យើងនិងធ្វើឲ្យឯងស្រឡាញ់យើងនៅថ្ងៃណាមួយ

197 28 1
                                    

«សួរស្តីបុរសសង្ហា»
ជេមីណាយញញឹមពព្រាយដាក់ខ្ញុំតែខ្ញុំសុំធ្វើ
ចរឹកមេមាន់សិនហើយ
«អរក្រែងយើងគ្មានតម្លៃសម្រាប់ឯងហ៎មិចបានមកនិយាយរកយើងអញ្ចឹង?ចេញទៅប្រយ័ត្នឆ្លងថោក»
«អូហូយដល់ថ្នាក់នេះផងហេ?យើងខំជួយណា...»
«ជួយរបៀបឯងនេះគឺជួយ៥០%ដៀល៥០%និងមែន?»
និយាយរួចខ្ញុំក៏ដើរចេញទៅ ព្រោះត្រូវដល់ម៉ោងរៀនព្យាណូដែរហើយ
«ជម្រាបសួរ»
«អូហ៍ហ្វូតនេះខ្ញុំរៀបចំកន្លែងសម្រាប់ឯងល្មម»
ខ្ញុំភ្លេចប្រាប់លោកគ្រូព្យាណូនេះជាកូនកាត់ថៃ អាល្លឺម៉ង់គាត់ឈ្មោះថាម៉ាទីសដែរគាត់មកប្រទេសថៃបង្រៀនព្យាមណូនេះគឺមកបង្រៀនដោយស្មាក់ចិត្តព្រោះគាត់ជាជើងឯងអ្នកលេងព្យាមណូដ៏ល្បីប្រចាំអាល្លឺម៉ង់ណាមួយគាត់ចង់មកចែករំលែកចំណេះដឹងរបស់គាត់នៅប្រទេសកំណើតរបស់ម៉ាក់គាត់ផងហើយគាត់មកបង្រៀនទីនេះរយៈពេល១ឆ្នាំទើបទៅអាល្លឺម៉ងវិញល្មមសិស្សអាចចេះលេងបាន។
«ចង់រៀនបទអ្វីដែរ?»
«ខ្ញុំចង់លេងបទបែប ស្នេហាតែលាយឈឺចាប់ លោកគ្រូ»
«នេះហៅលោកគ្រូមិនចាស់ពេកទេ?you can call me Mattis »
ខ្ញុំងក់ក្បាលចំណែកម៉ាទីសគាត់ក៏ទៅរកមើល បទមកឲ្យខ្ញុំ
គាត់បានសួរខ្ញុំថាតើយកបទ Taylor swiftល្អទេខ្ញុំក៏យល់ព្រមព្រោះtaylor swift គឺជាidolក្នុងចិត្តរបស់ខ្ញុំផង រាល់ពេលជិះកង់កម្សាន្តឬពេលមិនសប្បាយចិត្តគឺតែងតែស្តាប់បទtaylor swiftហ្នឹងឯង
« Enchantedយ៉ាងមិចដែរ?»
«yes!!ម៉ាទីសខ្ញុំចូលចិត្ត»
«តើឯងចង់ច្រៀងបណ្តើរលេងបណ្តើរទេ?»
«ចង់គឺចង់ហើយបង...តែខ្ញុំគ្មានភាពជឿរជាក់ទេ»
ខ្ញុំនិយាយទាំងមុខស្រពោន រីឯងគាត់បានចាប់ស្មាខ្ញុំហើយនិយាយលើកទឹកចិត្តខ្ញុំជាច្រើនទើបខ្ញុំក៏អូខេនិងច្រៀនបណ្តើរលេងបណ្តើរតាមគាត់
«មុនដំបូងឯងរៀនលេងព្យាណូជាមុនសិនរៀនចេះ៦០%ហើយចាំបងបង្រៀនឯងច្រៀងម្តងណា~~~»
....
១ម៉ោងក៏បានផុតទៅឈានចូលដល់ជិតកន្លះម៉ោងទៀតទៅហើយព្រោះថ្ងៃនេះជាថ្ងៃដំបូងដែររៀនបទហ្នឹងវាពិបាកដែរ។ខ្ញុំរៀននេះដើម្បីយកចំណេះនេះទៅរកលុយនៅតាមបារឬហាងផ្សេងៗដែរត្រូវការតន្ត្រីករទៅលេងកំដរភ្ញៀវដើម្បីបានលុយមកជួយលោកយាយ
«មិចក៏យូរម្លេះ?»
ខ្ញុំភ្ញាក់ព្រឺតនិងវត្តមានរបស់ជេមីណាយ
«ឯងមកធ្វើអីនៀក?»
«ឆ្លើយសិនមោមិចក៏យូរម្លេះ?»
«ថ្ងៃនេះឯងអត់មានបង្កររឿងដាក់សិស្សក្នុងសាលាណាហី?»
ខ្ញុំនិយាយបែបនេះហើយក៏ដើរចេញទៅយកកង់មកជិះដោយមិនចង់ឆ្លើយនិងសំណួរនោះព្រោះវាជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំតើខ្ញុំឆ្លើយធ្វើអី។តែមិនដូចការគិតខ្ញុំទេគេជិះឡានតាមខ្ញុំពីក្រោយសុីផ្លេផងស្រែកហៅផងខ្ញុំទ្រាំមិនបានក៏ឈប់កង់
«ឯងកើតថី?»
«ឡើងឡានជាមួយយើង»
ខ្ញុំយកដៃខ្ទប់មុខហើយដកដង្ហើមធំតែយ៉ាងណាក៏ឡើងទៅទោះមិនឡើងក៏គង់តែឡើងដដែរខ្ជិលតាប៉ែជាមួយមនុស្សហ្នឹងណាស់
«មិចឯងស្និតជាមួយគ្រូហ្នឹងមេះ?»
«នែកហើយឯងជាស្អីនិងយើងនិងបានមកសួរគ្រប់តែរឿងចឹង យើងក៏ចង់បានឯកជនភាពរបស់យើងដែរវុើយ»
«បើចឹងឯងធ្វើសង្សាយើងទៅយើងនិងស្រួលដឹងគ្រប់យ៉ាងពីឯង»
«ឯងឆ្គួតមែនយើង...យើងស្រឡាញ់មនុស្សស្រីទេ....»
ខ្ញុំនិយាយទាំងស្ទាក់ស្ទើរហើយមើលទៅមុខរបស់ជេមីណាយក៏ប្រែជាស្មើរ
«យើងនិងធ្វើឲ្យឯងស្រឡាញ់យើងនៅថ្ងៃណាមួយឲ្យបាន»
.....

Jessica

ហ្គេមស្នេហ៍អភិជនទំនើងWhere stories live. Discover now