ភ្លើងបេះដូងកម្លោចពន្លកស្នេហ៍ ភាគ១

20 0 0
                                        

រឿង ភ្លើងបេះដូងកម្លោចពន្លកស្នេហ៍
ភាគ១

«ជេយ៍ដិន ប្រយ័ត្នមាត់របស់ឯងបន្តិចទៅ ប្រយ័ត្នខូចទម្រង់ញ៉ែស្រីលែងបាន»
បុរសដែលអង្គុយលើរទេះពាក់វែនតាខ្មៅស្ដីបន្ទោសឲ្យមនុស្សមាត់ច្រើនបែបមិនមែនស្ដីបន្ទោស តែជាការចំអន់ច្រើនជាង ។
ជេយ៍ដិន ជាឈ្មោះរបស់មនុស្សប្រុសដែលចូលទៅអង្គុយក្បែរ រ៉ូស្ទៀន មុននេះ។ ជេយ៍ដិន អូស៊ីរីស គេគឺជាកូនប្រុសទីបួននៃត្រកូលអូស៊ីរីស ហើយក៏ជាកូនប្រុសពៅផងដែរ ចំណែកឯមនុស្សប្រុសដែលអង្គុយលើរទេះពាក់វែនតាខ្មៅរហូតនោះ គឺជាអ្នកប្រុសទីបីនៃត្រកូលអូស៊ីរីស រ៉េឌៀន អូស៊ីរីស ។
រ៉េឌៀន អង្គុយលើរទេះឲ្យគេរុញមិនមែនមកពីគេពិការជើងនោះទេ តែព្រោះគេពិការភ្នែក មើលមិនឃើញ ទើបត្រូវអង្គុយលើរទេះរុញ ចង់ទៅណាគឺត្រូវឲ្យអង្គរក្ស ឬនរណាជូនទៅដោយមិនចាំបាច់ដើរ។ ការដើរ បើនិយាយចំពោះមនុស្សពិការភ្នែកគឺពិបាកខ្លាំងណាស់ ។
«និយាយលេងផងមិនបាន»
«បងទីពីរមិនមែនដូចឯងស្រឡាញ់មនុស្សស្រីងប់ងល់ងើបក្បាលមិនរួចនោះទេ»
រ៉េឌៀន ញញឹមចុងមាត់តិចៗនិយាយចំអកឲ្យប្អូនប្រុសពៅរបស់ខ្លួនជំនួស រ៉ូស្ទៀន នាំឲ្យម្ចាស់ខ្លួនសើចលែងសម ។
«នៅពេលដែលបងស្រឡាញ់នរណាម្នាក់ បងនឹងយល់ថាហេតុអីខ្ញុំធ្វើបែបនេះហើយ»
ជេយ៍ដិន ពោលទៅកាន់បងប្រុសទីបីរបស់ខ្លួនដោយទឹកមុខប្រែជាស្រង៉ូតស្រងាត់លែងមានការលេងសើចដូចពីមុន ។
«ស្រីដែលនៅជាមួយឯងរាល់ថ្ងៃនោះមិនមែនឯងស្រឡាញ់នាងហើយទេ?»
រ៉ូស្ទៀន បែរទៅសួរប្អូនប្រុសទីបីរបស់ខ្លួនដែលអង្គុយលើរទេះ សំណួររបស់គេមិនមែនផ្ចាញ់ផ្ចាល់ ក៏មិនមែនចង់ឈ្នះដូចជេយ៍ដិន ប៉ុន្តែគេសួរដោយការចង់ដឹង ។
«ត្រូវហើយ នាងដូចជាយល់ចិត្តបងណាស់ មិនធ្លាប់ឃើញអ្នកណាអាចស៊ូទ្រាំជាមួយបងបានយូរដល់ថ្នាក់នេះទេ តាមធម្មតាមួយថ្ងៃមិនទាន់គឺរត់ចែកជើងបាត់អស់ទៅហើយ»
ជេយ៍ដិន ជ្រឹមភ្នែកមើលទៅអ្នកដែលអង្គុយស្ងៀមធ្មឹងមិនកម្រើកលើរទេះនោះដោយការចាប់កំហុស ខណៈ រ៉េឌៀន បិទមាត់ជិតមិនខ្ចីឆ្លើយតប ។
«នាងរៀនមិនទាន់ចប់ទេ យ៉ាងណាបងទុកអនាគតឲ្យនាងផងណា»
ជេយ៍ដិន ចាក់បន្ថែម មុននឹងដើរត្រឡប់ចូលបន្ទប់វិញពេលឃើញអ្នកបម្រើស្រីផ្ទាល់ខ្លួនរបស់ រ៉េឌៀន ចេញពីបន្ទប់ដើម្បីមកមើលថែ រ៉េឌៀន តាមតួនាទី ។

You've reached the end of published parts.

⏰ Last updated: Feb 25, 2024 ⏰

Add this story to your Library to get notified about new parts!

ភ្លើងបេះដូងកម្លោចពន្លកស្នេហ៍Where stories live. Discover now