<< នេះបងJayហួសហេតុពេកហើយ ចុះបើបងWonគិតអីផ្ដេសផ្ដាស់ទៅបងគិតយ៉ាងមិច ទោះគាត់ជាអង្គរក្សបងតែគាត់ក៏មានតម្លៃរបស់គាត់ដែល >> Jakeស្រែកឱ្យនាយខ្លាំងៗ
<< អ៊ីចឹងក៏គិតទៅ ឱ្យវាងាប់តាមម្ដាយរបស់វារឹតតែល្អ ព្រោះវាគ្មានតម្លៃដូចម្ដាយរបស់វាអញ្ចឹង >> Jayនិយាយហើយក៏ឡើងទៅបន្ទប់ដូចគ្មានរឿងអ្វីកើតឡើងដោយបន្សល់ទុកឱ្យJake
ឈរពិបាកចិត្តតែម្នាក់ឯង
# Jay room
មកដល់បន្ទប់នាយខឹងយ៉ាងខ្លាំងក៏ក្រវាសរបស់របរនៅលើតុធ្វើការឱ្យរាយរប៉ាត់រប៉ាយបែកខ្ចាត់ខ្ចាយគ្មានសល់។នៅខាងក្រោមអម្បាញ់មិញនាយខំទប់ណាស់នាយពិតជាខឹងខ្លាំងណាស់ដែលនឹកឃើញរឿងកាលពី13ឆ្នាំមុន
#13 ឆ្នាំមុន
<< នេះបងចង់ទៅរកនាងនិងទៀតហើយមែនទេ?? >> អ្នកស្រីParkស្រែកកំហគទាំងទឹកភ្នែក
<< យើងចប់គ្នាត្រឹមនេះទៅ អូនបានធ្វើស្អីខ្លះអូនមានសួរខ្លួនឯងទេ?? >>
<< ចប់គ្នាចឹងហ៎េស! ចុះបងមានទុកកូននៅក្នុងភ្នែកបងខ្លះទេ?? >>
<< ហឹុស! សំណួរនេះគួរតែបងអ្នកសួរអូនវិញបានត្រូវ អូនមានគិតដល់អនាគតកូនខ្លះទេ? ដែលអូនធ្វើរឿងថោកទាបបែបនៀក >>
លោកParkស្រែកសឹកតែបែកផ្ទះទៅហើយ
<< បងនិយាយចង់មានន័យថាមិច?
នេះបងទៅដឹងស្អីមក >>
<< ខ្ញុំមិនល្ងង់ដល់ថ្នាក់នាងធ្វើអីខ្ញុំមិនដឹងទេ បើមិនចង់ឱ្យខ្ញុំនិយាយនៅនិងមុខកូនទេឈប់ធ្វើខ្លួនថោកទាបបែបនេះទៅ >>លោក Parkថាចប់ក៏បម្រុងនិងដើរចេញតែក៏ត្រូវអ្នកស្រីParkចាប់ដៃគាត់ជាប់
<< ហ្ហឹក ហ្ហឹក បងគ្មានសិទ្ធទៅទេ >>
<< លែង! >> លោកParkក្រវាសដៃមួយទំហឹងធ្វើឱ្យអ្នកស្រីParkដួលទៅលើការូ ទិដ្ឋភាពមួយនេះមានក្មេងប្រុសពីរនាក់ឈរមើលទាំងស្ងៀមស្ងាត់ដោយពេលនោះJayមានអាយុត្រឹម11ទើបគេអាចចង់ចាំរឿងគ្រប់យ៉ាងដែលកើតឡើងរីឯJakeវិញមានអាយុត្រឹមតែ6ឆ្នាំប៉ុណ្ណោះមើលទៅគេនៅក្មេងណាស់គេក៏នៅចាំរឿងខ្លះៗដែលប៉ុន្តែមិនទាំងអស់ឡើយ។
Part 3: អតីតកាល
Start from the beginning
![ភ្លើង អតីត [ ចប់ ]](https://img.wattpad.com/cover/364959536-64-k395705.jpg)