឡេីងទាំងឆ្ងល់មុននិងដាក់ខ្លួនអង្គុយទន់មុខរាងក្រាស់ សុខៗមិចក៏មកញុំាអាហារបែបនេះ មិចក៏ស៊ុងហ៊ុនធ្វេីម្ហូបលឿនម្លេសថែមទាំងច្រេីនមុខទៀត នៅមានភ្លេីងទានដែរអុជបំភ្លឺជុំវិញរបងឯនោះទៀតក៏មានតាំងលម្អផ្កាចម្រុះពណ៍ពាសពេញនិង លាយឡំជាមួយតន្រ្តី
តិចៗមេីលទៅរ៉ូមែនទិន មែនទែនហេីយ!
បងចង់រ៉ូមែនទិចជាមួយអូន ! នាយនិយាយទាំងដៃបេីកស្រាក្រហម!
ទោះបងមិនធ្វេីអីក៏បងរ៉ូមែនទិចស្រាប់ទៅហេីយ!និយាយទាំងញញឹម
ចាំបន្តិចណាជេយ៉ុន! ស៊ុងហ៊ុននិយាយព្រមទាំងងេីបទៅយកផ្កាមួយបាច់ធំមកឲ្យរាងតូច
បងឲ្យអូន អូនសម្លាញ់! រាងក្រាស់និយាយហេីយអេានទៅថេីបថ្ពាល់អៀនឡេីងក្រហមនោះថេីរៗ
ក្នុងឱកាសអីដែរ?
ក្នុងឱកាសដែរអូននិងព្រមធ្វេីជាប្រពន្ធបងនោះអី!
អូនអត់ទាន់បាននិយាយថាអូនព្រមទេ!
អ្នកណាគេហៅបងថាប្តីៗពេញមាត់នោះ?
បានហេីយបងឈប់និយាយទៅញុំាអាហារវិញ!បង្វែររឿង ព្រោះខណ:នេះអៀនឡេីងចង់ជ្រែកដីរត់ហេីយ
អៀនបងមែនទេ? អូនគួរតែស៊ាុំវាឲ្យទៅព្រោះថាថ្ងៃខាងមុខបងនិងធ្វេីឲ្យអូនអៀនច្រេីនជាងនេះទៅទៀត!
មិនបានអៀនទេ...បងកុំចេះតែថា!
មែនហ៎....តែមុខអូនក្រហមហេីយ!
មុខអូនក្រហមរាល់តែថ្ងៃនិង!ងាកមុខចេញ
បានៗ...បងឈប់ញោះអូនហេីយអូនឆាប់ញុំាទៅត្រជាក់អស់ហេីយ! រាងក្រាស់និយាយទាំងសេីច មុននិងហាន់សាច់មកដាក់ក្នុងចានរបស់រាងតូច
អរគុណ! និយាយទាំងលេីកវាមកញុំា
ព្រមទាំងចាប់អាហារ2-3មុខទៀតមកញុំាផងដែរ
នេះអូនសាកភ្លក់ទៅមេីលរស់ជាតិយ៉ាងមិចដែរ? ស៊ុងហ៊ុននិយាយទាំងចាក់ស្រាដាក់ក្នុងកែវរួចក៏ហុចមកឲ្យរាងតូច!
ស្រាក្រហមហេស៎? អូនឮថារស់ជាតិវាឆ្ងាញ់ណាស់ តែអូនអត់សូវចេះផឹកទេ!នាយតូចនិយាយទាំងទទួលយកកែវស្រាមកផឹក ដេាយជេយ៉ុនខំលេីកដាច់កន្លះកែវផឹងគ្មានសល់សូម្បីមួយតំណក់.
