ep9

373 38 3
                                    

កន្លងទៅជិត2ម៉ោងទៅហេីយតែនៅក្នុងបន្ទប់របស់នាយក្រាស់គឺមានភាពស្ងាត់ជ្រងំមិនមានអ្នកណានិយាយរកអ្នកណាឡេីយដោយនាយតូចហ្វូតគឺអង្គុយនៅលេីគ្រែធ្វេីមុខដូចជាកូនឆ្មាចឹងរីឯរាងក្រាស់ក៏គិតតែពីធ្វេីការងាររបស់ខ្លួនដោយមិននិយាយអ្វីមួយមាត់សោះ

ហ្វូត"លោកម្ចាស់"បន្តិចក្រោយមកទេីបអាល្អិតសម្រេចចិត្តហៅនាយទាំងស្ទាក់ស្ទេីរ
ជេម"ហឹមម...."នាយក្រហឹមបន្តិចជាចម្លេីយដោយមិនបានងាកមេីលមុខនាយតូចឡេីយ
ហ្វូត"ហេតុអីបានជាលោកម្ចាស់មិនខឹងនិងហ្វូតដែលហ្វូតធ្វេីអោយលោកម្ចាស់ឃេីញមុខ"នាយតូចនិយាយទាំងអោនមុខចុះហេីយដៃចាប់ជាយអាវខ្លួនជាប់
ជេម"ហឹមម..ឈប់គិតពីរឿងនិងទៅ"នាយនៅតែមិនមេីលទៅកាន់ហ្វូតដដែលគឺនាយឆ្លេីយទាំងភ្នែកសម្លឹងទៅកាន់សន្លឹកកិច្ចការរបស់ខ្លួន
លឺបែបនេះហ្វូតក៏លែងនិយាយអ្វីទៀតហេីយក៏អង្គុយស្ងៀមៗនៅលេីគ្រែ
ម៉ោងប្រហែលជា12ថ្ងៃត្រង់ទេីបនាយក្រាស់ធ្វេីការរួចហេីយក៏ងេីបឈរឡេីងពត់ដៃពត់ជេីងបន្តិចរួចក៏សួរទៅកាន់អ្នកដែលនៅលេីគ្រែនោះ
ជេម"ឃ្លានរឺនៅអាល្អិត"
ហ្វូត"បាទ"ឆ្លេីយព្រមទាំងងួកក្បាលតិចៗបញ្ជាក់ថាគេឃ្លានហេីយ
ជេម"អ្ហឹម!ចឹងចាំងូតទឹកហេីយចាំចុះទៅញុាំបាយជាមួយគ្នា"និយាយរួចនាយក៏ចាប់ទាញយកកន្សែងពោះគោពណ៌សមួយរួចដេីរចូលបន្ទប់ទឹកបាត់

15នាទីក្រោយ
នាយក្រាស់ដេីរចេញបន្ទប់ទឹកមកជាមួយនិងកន្សែងរុំត្រឹមចង្កេះចុះក្រោមដោយចោលល្វែងលេីបង្ហាញអោយអ្នកដែលអង្គុយចាំនោះបានឃេីញនូវសាច់ដុំពោះទាំង6កង់របស់នាយ
ជេម"ត្រូវមេីលយូរទៀតដែរទេ"នាយសួរឡេីងខណៈដែលនាយតូចសម្លឹងមេីលមកកាន់ខ្លួនឡេីងភ្លឹកតែម្តង
ហ្វូត"អរ...អត់ ..អត់ទេសុំទោសលោកម្ចាស់"នាយតូចភ្ញាក់ស្មារតីមកវិញហេីក៏ក្រលាសភ្នែកចេញយ៉ាងលឿន
ជេម"យ៉ាងមិច??ចង់ប៉ះវាដែលទេ?"មិនចាំចម្លេីយនាយក្រាស់ក៏ដេីរចូលទៅជិតនាយតូចរួចចាប់កាន់ដៃគេអោយមកស្ទាប់លេីសាច់ដុំកង់ៗរបស់នាយតែគ្រាន់តែដាក់ដល់ភ្លាមនាយតូចក៏រហស័ដកដៃចេញយ៉ាងលឿនហេីយដាក់ជេីងចុះពីលេីគ្រែក្រោកឈរតបទៅនាយទាំងរដាក់រដុប
ហ្វូត"លោកម្ចាស់ហ្វូតថាពេលនេះប្រហែលជាម៉ែដោះធ្វេីម្ហូបឆ្អិនហេីយចឹងហ្វូតសុំទៅងូតទឹកសិនហេីយ"ឆ្លេីយរួចក៏រត់ចូលបន្ទប់ទឹកយ៉ាងរហស័ធ្វេីអោយនាយក្រាស់អស់សំណេីចបន្តិចដែរនិងចរិករបស់គេមេីលមុខអាល្អិតនេះចុះក្រហមដូចជាម្ទេសទុំទៅហេីយនេះបញ្ជាក់ថាគេកំពុងតែអៀននិងនាយក្រាស់ហេីយ
មួយសន្ទុះក្រោយមកនាយតូចក៏ចេញមកពីក្នុងបន្ទប់ទឹកដោយស្លៀកពាក់រួចជាស្រេចតែក៏ត្រូវភ្ញាក់ផ្អេីលព្រោះខោអាវនិងរបស់របររបស់ខ្លួនទាំងបុន្នានត្រូវបានមកនៅក្នុងបន្ទប់នាយទាំអស់
ហ្វូត"ហឺយ!លោកម្ចាស់មិចក៏របស់របរខ្ញុំមកនៅទីនេះចឹង"
ជេម"មិនបាច់ភ្ញាក់ផ្អេីលទេចាប់ពីថ្ងៃនេះទៅឯងត្រូវនៅបន្ទប់ជាមួយយេីង"
ហ្វូត"មិនកេីតទេដឹងលោកម្ចាស់"
ជេម"យ៉ាងមិច??"ជ្រួញចញ្ចេីមចូលគ្នា
ហ្វូត"ខ្ញុំត្រឹមតែជាទាសករគ្មានសិទ្ធមករស់នៅជាមួយលោកម្ចាស់បែបនេះនោះទេ"នាយតូចឆ្លេីយដោយងេីបមុខមកសម្លឹងមុខនាយបន្តិចរួចក៏ទម្លាក់ចុះវិញ
ជេម"ក៏នេះគឺជាបញ្ជានោះអី"
ហ្វូត"តែ..."
ជេម"គ្នានតែគ្មានស្ករឡេីយ"នាយតូចនិយាយចប់មិនទាន់នាយក៏កាត់សម្តីភ្លាមៗ
ហ្វូត"បាទ"ដោយគ្មានជម្រេីហ្វូតក៏ឆ្លេីយយល់ព្រមទាំងចិត្តមិនចង់
ជេម'អ្ហឹម ចឹងតោះចុះទៅញុាំបាយ"
អ្នកទាំងក៏ដេីរចុះទៅក្រោមដេីម្បីស្រស់ស្រូបអាហារថ្ងៃត្រង់
ជេម"បន្តិចទៀតយេីងទៅក្រុមហ៊ុនឯងចង់ទៅដែរទេ"លុះអង្គុយបរិភោគបានប៉ុន្មានម៉ាត់នាយក្រាស់ក៏សួរទៅកាន់ហ្វូតបែបនេះធ្វេីអោយអាល្អិតសប្បាយចិត្តជាខ្លាំងព្រោះតាំងពីមកនៅទីនេះគេមិនដែលបានចេញទៅណាឡេីយ
ហ្វូត"ពិតមែនរឺ?ហ្វូតអាចទៅបានមែនហ៎??"សួរទៅនាយវិញទាំងទឹកមុខត្រេតអរ
ជេម"អ្ហឹម"
ហ្វូត"បេីបែបនេះគឺទៅណាបាទ"
ជេម"បេីចឹងក៏ញុាំបាយរបស់ឯងអោយលឿនៗទៅអាលនិងបានទៅ"
ហ្វូត"បាទ"

លង់ស្នេហ៍ទាសករWhere stories live. Discover now