ភាគទី:40 ពួកឯងជាមនុស្សកំសាក

Start from the beginning
                                    

« មែនហើយប៉ាកូននឹកឃើញហើយថាអ្នកណាដែលអាចជួយកូនបាន » ស៊ុកជីន

« អ្នកណាទៅកូន » លោកគីម

« គឺជុងហ្គុកកូននិងសុំឲ្យគេជួយ » ស៊ុកជីន

« បើចឹងប៉ាពឹងលើកូនហើយ » លោកគីមទះស្មាកូនតិចៗផ្ដល់កម្លាំងចិត្ត

« បាទប៉ាចឹងកូនទៅភូមិគ្រឹះចនសិនហើយ » ស៊ុកជីនថាហើយគេក៏ឡើងឡានដើម្បីបើកមកភូមិគ្រឹះចន

____________
*អាគារចាស់

« យកទឹកមកជះលើគេទៅ » សូហ៊ូបានប្រាប់កូនចៅឲ្យយកទឹកមួយធុងដើម្បីមកជះពីលើរាងតូចដែលសន្លប់ស្ដូកស្ដឹងបន្តិចនោះកូនចៅក៏យកទឹកមកហើយក៏ជះទៅលើរាងតូចតែម្ដង ឈូ..ឈូ។

« ខិះ...ខិះ...ខិះនេះខ្ញុំនៅទីណាទៅហើយពួកលោកជាអ្នកណា » ថេយ៉ុង

« ភ្ញាក់ហើយអ្ហេក្មេងតូចយ៉ាងម៉េចហេតុអីមើលមុខយើងបែបនេះ » សូហ៊ូនិយាយទាំងញញឹមចុងមាត់មើលមករាងតូចទាំងទឹកមុខព្រាននារីគួរឱ្យខ្លាចគេនៅតែបន្តមើលរាងតូចរហូតពីរក្បាលដល់ចុងជើងទាំងទឹកមុខពិបាកស្មានថាគេកំពុងតែគិតអ្វី

« ពួកលោកជាអ្នកណាហើយខ្ញុំមកនៅទីនេះបានយ៉ាងម៉េចចុះអ្នកនាងអេណនោះត្រូវហើយខ្ញុំចាំបានថានាងនៅជាមួយខ្ញុំចុះពេលនេះនាងទៅណាហើយ » ថេយ៉ុង

« ជួយខ្លួនឯងឲ្យបានសិនទៅក្មេងតូចចាំគិតពីអ្នកដទៃ ហាសហាសហិ » សូហ៊ូ

« លោកចាប់ខ្ញុំធ្វើអីខ្ញុំទៅធ្វើស្អីលោកទៅ » ថេយ៉ុង

« ឯងមិនបានធ្វើតែប៉ារបស់ឯងជាអ្នកធ្វើបន្តិចទៀតប៉ារបស់ឯងនឹងត្រូវចប់ដោយសារកំដាប់ដៃរបស់យើង » សូហ៊ូ

« ពួកឯងជាមនុស្សកំសាកបើខ្លាំងមែនមិនមែនលេងលបខាំក្រោយខ្នងអញ្ចឹងនោះទេក្រុមហ៊ុនរបស់ខ្លួនពុករលួយមិនដំណើរការបែជាចង់យករបស់អ្នកដទៃធ្វើជារបស់ខ្លួនឯងកំសាកខ្លាំងណាស់ » ថេយ៉ុងនិយាយទាំងមិនខ្លាចរអាអ្នកចំពោះមុខបន្តិចសោះឡើយមានតែនិយាយបញ្ឈឺថែមសូហ៊ូឮដូច្នេះក៏ស្ទុះមកច្របាច់កគេទាំងកំរោល

« បិទមាត់របស់ឯងភ្លាមទៅបើមិនចង់ងាប់មុននិងប៉ារបស់ឯងមកដល់ » សូហ៊ូនិយាយទាំងភ្នែកក្រហមព្រោះខឹងខ្លាំងគ្មានអ្នកណាហ៊ាននិយាយសំដីខ្លាំងដាក់គេឡើយប៉ុន្តែក្មេងម្នាក់នេះហ៊ានសម្បើមណាស់មើលទៅបែបមិនចង់រស់ហើយ

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now