ភាគ14: នាងមុខប្រុស
" អូនក៏នឹកប្តីរបស់អូនដែរ ទើបអូនធ្វើម្ហូបទាំងនេះឲ្យបង " នៅពេលឮអ្នកជាប្តីពោលពាក្យថានឹកនិងស្លាញ់ខ្លួនបែបនេះថេយ៉ុងក៏តបទៅវិញទាំងសម្តីផ្អែមល្មែមទៅវិញដូចគ្នា។
" បងមិនដែលដឹងសោះថាប្រពន្ធបងចេះធ្វើម្ហូបបែបនេះ " ពិតមែនហើយ! នាយមិនដែលដឹងនោះទេថាថេយ៉ុងគេអាចធ្វើម្ហូបបានបែបនេះនោះ។
" បើចឹងបងឆាប់ទៅងូតទឹកហើយមកញុាំម្ហូបស្នាដៃរបស់អូនទៅ អូនចង់ឲ្យបងសាកមើលថាម្ហូបរបស់អូនឆ្ងាញ់ឬអត់? " បើនាយមិនដឹងថាគេចេះធ្វើម្ហូបចឹង មានតែគេប្រញាប់តឿនអ្នកជាប្តីឲ្យទៅងូតទឹកនិងឆាប់បានសាកម្ហូបស្នាដៃរបស់គេ។
" បាទបាន! ប្រពន្ធបង សឺត!! " នាយឆ្លើយយល់ព្រមនិងរាងតូចរួចហើយក៏ថើបថ្ពាល់ប្រពន្ធមួយខ្សឺតទើបឡើងទៅខាងលើងូតទឹក ដើម្បីនិងឆាប់បានភ្លក់ម្ហូបស្នាដៃប្រពន្ធនាយម្តង។
បន្ទាប់ពីថើបប្រពន្ធរួចនាយក៏ឡើងទៅខាងលើដើម្បីងូតទឹកសម្អាតកាយនិងបានចុះមកញុាំបាយដែលជាស្នាដៃរបស់នាយតូច។
" ហីយ៉ា!! ម្ហូបទំនងៗដល់ហើយ ប្រពន្ធបងនេះស្អាតហើយថែមទាំងចេះធ្វើម្ហូបទៀត " នាយពិតជាសំណាងណាស់ដែលបានថេយ៉ុងជាប្រពន្ធ ទោះបីជារាងតូចជាប្រុសពិតមែនតែស្រីមិនបានបុិនប្រពន្ធនាយទេ។ ស្អាត ហើយចេះធ្វើម្ហូបទៀត មើលទៅសង្ស័យនាយងើបក្បាលលែងរួចនោះទេ។
" អូនមិនពូកែខាងម្ហូបនេះប៉ុន្នានទេ!! គឺអូនរៀនធ្វើវាដើម្បីប្តីអូននោះអី " ដាក់ខ្លួនពេកទេដឹង? រាងតូចនេះណាមិនត្រឹមតែចេះធ្វើម្ហូបនោះទេ ថែមទាំងចេះធ្វើបង្អែមទៀតផង គឺសុទ្ធតែឆ្ងាញ់ៗទាំងអស់ហ្នឹង។ ព្រោះនៅជាមួយប៉ាម៉ាក់គេរឿងម្ហូបនេះគឺរ៉ាប់រងលើគេទាំងអស់ប៉ុណ្ណឹងឲ្យអួយ!
" នោះបងរឹតតែសំណាងទៀតហើយ ដែលបានប្រពន្ធបងធ្វើម្ហូបឲ្យញុាំនោះ " មិនមែននាយមិនដឹងឯណាថាប្រពន្ធនាយចេះធ្វើម្ហូបនោះ គ្រាន់តែបើសិនជាថេយ៉ុងនិយាយបែបនេះហើយនាយមានតែស្របតាមតែប៉ុណ្ណោះ។
បន្ទាប់ពីបានញុាំអាហារពេលល្ងាចរួចរាល់អស់ហើយនោះ ពួកគេទាំងពីនាក់ក៏ឡើងមកគេងនៅជាន់ខាងលើនៃវិមានរបស់ជុងហ្គុក។
YOU ARE READING
រឿង ♡សុំទានប្រទានស្នេហ៍♡
Actionរឿងចាស់ តែយកមកកែសម្រួលឡើងវិញ♥️ ចន ជុងហ្គុកវេនហ្សែនសូ×គីម ថេយ៉ុងវេនហ្សែនសូ
