នំខេកមនុស្ស

268 29 0
                                    

ភាគ២

«អង្គុយចុះ!»
សិស្សប្រុសសក់ពណ៍ក្រហមម្នាក់រុញខ្ញុំឲ្យអង្គុយចុះទៅលើសាប។ហើយបន្តិចក្រោយមកមេរបស់ពួកគេក៏ចូលមកដល់
«ឯងជាអ្នកណាឲ្យប្រាកដ!»
«មានហេតុផលអីដែរយើងត្រូវឆ្លើយនិងសំណួរនេះ?»
គេដើរជ្រេងហោប៉ៅធ្វើព្រងើយហីហីមិនខ្វល់និងឆ្លើយសំណួររបស់ខ្ញុំសោះ
«ណ្ហើយ!!យើងដូចជាឃ្លាននំខេកណាស់ពួកឯង!ទៅទិញគ្រឿងធ្វើនំមកឲ្យយើង »
«ល្បងចេះធ្វើនំដែរហ៎?»
«យើងប្រាប់ឲ្យទិញឯងទិញមក!»
សិស្សសាលាប្រុសទាំងនោះនាំគ្នាទៅអស់សល់តែខ្ញុំនិងគេ គេនោះជាអ្នកណាមិចក៏ហ៊ានយ៉ាងនេះណ៎?
«មើលស្អី?»
គេសម្លុតខ្ញុំខ្លាំងៗខណៈពេលដែរខ្ញុំតាមសម្លឹងគេមិនព្រិចភ្នែក
«មើលឆ្កែអត់ខួរ!»
....
មួយសន្ទុះក្រោយមកដោយគ្មានអ្វីធ្វើហើយស្តាយម៉ោងរៀនទៀតនោះខ្ញុំក៏ចង់ដើរចេញ
ដើម្បីទៅថ្នាក់ព្រោះចំណាយពេលឥតប្រយោជន៍កន្លះម៉ោងហើយ
«បើអត់មានធ្វើអីទេខ្ញុំទៅវិញហើយខាតតែពេលមែន!»
«ល្បងមកដល់ហើយបាទ....នៃម្សៅសម្រាប់ធ្វើនំនេះពងមាន់ហើយនេះក្រេមបឺ
នេះទឹកខារ៉ាមែល ហើយនេះ...»
«បាន...ឆាប់ចាប់វាឲ្យអង្គុយចុះមក»
មិនយូរប៉ុន្មានផងខ្ញុំក៏ត្រូវអង្គុយចុះម្តងទៀត
បុរសម្នាក់នោះហែកកញ្ចប់ម្សៅហើយយកវាមកចាក់លើក្បាលរបស់ខ្ញុំបន្ទាប់មកគេក៏គប់ពងមាន់មកលើខ្លួនខ្ញុំ
«រួចរាល់តើយើងគួរយកឲ្យដុតទេដើម្បីឲ្យឆ្អិន?»
«នេះលោកធ្វើអីហ្នឹង?»
ពួកគេមិនបានឆ្លើយតបនិងខ្ញុំទេតែបែរជានាំគ្នាសើចកក្អឹកទៅវិញ ចោរម្សៀតមែន!ឆ្អាបណាស់
«លាយម្សៅធ្វើនំខេក!»
ខ្ញុំខាំមាត់សង្កត់ទ្រូងហាមខ្លួនឯងមិនឲ្យវាយគេទេបើហ៊ាននិងវាយសាលាអាចនិងដេញចេញទើបខ្ញុំរត់ចេញមកក្រៅទាំងសភាពយ៉ាប់យឺុនពិបាកមើលមែនទែន!
«ឲ្យខ្ញុំសូមទោស!ខ្ញុំធ្វើឲ្យពិបាកឯងហើយ»
ដើរមកតាមផ្លូវខ្ញុំក៏ប្រទះឃើញបុរសដែរខ្ញុំបានសង្រ្គោះកាលពីព្រឹកមិញ
«មិនអីទេឯងត្រូវធ្ងន់ជាងខ្ញុំផងមើលន៎បែកមុខខ្ទិច!»
«និយាយអញ្ចឹងឯងឈ្មោះអី?»
«យើងឈ្មោះហ្វូត»
«យើងឈ្មោះវីននីណា...»
‹រូបភាពខ្លះៗ›

»‹រូបភាពខ្លះៗ›

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

សង្ឃឹមថានិងមានអ្នកគាំទ្រច្រើនៗ❤️Jessica 🌷

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


......
សង្ឃឹមថានិងមានអ្នកគាំទ្រច្រើនៗ❤️
Jessica 🌷

ហ្គេមស្នេហ៍អភិជនទំនើងWhere stories live. Discover now