វិប្បដិសារី

Start from the beginning
                                        

បន្ទាប់ពីចេញផុតមានបុរសពាក់មួក ម៉ាស់ និងឈុតពណ៌ខ្មៅឈរថតសកម្មភាពអ្នកទាំងពីរគ្មានចន្លោះសូម្បីបន្តិច សូម្បីតែសម្លេងក៏ថតជាប់ដែរ មនុស្សម្នាក់នេះប្រហែលមិនមែនអ្នកថតធម្មតាទេ តែជាមនុស្សដែលមានជំនាញខ្លាំងជាក់ជាមិនខាន ប៉ុន្តែអ្វីដែលគួរឱ្យឆ្ងល់នោះ តើនរណាជាអ្នកបញ្ចូនគេមកតាមដានរាងតូច??? គេតាមដានរាងតូចតាំងពីមន្ទីរពេទ្យមកម្ល៉េះ ។

/// Yoongi part///

3ខែកន្លងមកនេះ រាងក្រាស់យ៉ុនហ្គីបានរស់នៅខនដូររបស់ខ្លួនជាមួយនឹងឈិញសុី តាមពិតទៅ នាយមិនបានស្រឡាញ់ឈិញសុីអីនោះទេ បំណងនាយគ្រាន់តែចង់លេងសើចប៉ុណ្ណោះ

ប៉ុន្តែបន្ទាប់ពីឈ្លោះគ្នាជាមួយរាងតូចមក នាយថាគ្រាន់តែរស់នៅជាមួយនាងតែ1អាទិត្យប៉ុណ្ណោះនឹងត្រឡប់ទៅរកភរិយារបស់ខ្លួនវិញ ប៉ុន្តែនាយកបម្រុងចាកចេញទៅហើយ នាងក៏បានថានាងកំពុងមានកូនជាមួយយ៉ុនហ្គី

យ៉ុនហ្គីពិតជាស្រឡាញ់ក្មេងៗណាស់ ហើយនាយក៏ចង់បានកូនជាយូរមកហើយ ពេលដឹងដំណឹងថានាងមានកូនរបស់គេភ្លាម គេសប្បាយចិត្តណាស់ ហើយក៏សម្រេចចិត្តថារស់នៅមើលថែនាងរហូតដល់សម្រាលទើបដោះស្រាយរឿងតាមក្រោយ

មានឆ្ងល់ដែលទេថាហេតុអ្វីរាងតូចទាក់ទងទៅរាងក្រាស់មិនបាន ចម្លើយគឺ ឈិញសុីបានយកទូរស័ព្ទរាងក្រាស់ហើយក៏ប្លុកលេខរាងតូចអស់រលីង ហើយព្យាយាមលុបអ្វីៗដែលពាក់ព័ន្ធនឹងរាងតូចគ្មានសល់ បន្ទាប់មកនាងក៏យកទូរស័ព្ទនោះទៅកម្ទេចចោលគ្មានសល់សភាពឡើយ ទូរស័ព្ទមួយនោះគឺរាងតូចជាអ្នកទិញអោយរាងក្រាស់ វាជាការដំបូង ពេលនាងដឹងទើបបំផ្លាញវាចោលដោយយកលេសប្រាប់រាងក្រាស់ថាធ្វើធ្លាក់ទើបបែកខ្ទេច

ដំបូងរាងក្រាស់ក៏ខឹងដែរ តែយល់ថានាងមានកូនរបស់ខ្លួនទើបមិនរករឿង ទូរស័ព្ទមួយនោះនាយស្រឡាញ់ណាស់តែវាបានបាត់បង់ទៅហើយ បន្តិចទៀតម្ចាស់ទូរស័ព្ទដែលទិញវាក៏ប្រហែលជាមានអនាគតដូចវាចឹង

<<បងយ៉ុន.....!!!>> ឈិញសុី

<<មានអ្វីមែនទេ???>>យ៉ុនហ្គី

រឿង វិប្បដិសារី (END)Where stories live. Discover now