ភាគ9: កុំប៉ះមនុស្សរបស់យើង!!

82 6 0
                                    

+បច្ចុប្បន្ន.....
ក្រោយពីនឹកឃើញរឿងរ៉ាវដ៏ឈឺចាប់នេះហើយ
mingyuក៏និយាយទៅកាន់វីយ៉ុន៖

<<វីយ៉ុននាងគួរតែឈប់តាមខ្ញុំទៀតទៅ.....>>ត្បិតតែមិនពេញចិត្តវីយ៉ុនតែនាយនៅតែជ្រើសរើសយកការនិយាយល្អជាមួយនាង

<<ហេតុអី!!!>>

<<ព្រោះខ្ញុំមិនបានស្រឡាញ់នាងទេ!!!>>

<<តែខ្ញុំស្រឡាញ់បង......ខ្ញុំត្រូវតែយកបងអោយបាន!!>>នាងយកដៃអោបរាងក្រាស់ហើយនិយាយតែនាយក៏ចាប់ទាញនាងចេញហើយតបមកវិញយ៉ាងត្រជាក់....

<<វីយ៉ុនស្តាប់ណា៎!!!បើនាងអាចយកខ្ញុំបានមែន!!!ក៏នាងយកបានត្រឹមតែរូបកាយខ្ញុំប៉ុណ្ណោះ តែចិត្តនឹងបេះដូងរបស់ខ្ញុំនាងយកមិនបានទេ!!>>នាយនិយាយហើយក៏រៀបនឹងដើរចេញតែវីយ៉ុនក៏ស្រែក៖

<<បានតែបងចាំមើលទៅ!!....ថាពេលបងបដិសេធខ្ញុំហើយនឹងមានរឿងអ្វីកើតឡើង!!!>>ឮហើយនាយក៏ងាកមើលមុខវីយ៉ុនបន្តិចមុននឹងដើរចេញទៅទុកអោយនាងអោយនៅឈរខឹងម្នាក់ឯង។

<<បើនេយូខ្ញុំកម្ចាត់បាន!!!ចឹងwonwooខ្ញុំក៏អាចកម្ចាត់បានដូចគ្នា!!>>នាងនិយាយម្នាក់ឯងទាំងកំហឹងហើយក្តាប់ដៃយ៉ាងណែន។នាងគិតថាmingyuអាចមានចិត្តលើwonwooហើយព្រោះមើលតែសកម្មភាពមុនហ្នឹងគឺដឹងបាត់ទៅហើយ។
ចំណែកmingyuនាយបានដើរត្រឡប់មកថ្នាក់វិញ។ពេលចូលដល់ថ្នាក់រាងក្រាស់ក៏ឃើញរាងតូចកំពុងគេងលក់ក្រាបទៅនឹងតុ នាយដើរមកជិតហើយលើកដៃអង្អែលក្បាលអ្នកកំពុងគេងថើៗស្របពេលដែលវីយ៉ុនបានដើរត្រឡប់មកថ្នាក់វិញដូចគ្នា។ភ្លាមៗអារម្មណ៍នាងកាន់តែឆេះឆួលជាងមុនទៅទៀត ក្រោយឃើញទិដ្ឋភាពនេះ។
*គ្រឺង.....គ្រឺង!!*សម្លេងកណ្តឹងបន្លឺឡើងសិស្សទាំងអស់ក៏នាំគ្នាចូលតាមថ្នាក់រៀនរៀងៗខ្លួន។ឯរាងតូចក៏ភ្ញាក់ឡើងដូចគ្នាហើយប្រទះឃើញmingyuមកអង្គុយជិតខ្លួនមិនដឹងតាំងពីពេលណាទើបរាងតូចហាមាត់សួរ៖

<<នេះលោកមកថ្នាក់វិញយូរហើយមែនទេ!!>>

<<អត់ទេ!!ទើបតែមកមុននេះទេ!!>>

<<អរ៎.....ហើយយ៉ាងមិចដែរមុននេះនិយាយគ្នាជាមួយវីយ៉ុន.....ត្រូវគ្នាវិញហើយមែនទេ!!>>

រឿង ចាញ់ស្នេហ៏ក្មេងកំពូលឌឺ💘Where stories live. Discover now