ភាគ5:ឯងស្គាល់នាងមិនទាន់ច្បាស់ទេ

70 7 0
                                    

<<មុននេះឯងនិយាយស្អីខ្លះពេលឈរញ៉ែគ្នាជាមួយវីយ៉ុន!!!......>>mingyuនិយាយចប់អ្នកម្ខាងទៀតក៏ភ្ញាក់ព្រើតព្រមទាំងលើកចិញ្ចើមឆ្ងល់.......

<<ន៎ែ!!!ហើយទៅដឹងមកពីណា....ថាខ្ញុំនឹងវីយ៉ុនឈរញ៉ែគ្នា!!>>រាងតូចស្រែកសួរនាយទាំងមិនយល់....

<<ចុះឯងទៅធ្វើស្អីជាមួយវីយ៉ុននៅកន្លែងកាំជណ្តើរហ្នឹង!!!>>{រាងក្រាស់មិនបានដឹងថាពួកគេនិយាយអ្វីខ្លះទេព្រោះពេលនោះនាយបានដើរកាត់ដោយចៃដន្យហើយក៏មើលឃើញពួកគេទាំងពីរត្រឹមតែពីចម្ងាយប៉ុណ្ណោះ.....}

<<ធ្វើស្អីរឿងខ្ញុំលោកកុំចេះ!!!......តែមិចក៏លោកមកសួរដេញដោលរឿងខ្ញុំទៅវិញ!!>>រាងតូចទើបតែចាប់អារម្មណ៍....គេនិយាយអីធ្វើអីជារឿងរបស់គេតើស៎មិចក៏រាងក្រាស់មើលទៅដូចជាមួម៉ៅម៉្លេះ។ចំណែករាងក្រាស់ក្រោយឮរាងតូច
និយាយចឹងនាយក៏ភ្ញាក់ដែរ......ត្រូវហើយវាជារឿងរបស់wonwooទេតែហេតុអីនាយត្រូវទៅសួរដេញដោលទៅវិញ។

<<យើងគ្រាន់តែចង់ដឹងថាឯងនិយាយស្អីខ្លះ!!ក្រែងលោ.ឯងខូចមាត់ទៅនិយាយដើមយើងប្រាប់គេ!!>>mingyuក៏ធ្វើជានិយាយបែបហីៗទាំងដែលក្នុងចិត្តគឺខុសគ្នាដាច់ពីពាក្យសម្តី

<<ន៎ែ!!!ក្នុងខ្លួនលោកឯងវាចេះតែយ៉ាងមិចបានគិតខ្ញុំក្នុងផ្លូវអាក្រក់រហូតហ្នឹង!!!>>រាងតូចស្រែកដាក់mingyuទាំងហួសចិត្តនេះតាំងពីនិយាយរកគ្នាមកនាយតែងតែគិតរាងតូចក្នុងផ្លូវខុសរហូតហើយរាងក្រាស់គឺត្រូវជានិច្ច{យកល្អតែខ្លួនឯង}។

<<ឥឡូវនិយាយមក!!មុននេះឯងនិយាយស្អីខ្លះ!!!>>រាងក្រាស់ក៏បង្ខំអោយរាងតូចឆ្លើយប្រាប់ខ្លួនតែកុំមើលមុខរបស់wonwooដូចត្រូវគេចងបាញ់ចឹង...តែក៏គ្មានជម្រើសដែរទើបរាងតូចនិយាយប្រាប់នាយ.....

<<គឺ.......>>wonwooក៏រៀបរាប់រឿងគ្រប់យ៉ាងដែលគេបាននិយាយគ្នាជាមួយវីយ៉ុនប្រាប់mingyu។នាយសង្ហាស្តាប់ហើយក៏រៀងធ្មឹងបន្តិចមុននឹងនិយាយ៖

<<យល់ល្អឯងកុំសូវនៅជិតវីយ៉ុនពេក!!!>>រាងក្រាស់និយាយទាំងមុខមាំ

<<ហេតុអី??.....អរ៎!!!ឬមួយក៏នាងជាសង្សារលោក!!>>រាងតូចលាន់មាត់

រឿង ចាញ់ស្នេហ៏ក្មេងកំពូលឌឺ💘जहाँ कहानियाँ रहती हैं। अभी खोजें