« អ៊ឹម..មិនអីទេអ្នកមីង..ខ្ញុំត្រូវប្រញាប់ទៅផ្ទះដែលខ្លាចជិះទៅដល់មិនទាន់» រាងតូចក៏និយាយប្រកែកភ្លាមៗគេមិនចង់នៅរំខានដល់គ្រួសារអ្នកដទៃទេ
« ឲ្យនៅក៏នៅទៅ» jeongin បន្ទាប់ពីស្ងាត់ជាយូរក៏ហារមាត់និយាយឡេីងចិត្តគេក៏ចង់ឲ្យរាងតូចនៅដូចគ្នាគ្រាន់តែមិននិយាយព្រោះដឹងថាម៉ាក់របស់ច្បាស់ជានិយាយមុនជាមិនខាន
« ពួកឯងក៏ស្គាល់គ្នាដែលមែនទេ?» អ្នកស្រី hwang
« បាទពួកយេីងគឺសុទ្ធតែជាមិត្តរួមថ្នាក់ជាមួយគ្នាទេ» Felix
«បែបនេះល្អហេីយនៅទីនេះសិនហេីយចាំមីងឲ្យ hyunjin ជាអ្នកជូនឯងទៅផ្ទះចុះណា» អ្នកស្រី hwang
« បាទ...អ៊ីចឹងក៏បានដែរ» Felix ចុងក្រោយក៏ត្រូវនៅទីនេះដដែល
បន្ទាប់ពីអាហារពេលល្ងាចរួចរាល់ហេីយអស់ពួកគេក៏នាំគ្នាទៅជាន់ខាងលេីមេីលលោក hwang បន្តិចពេលនេះលោក hwang គ្រាន់តែអាចដឹងខ្លួនបានតែប៉ុណ្ណោះប៉ុត្តែគាត់មិនអាចនិយាយឬកម្រេីកខ្លួនបានដូចធម្មតានោះទេរឿងនេះទុកឲ្យគ្រូពេទ្យជាអ្នកចាត់ចែងតទៅទៀតទៅចុះហេីយ hyunjin ក៏ជិះឡានជូនរាងតូចមកផ្ទះវិញនៅតាមផ្ទះដ៏សែនស្ងាត់មិនលឺសូម្បីតែសម្លេងដកដង្ហេីមជិះបានប្រហែលពាក់កណ្តាលផ្លូវ hyunjin ក៏ងាកទៅមេីលរាងតូចបន្តិចតែឃេីញថារាងតូចបានគេងលក់បាត់ទៅហេីយប្រហែលអស់ងងុយខ្លាំង hyunjin ក៏មិនមាត់អ្វីច្រេីនទុកឲ្យរាងតូចគេងឲ្យបានឆ្កប់ឆ្កល់ប្រហែលមួយសន្ទុះក្រោយមកទេីបជិះមកដល់ខុនដូរដែលរាងតូចស្នាក់នៅhyunjin ដឹងពីកន្លែងដែលរាងតូចនៅតាំងពីថ្ងៃដែល Felix មកសាលាជាមួយ jeongin ម្លេះ តែមកដល់ភ្លាម hyunjin មិនទាន់ដាស់ឲ្យរាងតូចភ្ញាក់ទេគេក៏សម្លឹងទៅមេីលមុខរបស់ Felix បន្តិច រាងតូចមេីលកាន់តែយូរគឺកាន់តែលង់បបូរមាត់ផ្កាឈូកស្រាល ច្រមុះស្រួច មុខគ្មានស្នាម ចង្កេះមួយក្តាប់ សាច់សដូចមនុស្សស្រី កុំថាឡេីយតែ hyunjin មនុស្សប្រុសនឹងស្រីៗផ្សេងទៀតក៏លង់រាងតូចមិនស្ទេីរដែរ (ខ្ញុំដែរនឹង) ក្លិនក្រអូបភាយៗចេញពីខ្លួនរាងតូចកាន់តែពង្វក់ស្មារតី hyunjin មួយកម្រិតទៀត hyunjin ក៏អោននឹងរៀបទៅប្រថាប់នឹងបបូរមាត់រាងតូចទៅហេីយតែរាងតូចបានភ្ញាក់បាត់ទៅហេីយធ្វេីឲ្យគេងាកមុខចេញទៅយ៉ាងលឿន
ESTÁS LEYENDO
ស្នេហារវាងបងប្អូន/ HYUNLIX JEONGIIX
De Todo« គេជារបស់បងឯងគ្មានសិទ្ធិ» « គេប្រាប់បងមែនទេវាគេស្រឡាញ់បង» « នេះឯង.....» តេីរវាងបងប្អូនពួកគេទាំងពីរម្នាក់ណាដែលអាចដណ្តេីមយក...បាននោះ??
Part 6 ប៉ា
Comenzar desde el principio
