<<អូនមានដំណឹងមួយចង់ប្រាប់បង...!!>>ឈិញសុី
<<រឿងអ្វីទៅ...ឆាប់និយាយមក>>យ៉ុនហ្គី
<<គឺ..គឺ..ជីមីនមានកូន...!!!>>ឈិញសុី
<<មីន....ជីមីនមានកូន??? ពិតមែនហេស៎>>យ៉ុនហ្គី
<<បងមិនដឹងទេឬ??? នេះមើលទៅ..!!>>ឈិញសុីមិនត្រឹមតែនិយាយប៉ុណ្ណោះទេ តែនាងបានហុចរូបនិងវីដេអូរបស់រាងតូចកាលនៅមន្ទីរពេទ្យព្រឹកមិញ និងយប់មិញនៅភូមិគ្រឹះចន នេះបានន័យថានាងបញ្ជូនមនុស្សអោយទៅតាមដានរាងតូចហេស៎???
<<នេះ...អាប្រុសម្នាក់នោះជានរណា???>>យ៉ុនហ្គី
<<បងមើលវីដេអូនេះទៅ បងនឹងដឹងចម្លើយហើយ>> នាងបានណែនាំរាងក្រាស់អោយមើលវីដេអូដែលថតនៅភូមិគ្រឹះចន ហើយវាមានសម្លេងរបស់ឆាងហូនិយាយលារាងតូចនិងកូនក្នុងផ្ទៃជីមីន អ្នកទាំងអស់គ្នាចាំពាក្យសម្តីទាំងអស់នោះទេ??
<<ផាក....ជីមីន.....មនុស្សផិតក្បត់ យើងមិននៅ ហ៊ានទៅជួបសាហាយផងហែស៎ ឬមួយកូនក្នងពោះជាកូនរបស់អាសាហាយ>> យ៉ុនហ្គីគ្រាន់តែឃើញរាល់សកម្មភាពទាំងអស់នោះ ធ្វើឲ្យទ្រូងរាងក្រាស់ក្តៅដូចភ្នំភ្លើងចឹង រាងក្រាស់នេះណា៎ ជាមនុស្សដែលស្អប់ការកុហក និងការផិតក្បត់បំផុត
<<អូនឮថា ជីមីន ទើបតែមានកូន2ខែទេ..>>ឈិញសុី ណែស្រីមុខក្រាស់ 2ខែស្អីហាស៎ 4ខែហើយនាង និយាយអោយស្រួលបួលមើល ប្រយ័ត្នអញកាប់🖕
<<ហឹស៎..... ឯងជាមនុស្សពិសពុលបំផុត
ផាក ជីមីន>>យ៉ុនហ្គី បន្ទាប់ពីហួសចិត្តនឹងរាងតូចហើយ នាយក៏សម្រេចចិត្តទាក់ទងទៅរាងតូចទាំងយប់ដើម្បីនិយាយគ្នាអោយដឹងរឿង
Back to Jimin
រាងតូចពេលនេះកំពុងតែកណ្តោចកណ្តែងនឹកនាដល់រាងក្រាស់ជាខ្លាំង រាងតូចពិតជារងារឯកាណាស់រងចាំស្វាមីត្រឡប់វិញ នឹកទ្រូងដ៏កក់ក្តៅដែលខ្លួនធ្លាប់ឱប នឹកសម្តីនិងទង្វើផ្អែមល្ហែមជាមួយគ្នា គ្រាន់តែគិតភ្លាមទឹកភ្នែករាងតូចក៏ស្រក់ចុះមកភ្លាម ហើយក៏យំយ៉ាងស្ងៀមស្ងាត់ បន្ទាប់ពីយំបានមួយសន្ទុះក៏ស្រាប់តែមាននរណាខលចូលមកក៏មិនដឹង ហើយរាងតូចក៏សម្រេចចិត្តថាទៅលើកទូរស័ព្ទ
YOU ARE READING
រឿង វិប្បដិសារី (END)
Short Storyជីមីន: បងស្អប់មនុស្សផិតក្បត់ ប៉ុន្តែទង្វើរបស់បងវាមិនសមនឹងសម្តីរបស់បងឡើយ🥀
វិប្បដិសារី
Start from the beginning
