ភាគទី2
///ពេលល្ងាច///
រាងតូចបានចំណាយពេលមួយថ្ងៃនេះនៅជាមួយឆាងហូយ៉ាងសប្បាយ រាងតូចញញឹមរហូត ទាំងដែលប៉ុន្មានឆ្នាំក្រោយនេះរាងតូចពុំដែលបានសប្បាយអីបែបនេះឡើង បន្ទាប់ពីសប្បាយជាមួយគ្នាហើយ ជីមីន ក៏ទៅផ្ទះវិញដោយឆាងហូជាអ្នកជូនទៅដោយផ្ទាល់
<<ឆាងហូ ...ចូលសិនមក>>ជីមីន
<<ចូលបានដែរហេស៎ តិចប្តីឯងវាយយើងបែកក្បាល>>ឆាងហូ
គ្រាន់តែនិយាយដល់រឿងស្វាមីរបស់ខ្លួនភ្លាម រាងតូចធ្លាក់ទឹកមុខស្រពាប់ស្រពោនភ្លាមតែម្តង គ្រាន់តែឃើញទឹកមុខរាងតូចធ្លាក់ចុះភ្លាម ឆាងហូក៏ប្រញាប់ប្រញាល់ដូររឿងក្នុងការនិយាយភ្លាម
<<អឺ....តោះៗ ណាមួយយើងចង់ផឹកទឹក>>ឆាងហូ
<<អឹម..តោះទៅ...!!>> ជីមីន
///ក្នុងភូមិគ្រឹះមីន///
<<អ្នកប្រុសតូច....មកវិញហើយហេស៎...ហើយនាំនរណាមកហ្នឹង???>> ម៉ែដោះ
<<អរ៎ម៉ែដោះ នេះគឺឆាងហូ ជាមិត្តរបស់ខ្ញុំតាំងពីក្មេងណា៎ម៉ែដោះ ហើយនេះម៉ែដោះ ជាអ្នកថែរក្សាយើងណា៎ឆាងហូ>> ជីមីន
<<អូរ៎...ជម្រាបសួរម៉ែដោះ>>ឆាងហូបានឱនគោរពតាមប្រពៃណីទៅកាន់មនុស្សចាស់
<<ចាស៎..មិនបាច់គួរសមទេអ្នកប្រុស>>ម៉ែដោះ
<<អូរ៎ មិនចាំបាច់ហៅខ្ញុំថាអ្នកប្រុសអីទេម៉ែដោះ ហៅខ្ញុំថាឆាងហូធម្មតាបានហើយ>> ឆាងហូ
<<ចាស៎...ចឹងអ្នកទាំងពីរបានញុាំអាហារពេលល្ងាចឬនៅ ចាំម៉ែដោះរៀបចំអោយណា៎>>ម៉ែដោះ
<<បាទ/បាទម៉ែដោះ>>ឆាងហូ/ជីមីន
អ្នកទាំងអស់គ្នាក៏បានញុាំអាហារពេលល្ងាចយ៉ាងសប្បាយរីករាយ បន្ទាប់ពីញាំរួចហើយ ឆាងហូក៏សុំត្រឡប់ទៅផ្ទះវិញ ព្រោះវាក៏យប់ល្មមដែរហើយ
<<ធ្វើដំណើរដោយសុវត្ថិភាពណាឯង...!!>>ជីមីន
<<អឹម..លាហើយថេយ៍ អូរ៎ ប៉ាៗលាហើយកូន>>ឆាងហូបានលាថេយ៍ ហើយក៏ស្ទាបពោះប៉ោងៗរបស់រាងតូចដោយមិនភ្លេចនិយាយលាទៅកាន់កូនក្នុងផ្ទៃរាងតូចទាំងញញឹមផងដែរ បន្ទាប់ពីលាសព្វគ្រប់ហើយ ឆាងហូក៏ធ្វើដំណើរទៅផ្ទះរបស់ខ្លួនវិញ
YOU ARE READING
រឿង វិប្បដិសារី (END)
Short Storyជីមីន: បងស្អប់មនុស្សផិតក្បត់ ប៉ុន្តែទង្វើរបស់បងវាមិនសមនឹងសម្តីរបស់បងឡើយ🥀
