#ក្នុងបន្ទប់
" តើស្អែកនេះអូនចង់បានដំណែងជាអ្វីនៅក្នុងក្រុមហ៊ុន? អូនប្រាប់បងមក " មកដល់បន្ទប់ភ្លាម ជុងហ្គុកក៏សួរទៅថេយ៉ុង រឿងស្អែកនេះចង់បានដំណែងជាអ្វីនៅក្នុងក្រុមហ៊ុនJk Group ស្រួលគេរៀបចំឲ្យ។
" ហីយ៉ា! ប្តីអូន អូនមិនចង់បានដំណែងអ្វីទេ អូនគ្រាន់តែចង់ធ្វើជាអ្នកធ្វើការធម្មតាប៉ុណ្ណោះ រឿងដំណែងអ្វីនោះបងដាក់ឲ្យអូនធ្វើដូចអ្នកចូលធ្វើការថ្មីថ្មោងដែរទៅ! " ពិតណាស់! គេចង់ធ្វើការជាបុគ្គលិកធម្មតាម្នាក់ទេ មិនចង់បានដំណែងអ្វីធំដុំក្នុងក្រុមហ៊ុនឡើង ព្រោះខ្លាចគេថាបានដំណែងដោយសារតែខ្សែ ណាមួយគេក៏មិនសូវជំនាញខាងនិងដែរ ទើបមិនចង់បានដំណែងធំ។
" បែបនោះមិនបានទេ! អូនអាចត្រូវគេធ្វើបាបបានណា!! " ប្រពន្ធនាយ នាយថ្នមណាស់មិចនិងដាច់ចិត្តឲ្យទៅធ្វើការធម្មតាទៅ? នាយព្រមនេះក៏ព្រោះតែរាងតូចដែរ ហាមមិនបានទើបបណ្តោយបែបនេះទៅ។
" អត់ទេ! អូនមិនចង់បានបែបហ្នឹងនោះទេ!! ហើយមួយទៀតមិនត្រូវនិយាយប្រាប់បុគ្គលិកនៅទីនោះ នោះទេ! ថាអូនជាប្រពន្ធបង អូនខ្លាចគេថាអូនបានធ្វើការព្រោះតែប្តី "
" អ្នកណាហ៊ាននិយាយបងដេញចេញ! តែថាអូនចូលធ្វើការបានក៏ដោយសារប្តីគេនិយាយមិនខុសឯណា? "
" ក៏ពិតមែនហើយ! " ពិតណាស់!គេចូលធ្វើការបានក៏ដោយសារប្តីហេតុអីត្រូវខ្លាចពាក្យទាំងនោះ?
" ចឹងអូនធ្វើជាលេខាបងទៅ? "
" អត់នោះទេ! ត្រូវស្តាប់អូន " គេថាអត់គឺអត់ហើយ!
" Ok បងស្តាប់តាមអូនក៏បានដែរ! ចឹងអូនគេងទៅស្អែកនេះចូលធ្វើការថ្ងៃដំបូងផង " ដោយហេតុតែស្តាប់សម្តីប្រពន្ធ ចឹងមានតែព្រមជាមួយរាងតូចតែប៉ុណ្ណោះ។
" បាទ! បងក៏ដូចគ្នា "
" គេងទៅ! បងស្រឡាញ់អូន សឺត " ដូចតែរាល់ដងអញ្ចឹង! នាយតែងតែនិយាយពាក្យថាស្រឡាញ់និងថើបរាងតូចមុនពេលចូលគេងរហូតហ្នឹង។
#ព្រឹកថ្ងៃថ្មី
" ប្រពន្ធបង!! ងើបឡើង ដល់ម៉ោងទៅធ្វើការហើយណា!! " មើលប្រពន្ធនាយចុះ!! ប្រាប់ថាចង់ទៅធ្វើការតែគេងម៉ោងស្មើនេះហើយមិនទាន់ក្រោកទៀត!
YOU ARE READING
រឿង ♡សុំទានប្រទានស្នេហ៍♡
Actionរឿងចាស់ តែយកមកកែសម្រួលឡើងវិញ♥️ ចន ជុងហ្គុកវេនហ្សែនសូ×គីម ថេយ៉ុងវេនហ្សែនសូ
រឿង ♡សុំទានប្រទានស្នេហ៍♡
Start from the beginning
