ភាគទី:47 នាងពិតជាអាក្រក់ណាស់

Start from the beginning
                                    

« បាទ » ថេយ៉ុងនិយាយរួចក៏លើកអាហារទាំងនោះយកទៅដាក់លើតុរួមទាំងបង្អែមផ្លែឈើទុកសម្រាប់លាងមាត់ពេលញ៉ាំអាហាររួចផងដែរ។មួយសន្ទុះក្រោយមកក៏ស្រាប់តែឃើញកញ្ញាអេណាយាងចេញពីបន្ទប់ទាំងស្លៀកពាក់ស្អាតបាទមិនដឹងថាចង់ចេញទៅណាឡើយ។

« ថ្ងៃនេះមានស្អីញាំុំខ្លះទៅ » អេណា

« នាងក៏ឃើញមិនចឹង  » ថេយ៉ុង

« យើងមិនបានសួរឯងត្រឹមជាអ្នកស្នាក់អាស្រ័យកុំសំដីខ្លាំងជាមួយយើង » អេណា

« នាងថាឲ្យខ្លួនឯងមែនទេព្រោះនាងក៏ជាអ្នកស្នាក់អាស្រ័យដែលអ្នកនាង កាង អេណា » ថេយ៉ុង

« ឯង..តែយ៉ាងណាយើងក៏គង់តែក្លាយជាអ្នកស្រីនៅក្នុងភូមិគ្រឹះនេះដែលចឹងរៀននិយាយឲ្យគោរពយើងខ្លះផង។ » អេណានិយាយទាំងមានអំនួតញញឹមជឿជាក់ថាខ្លួននិងក្លាយជាងអ្នកស្រីនៅក្នុងភូមិគ្រឹះនេះ

« ចាំដល់ពេលនោះសិនទៅខ្ញុំនិងគោរពនាងតែពេលនេះនាងនៅតែជាអ្នកស្នាក់អាស្រ័យ » ថេយ៉ុង

« ថ្ងៃនេះយើងមិនចង់ឈ្លោះជាមួយឯងទេព្រោះតទៅមុខទៀតឯងនឹងដឹងហើយថាអ្វីដែលហៅថាឋាននរកពេលនោះឯងនិងដឹងអ្នកណាក៏ដោយឱ្យតែមករារាំងយើងយើងនឹងកម្ចាត់ចោលទាំងអស់។ » អេណានិយាយទាំងបង្ហាញស្នាមញញឹមមកយ៉ាងកំណាចមិនដឹងថានាងចង់ធ្វើអ្វីបន្តទៀតនាងនេះពិតជាអាក្រក់ដូចគេនិយាយមែន

« នាងពិតជាអាក្រក់ណាស់ » ថេយ៉ុង

« តទៅមុខទៀតឯងនិងដឹងថាយើងអាចធ្វើអ្វីបានខ្លះ » អេណា

« អ្វីដែលនាងធ្វើវានិងធ្លាក់ទៅលើនាងវិញនៅថ្ងៃណាមួយ » ថេយ៉ុង

« វាគ្មានថ្ងៃទេព្រោះតទៅមុខយើងគឺជាអ្នកឈ្នះឈ្នះគ្រប់យ៉ាងរួមទាំងឯងដែល គីម ថេយ៉ុងដេកចាំថ្ងៃស្លាប់របស់ឯងទៅ » អេណាថារួចនាងក៏ដើរចេញពីរភូមិគ្រឹះបាត់ដើម្បីទៅជួបអ្នកណាក៏មិនដឹងមើលទៅនាងដូចជាសប្បាយចិត្តណាស់ចឹង

« ខ្ញុំមើលទៅអ្នកនាងអេណានេះទុកចិត្តមិនបានទេ » នាងជីគេតែងតែសង្កេតមើលនាងតែងតែឃើញធ្វើអ្វីប្លែកៗឧស្សាហ៍ចេញចូលក្នុងបន្ទប់ធ្វើការរបស់ជុងហ្គុកជាញឹកញាប់ពេលខ្លះធ្វើចរិតគួរឱ្យសង្ស័យដូចខ្លាចអ្នកណាចាប់បានថានាងលួចអ្វីម្យ៉ាងអញ្ចឹង

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now