ភ្លើងបេះដូងកម្លោចពន្លកស្នេហ៍ ឈុតដកស្រង់

74 0 0
                                        

ភ្លើងបេះដូងកម្លោចពន្លកស្នេហ៍
ឈុតដកស្រង់

រៀបការតាមច្បាប់ រៀបចំតាមប្រពៃណី មនុស្សទូទាំងប្រទេសសុទ្ធតែបានដឹងថានាងនិងគេ គឺជាប្ដីប្រពន្ធនឹងគ្នា ទោះគ្មានអ្នកណាដឹងថាគេនិងនាង មិនបានស្រឡាញ់គ្នាក៏ដោយ ។
គេមិនប្រកាន់ខឹងទោះបីនាងព្យាយាមធ្វើឲ្យគេដឹងថា នាងមិនពេញគេនិងស្អប់គេ មិនដែលខ្វល់ទោះនាងបានព្យាយាមបំបាក់មុខគេដោយទង្វើឆ្កួតៗរបស់នាង
ប៉ុន្តែ...ការដែលនាងធ្វើខ្លួនភ្លើតភ្លើនបណ្ដោយខ្លួនប្រាណទាំងដែលខ្លួនឯងមានប្ដីហើយ មិនមែនជារឿងដែលគេអាចទទួលយកនិងលើកលែងបាននោះទេ ។
បេះដូងដ៏រឹងមាំរបស់គេចាប់ផ្ដើមមាននាងទៅហើយ ប៉ុន្តែហេតុអីនាងធ្វើឲ្យគេខកបំណងយ៉ាងនេះ? ហេតុអីធ្វើឲ្យគេឈឺចាប់ទៅវិញ?
«រៀបការទើបតែបាន២ខែ តែកូនក្នុងពោះរបស់នាងមានអាយុដល់ទៅ៣ខែ ហ្វារ៉ានាងមានកូនជាមួយអាចង្រៃណា?»
«អត់ទេអ្ហឹក ខ្ញុំមិនដឹងទេហ៊ឺៗ...ខ្ញុំមិនដឹងពិតមែន»
«មិនដឹង? នាងទុកយើងជាក្របីមែនទេ យើងមិនបានស៊ីស្មៅទេ!»
«អ្ហឹកៗ»
«យកក្មេងនេះចេញ!»
«ទេ! យ៉ាងណាគេក៏ជាកូនរបស់ខ្ញុំ ខ្ញុំយកគេចេញមិនបានទេ»
«ត្រូវតែយកក្មេងនេះចេញ ខ្ញុំមិនយកកូនសាហាយរបស់នាងមកធ្វើជាកូនខ្ញុំ ហើយខ្ញុំក៏មិនព្រមធ្វើជាឪឲ្យកូនសាហាយរបស់នាងដែរ!»
ប្រាវ...!
«អ្ហាយ៎...!»

ភ្លើងបេះដូងកម្លោចពន្លកស្នេហ៍Donde viven las historias. Descúbrelo ahora